ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឯកឧត្តម សៅ​សុខា ផ្ដាំផ្ញើ​ដល់​លោក ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ ដែល​បាន​ទទួល​បាន​ការតែងតាំង​មុខតំណែង​ថ្មី ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចូល​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​ក្នុង​ឃុំ​របស់​ខ្លួន​ឲ្យមាន​ការរីកចម្រើន​ថ្មីៗ បន្ថែមទៀត​

ឯកឧត្តម សៅ​សុខា ផ្ដាំផ្ញើ​ដល់​លោក ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ ដែល​បាន​ទទួល​បាន​ការតែងតាំង​មុខតំណែង​ថ្មី ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចូល​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​ក្នុង​ឃុំ​របស់​ខ្លួន​ឲ្យមាន​ការរីកចម្រើន​ថ្មីៗ បន្ថែមទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង​: ឯកឧត្តម​សៅ​សុខា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​និង​ជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​លោក​មាស​សុវណ្ណ ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​កំពង់ត្រាច និង​លោក ម៉ន សាម៉ុន ប្រធាន​ក្រុមការងារ​គណបក្ស​ឃុំ​អំពិល ស្រុក​រមាស​ហែក ដែល​បាន​ទទួល​បាន​ការតែងតាំង​មុខតំណែង​ថ្មី ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចូល​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​ក្នុង​ឃុំ​របស់​ខ្លួន​ឲ្យមាន​ការរីកចម្រើន​ថ្មីៗ បន្ថែមទៀត​

​ពិសេស​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​លក្ខន្តិកៈ​របស់​គណ​បក្ស និង​កម្មវិធី​គោលនយោបាយ គោលការណ៍​ទាំងឡាយ​របស់​គណបក្ស ដែល​ថ្នាក់កណ្ដាល​បានដាក់ចុះ​ឲ្យបាន​ត្រឹមត្រូវ​ម៉ឺងម៉ាត់​។​

​ការ​ផ្ដាំផ្ញើ​របស់​ឯកឧត្តម​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​៦​ខែ​មករា​ឆ្នាំ​២០២៤ ក្នុង​ពិធី​ប្រកាស​សមាសភាព ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ឃុំ​កំពង់ត្រាច​និង​ឃុំ​អំពិល ព្រមទាំង​ផ្សព្វផ្សាយ សេចក្តីសម្រេចចិត្ត នៃ​មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក ស៊ូ ម៉ុល ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក លោក​អនុប្រធាន ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក លោក​ប្រធាន​ក្រុម​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​តាម​បណ្ដា​ឃុំ លោក លោកស្រី​ប្រធាន​គណបក្ស​ឃុំ ទាំង​១៦​ឃុំ​ភូមិ សរុប​ចំនួន​៦៥៨​ស្រី​១៤២​នាក់ នៅ​សាលប្រជុំ​ទីចាត់ការ​គណបក្ស​ស្រុក​រមាស​ហែក​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម សៅ​សុខា បានធ្វើការ​កោត​ស​សើរ ដល់ លោក ង៉ុយ​ហាក់ អតីត ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​កំពង់ត្រាច​និង​លោក ហុឹម​វិបុលឬ​ទ្ធិ ឃុំ​អំពិល​
​ដែល​បាន​ដឹកនាំ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​នា​ពេលកន្លងមក ដោយ​សម្រេចបាន​នូវ​សា្ន​ដៃ​ជាច្រើន ក្នុង​ការចូលរួមចំណែក ក្នុង​ការថែរក្សា​សុខសន្តិភាព សណ្តាប់ធ្នាប់​សង្គម ការអភិវឌ្ឍន​សង្គម សេដ្ឋកិច្ច លើ​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម ក៏​បាន​ផ្ដាំផ្ញើ​ដល់​លោក ប្រធាន​ដែល​បាន​ទទួល​បាន​ការតែងតាំង​មុខតំណែង​ថ្មី ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចូល​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​ឲ្យមាន​ការរីកចម្រើន​ថ្មីៗ បន្ថែមទៀត ពិសេស​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​លក្ខន្តិកៈ​របស់​គណ​បក្ស និង​កម្មវិធី​គោលនយោបាយ គោលការណ៍​ទាំងឡាយ​របស់​គណបក្ស ដែល​ថ្នាក់កណ្ដាល​បានដាក់ចុះ​ឲ្យបាន​ត្រឹមត្រូវ​ម៉ឺងម៉ាត់​។​

​ព្រមទាំង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​រឹងមាំ ដោយ​ឈរ​លើ​មាគ៌ា​របស់​បក្ស ដើម្បី​ត្រៀម​ការងារ​សំខាន់ៗ ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ការបោះឆ្នាត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ និង​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយៗ​ទៀត ឱ្យ​ទទួលបាន​លទ្ធផល​ជោគជ័យ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម សៅ​សុខា បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ចំណុច​សំខាន់ៗ ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​របស់​ពលរដ្ឋ​ខេត្តកំពង់ធំ និង​ដណ្តើម​ជ័យជម្នះ​គ្រប់ការ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រួមមាន​៖ បន្ត​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​របស់​ក្រុម​ការងារ​គ្រប់​ថ្នាក់ ឲ្យបាន​កាន់តែ​រឹងមាំ ដោយ​ឈរ​លើ​គោលការណ៍ រក្សា​ចាស់​បង្កើន​ថ្មី​ ​ផ្តល់​យោបល់​ដល់​គណបក្ស​គ្រប់​ថ្នាក់ ក្នុង​ការពង្រឹង​អង្គការ​ចាត់តាំង​គណបក្ស​ឲ្យបាន​រឹងមាំ ទាំង​ផ្នែក​នយោបាយ សតិអារម្មណ៍ ការងារ​ចាត់តាំង និង​ហិរញ្ញវត្ថុ​។​

​ត្រូវ យកចិត្តទុកដាក់​សហ​ការ​ជាមួយ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក ដើម្បី​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​មហាជន ប្រជាពលរដ្ឋ និង​សហការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក និង​ធ្វើអំពើ​ល្អ​ជាមួយ​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន សំដៅ​លើកកម្ពស់​ប្រជាប្រិយភាព​របស់​គណបក្ស ដើម្បី​ទាក់ទាញ​ការគាំទ្រ​បន្ថែម​ទៀត​ពី​សំណាក់​មហាជន និង​ប្រជាពលរដ្ឋ ចំពោះ​គណបក្ស​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា​។​
​បន្ត​ខិតខំ​ពង្រឹង ពង្រីក​សមាជិក​បក្ស និង​បង្កើន​ប្រៀប​ឈ្នះ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ នា​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខនេះ​។​

​ខិតខំ​ជួយ​គាំទ្រ បំពាក់បំប៉ន​ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​គណបក្ស សំដៅ​លើកកម្ពស់​ភាពជា​ម្ចាស់​និង​ស្មារតី​ទទួលខុសត្រូវ​របស់​មន្ត្រី និង​អង្គការ​ចាត់តាំង​គណបក្ស​នៅ​មូលដ្ឋាន ក្នុង​ការចាត់ចែង​ដោយផ្ទាល់​នូវ​ការងារ​បក្ស ស្រប​តាម​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​ដែល​គណបក្ស​បាន​កំណត់​
​និង​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​គណបក្ស​គ្រប់​ថ្នាក់ ដើម្បី​ចិញ្ចឹម​ចលនា​នៅ​មូលដ្ឋាន​ឲ្យ​ដូច​ភ្លៀងរលឹម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.