ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

​ឯកឧត្តម ឃួ​ង ស្រេង​៖ ស្មារតី​៧​មករា​នៅ​តែ​ជា​មេរៀន​បទពិសោធន៍ និង​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​សម្រាប់​យុវជន​និង​ប្រជាជន​កម្ពុជា

​ឯកឧត្តម ឃួ​ង ស្រេង​៖ ស្មារតី​៧​មករា​នៅ​តែ​ជា​មេរៀន​បទពិសោធន៍ និង​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​សម្រាប់​យុវជន​និង​ប្រជាជន​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ស្មារតី​៧​មករា​នៅ​តែ​ជា​មេរៀន​បទពិសោធន៍ និង​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​សម្រាប់​យុវជន​និង​ប្រជាជន​កម្ពុជា ព្រោះ​ប្រជាជន​កម្ពុជា​ពិតជា​មិន​អាច​បំភ្លេច​បាន​នូវ​អតីតកាល​ដ៏​ខ្មៅ​ងងឹត​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ពោរពេញ​ដោយ​ការឈឺចាប់​ខ្លោចផ្សា​រក​ទីបំផុត​គ្មាន​។​

​ការ​ថ្លែង​យ៉ាង​ដូច្នេះ​របស់​ឯកឧត្តម​អភិបាល ឃួ​ង ស្រេង ធ្វើឡើង​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់​៧​មករា ឈ្នះ​ឈ្នះ តេជោ​សន្តិភាព រដូវ​កាល​ទី​៨ ឆ្នាំ​២០២៤ អបអរសាទរ​ខួប​លើក​ទី​៤៥ ទិវា​ជ័យជម្នះ​៧​មករា នា​រសៀល​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៤ ដែល​រៀបចំឡើង​ដោយ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​នៅ​រាជធានី​ភ្នំពេញ នៅ​ទីលាន​បាលទាត់​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើង​ថា សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​តែងតែ​បាន​រៀបចំ​កម្មវិធី​ប្រកួត​កីឡា ដើម្បី​អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មករា​នេះ​ជា​រៀងរាល់ឆ្នាំ ដោយ​គិត​មកដល់​ឆ្នាំ​នេះ​មាន​រយៈពេល​៨​ឆ្នាំ​ហើយ​។ នេះ​សរ​បញ្ជាក់​ឱ្យឃើញ​កាន់តែច្បាស់​ពី​ស្មារតី​ដឹងគុណ តបស្នង​សងគុណ និង​ការពារ​សច្ចធម៌​ប្រវត្តិសាស្ត្រ​ជាតិ​របស់​យុវជន​ជំនាន់​ក្រោយ គោរព​ជូន​ចំពោះ​វីរ​យុទ្ធជន​-​យុទ្ធ​នារី អ្នកស្នេហាជាតិ និង​វីរ​យុទ្ធជន​នៃ​កងទ័ព​ស្ម័គ្រចិត្ត ដែល​បាន​ប្រយុទ្ធ​និង​ធ្វើ​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន​បំផុត រំដោះ​ជាតិ​មាតុភូមិ​ឱ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ការពារ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា​។​

​ប្រជាជន​កម្ពុជា​ពិតជា​មិនអាច​បំភ្លេច​បាន​នូវ​អតីតកាល​ដ៏​ខ្មៅ​ងងឹត ពោរពេញ​ដោយ​ការឈឺចាប់​ខ្លោចផ្សា​រក​ទីបំផុត​គ្មាន ដែល​បង្កឡើង​ដោយ​សង្គ្រាម និង​អំពើ​ប្រល័យ​ពូជសាសន៍ ហើយ​គា្មន​សោកនាដកម្ម​ណា គ្មាន​ភាព អយុត្តិធម៌​ណា និង​គ្មាន​ការបាត់បង់​ណា ដែល​មាន​ទំហំ​ធំធេង​ជាង​របប​វាលពិឃាត​នេះឡើយ​។ ក្នុង​រយៈពេល​៤៥​ឆ្នាំ​កន្លងមកនេះ ផ្តើមចេញ​ពី​ថ្ងៃ​ជ័យជម្នះ​៧ មករា ឆ្នាំ​១៩៧៩ និង​ការដាក់ចេញ​នូវ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្ដេច​ត​ជោ ហ៊ុន សែន មកដល់​ពេល​បច្ចុប្បន្ន​នេះ ប្រទេសជាតិ​ដែល​ធ្លាប់តែ​គ្របដណ្ដប់​ដោយ​ភាពអសន្តិសុខ អស្ថិរភាព ស្លាកស្នាម​នៃ​សង្គ្រាម ភាពក្រីក្រ ឧក្រិដ្ឋកម្ម ការរំលោភ​សិទ្ធិ មនុស្ស និង​អំពើ​ប្រល័យ​ពូជសាសន៍ ឥឡូវ​បាន​ប្រែក្លាយ​ជា​ប្រទេស​ប្រកបដោយ​សន្តិភាព ស្ថិរភាព ការបង្រួបបង្រួម​ជាតិ ប្រជាធិបតេយ្យ និង​មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។​

