ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី បើកវគ្គបណ្ដបណ្ដាលតួនាទី និងភារកិច្ចរបស់គណៈកម្មការរដ្ឋបាលក្នុងការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅខេត្តបន្ទាយមានជ័យ

ក្រសួងរៀបចំដែនដី បើកវគ្គបណ្ដបណ្ដាលតួនាទី និងភារកិច្ចរបស់គណៈកម្មការរដ្ឋបាលក្នុងការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ចរបស់គណៈកម្មការរដ្ឋបាលក្នុងការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវបានរៀបចំធ្វើឡើងនៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ ក្នុងគោលបំណងស្វែងយល់សម្របសម្រួលការងារជាមួយក្រុមវាស់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា លើការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានលើកឡើងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពដទៃនៅក្នុងមុំទី៤ នៃបញ្ចកោណទី៤ គឺការបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដី និងការដោះស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការ និងការកសាងផែនការ រៀបចំដែនដី និងនគរូបនីយកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ក្រសួងបានដាក់ផែនការ ជំរុញការចុះបញ្ជីបញ្ចប់ ក្បាលដីនៅលស់ទូទាំងប្រទេស (៥លានក្បាលដី) ក្នុងរយៈពេលពីរឆ្នាំ ២០២៤-២០២៥ ក្រសួងបានដាក់ចេញគោលនយោបាយ «ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត និងបរិយាកាស គ្មានវិវាទ»។ នៅក្នុងខេត្តបន្ទាយមានជ័យ សល់ក្បាលដីប៉ាន់ស្មាន មិនទាន់ចុះបញ្ជីប្រមាណ ៣២៥,០០០ក្បាលដី លើចំនួន៣៣៩ ភូមិ៤១ ឃុំសង្កាត់ និង៩ក្រុង ស្រុក នឹងត្រូវជំរុញចុះបញ្ជីបញ្ចប់នៅឆ្នាំ២០២៥ខាងមុខនេះ។
លោក លៀម សុដា អភិបាលរងខេត្ត និងលោក សរ សុវណ្ណ បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អស់លោក លោកស្រី ចាស់ព្រឹទ្ធាចារ្យ តាមភូមិ ឃុំសង្កាត់ ដើម្បីបាននូវពុទ្ធិចំណេះដឹងយកទៅធ្វើការផ្សព្វផ្សាយ ជូនដល់បងប្អូនប្រជាពលរដ្ឋបានយល់ច្បាស់ពីនីតិវិធីច្បាប់បទដ្ឋានកិត្តិយុត្តិ ស្ដីពីការវាស់វែងដីធ្លី ដើម្បីបញ្ជៀសការទំនាស់ ខ្វែងគំនិតគ្នាលើបញ្ហាដីធ្លី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.