ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

លោក ឌិ​ត ទីណា​៖ ៧​មករា គឺជា​សច្ចភាព​ប្រវត្តិសាស្ត្រ​ដែល​អ្នក​មាន​គុណធម៌ ដឹង​ថា​គួរ​គោរព​បដិបត្តិ​យ៉ាងណា

លោក ឌិ​ត ទីណា​៖ ៧​មករា គឺជា​សច្ចភាព​ប្រវត្តិសាស្ត្រ​ដែល​អ្នក​មាន​គុណធម៌ ដឹង​ថា​គួរ​គោរព​បដិបត្តិ​យ៉ាងណា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​អាទិត្យ ទី​៧ ខែ​មករា ឆ្នាំ​២០២៤​នេះ លោក ឌិ​ត ទីណា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​មិទ្ទីង​រំ​ឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ទិវា​ជ័យជម្នះ​៧​មករា​។​

​ថ្លែង​ទៅ​កាន់​អង្គពិធី​ទាំងមូល លោក ឌិ​ត ទីណា បាន​រំឭក​ឡើងវិញ​អំពី​សច្ចភាព​នៃ​ទិវា​ជ័យជម្នះ​៧ មករា ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ការរំដោះ​ប្រទេស​កម្ពុជា ចេញផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត ដែល​បាន​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​វាល​ពិឃាត​ដ៏​ខ្មៅ​ងងឹត​អស់​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​។​

​នៅក្នុង​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ កម្ពុជា​ត្រូវ​ស្ថិត​ក្រោម​ការគ្រប់គ្រង​នៃ​របប​សម្លាប់​រង្គាល ដឹកនាំ​ដោយ​ប៉ុលពត​។ ចំណង​គ្រួសារ របៀបរបប​រស់នៅ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ប្រជាជន​ត្រូវបាន​បំផ្លាញចោល​ទាំងស្រុង​។ ក្រោម​មនោគមវិជ្ជា​ជ្រុល​នី​យ​ម ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៧​លាន​នាក់ ត្រូវ​រស់នៅ​រងទុក្ខវេទនា​ដូច​ធ្លាក់​នរក​ទាំង​រស់ ហើយ​ក្នុងចំណោម​នោះ មាន​ជិត​៣​លាន​នាក់​ត្រូវ​ស្លាប់​បាត់បង់​ជីវិត​។​

​លោក ឌិ​ត ទីណា បាន​គូសបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រឹមតែ​បាន​រំដោះ​ប្រទេស​កម្ពុជា​ពី​ក្រ​ញ៉ាំ​ប៉ុលពត​ប៉ុណ្ណោះ​ទេ តែ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ ថ្នាក់ដឹកនាំ​ទាំងអស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រឹងប្រែង​ឥត​ឈប់​ឈរ​ដោយ​មិន​ខ្លាច​នឿយហត់ ដឹកនាំ​កសាង​ប្រទេស​ឡើងវិញ​ចាប់តាំងពី​បាតដៃ​ទទេ រហូត​ទទួលបាន​ការអភិវឌ្ឍ​ដូច​បច្ចុប្បន្ន​នេះ​។​

​ក្រោម​ការដឹកនាំ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេស​ជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ​។ ទន្ទឹមនឹងនោះ​ដែរ កម្ពុជា​ក៏​មាន​កិត្យានុភាព និង​មុខមាត់​សារ​ជា​ថ្មី​លើ​ឆាក​អន្តរជាតិ​។​

​បើ​តាម​លោក ឌិ​ត ទីណា​, សច្ចភាព​ប្រវត្តិសាស្ត្រ​នេះ បើទោះបីជា​ពេលវេលា​កន្លងផុតទៅ​អស់​រយៈពេល ៤៥​ឆ្នាំ​កន្លង​ទៅ​ហើយ​ក្ដី ឬ​យូរ​ប៉ុណ្ណា​ក៏​ដោយ យុវជន​បន្តវេន​ចាំបាច់​ត្រូវតែ​ចងចាំ​ស្មារតី​៧​មករា នឹង​ដឹង​គុណ​ដល់​ការលះបង់​សាច់​ស្រស់​ឈាម​ស្រស់​របស់​វីរជន​អ្នក​រំដោះ​ទាំងឡាយ ជាពិសេស សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងអស់ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​កម្ពុជា​។​

​យុវជន​បន្តវេន​ត្រូវ​ប្ដេជ្ញា​ឲ្យខាងតែបាន ដើម្បី​បញ្ជៀ​ស​កុំឲ្យ​ប្រវត្តិសាស្ត្រដ៏​ជូរចត់​នេះ​កើតឡើង​ច្រំ​ដែល​លើ​មាតុភូមិ​កម្ពុជា​ជា​ទី​ស្រឡាញ់​របស់​យើង​ទៀត​។ យុវជន​បន្តវេន​ត្រូវ​ប្ដេជ្ញា​ការពារ​ឱ្យខាងតែបាន​នូវ​សន្តិភាព​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដណ្ដើម​បាន​យ៉ាង​លំបាក​ពី​ក្រ​ញ៉ាំ​ប៉ុលពត និង​រួម​គ្នា​ជា​ធ្លុង​មួយ រុញច្រាន​នាវា​កម្ពុជា​ឲ្យ​លូត​លឿន​ទៅ​មុខ ក្រោម​ម្លប់​សន្តិភាព​ជានិច្ច​និរន្តរ៍​។​

​លោក​រដ្ឋមន្ដ្រី​សូម​ឧទ្ទិស​ឲ្យ​ស្មារតី​ថ្ងៃ​រំដោះ​ជាតិ​នេះ ស្ថិតនៅ​ក្នុង​ក្រអៅបេះដូង​ប្រជាជន​កម្ពុជា​គ្រប់​រូប និង​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង​មហា​គ្រួសារ​ខ្មែរ​ស្ថិតនៅ​ជា​អមតៈ​។ លោក​សង្កត់ធ្ងន់​ថា តាមរយៈ​ស្មារតី ៧ មករា ១៩៧៩ កម្ពុជា​សម្រច​បាន​នូវ​សន្តិភាព​ពេញ​លេ​ញ និង​ការអភិវឌ្ឍ និង​កំពុង​បន្តដំណើរ​ទៅ​មុខ​ប្រកប​ដោយ​ភាព​ជឿជាក់​លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិវឌ្ឍន៍​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.