​ឯកឧត្តម​បន្តថា ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ក្នុង​ថ្ងៃនេះ មិន​ត្រឹមតែ​ជា​សក្ខីភាព​បញ្ជាក់​ឱ្យឃើញ​ពី​ការលើកទឹកចិត្ត និង​ការចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ចំពោះ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ភាព​រីកចម្រើន​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា និង​ជា​ជោគជ័យ​ថ្មី​មួយទៀត នៃ​ការអនុវត្ត​គោលនយោបាយ​ស្តីពី វិស័យ​អប់រំ​កាយ និង​កីឡា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​បវ​រ​ធិបតី​នាយករដ្ឋមន្ត្រី ប្រកបដោយ​ក្តី​មោទនភាព​បំផុត​។​

​ទិវា​ជ័យជម្នះ​៧​មករា គឺជា​ថ្ងៃកំណើត​ទី​២​របស់​យើងទាំងអស់គ្នា សូម​ឱ្យ​ស្មារតី​៧​មករា​នៅ​តែ​ជា​មេរៀន​បទពិសោធន៍ និង​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​សម្រាប់​យុវជន និង​ប្រជាជន​កម្ពុជា ដើម្បី​យើង​ទាំងអស់គា្ន រួមគ្នា​ការពារ​មិនឱ្យ មាន​ការវិលត្រឡប់ នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ យើង​ទាំងអស់គ្នា​ត្រូវ​ចងចាំ​ថា «​កីឡា​រស់​ក្នុង​សន្តិភាព​! កីឡា​គឺជា ស្ពាន​ការទូត ជា​មិត្តភាព​គ្មាន​ព្រំដែន​» កីឡា​គឺជា​មិត្តភាព ចាញ់ ឬ​ឈ្នះ គឺជា​រឿង​ធម្មតា និង​ជា​បទពិសោធន៍​សម្រាប់​ការប្រកួត​លើក​ក្រោយៗ​ទៀត និង​សូម​នាំ​គ្នា​អនុវត្ត​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ថ្នាក់ ដឹកនាំ​យើង​គឺ «​ប្រជាជន​ម្នាក់​ត្រូវ​លេង​កីឡា​មួយ​មុខ​»​។​

​លោក ប៉ាន់ ខែម​ប៊ុនថន ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព បាន​ថ្លែងថា កម្មវិធី​ប្រកួត​កីឡា ដើម្បី​អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មករា​នេះ ត្រូវបាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៦​មក ដែល​មាន​រយៈពេល​៨​ឆ្នាំ​ហើយ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្ដេច​ត​ជោ ហ៊ុន សែន ហើយ​កីឡាករ​សុទ្ធតែ​ជា​យុវ​ចាស់ ដែល​អាយុ​រហូត​៧០​ឆ្នាំ ក៏​មាន​ជា​កីឡាករ​ថ្នាក់ជាតិ​នៅក្នុង​ទស្ស​វត្ត​ទី​៨០, ៩០, ២០០០​។ កីឡាករ​ទាំងអស់​មាន​ចំនួន​៤​ក្រុម​៖
​ទី​១-​ក្រុម​បាល់ទាត់ បក្សី​អង្គរ (​ខេត្តសៀមរាប​)​។
​ទី​២-​ក្រុមបាល់ទាត់​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព (​ភ្នំពេញ​)​។​
​ទី​៣-​ក្រុម​បាល់ទាត់ សម្ព័ន្ធ​វ័យចាស់​ខ្មែរ​ឥស្លាម មកពី​ខេត្ត​ត្បូងឃ្មុំ​។​
​ទី​៤-​ក្រុម​បាល់ទាត់ វ័យចាស់​កំពង់ស្វាយ​តំណាង​ខេត្ត​កណ្តាល​។​

​ចំពោះ​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ក្រុមបាល់ទាត់​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព (​ភ្នំពេញ​) ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ក្រុមបាល់ទាត់​បក្សី​អង្គរ (​ខេត្តសៀមរាប​)​។ លេខ​៣ បាន​ទៅ​លើ​ក្រុមបាល់ទាត់​សម្ព័ន្ធ​វ័យចាស់​ខ្មែរឥស្លាម​មកពី​ខេត្ត​ត្បូងឃ្មុំ និង​លេខ​៤ បាន​ទៅ​លើ​ក្រុមបាល់ទាត់​សម្ព័ន្ធ​វ័យចាស់​កំពង់ស្វាយ ខេត្ត​កណ្តាល​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.