ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ អំពាវនាវ​ពលរដ្ឋ​រួមគ្នា​កសាង​សមិទ្ធផល​ក្នុង​វត្ត ដើម្បីឲ្យ​វិស័យ​ព្រះពុទ្ធសាសនា កាន់តែ​រីកចម្រើន​ថែម​ទៀត

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ អំពាវនាវ​ពលរដ្ឋ​រួមគ្នា​កសាង​សមិទ្ធផល​ក្នុង​វត្ត ដើម្បីឲ្យ​វិស័យ​ព្រះពុទ្ធសាសនា កាន់តែ​រីកចម្រើន​ថែម​ទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នា​ព្រឹក​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ខ្លោងទ្វារ និង​សមិទ្ធផល​នានា ស្ថិតនៅ​ក្នុង​វត្ត​តេជៈ​រង្សី ហៅ​វត្ត​បឹង ក្នុង​ភូមិ​បឹង ឃុំ​ចម្រើន ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ ដែល​សាងសង់​អស់​ថវិកា​ជាង​៣​ម៉ឺន​ដុល្លារ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម សំ លាង​ទ្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ ជាច្រើនរូប​ទៀត​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម គីម រិទ្ធី បាន​ថ្លែង​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០២៤ និង​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ ប្រគេន​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជា​ជលរ​ដ្ឋ​ទូទាំង​ខេត្ត សូម​ជួប​ប្រទះ​នូវ​សេចក្តីសុខ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។​

​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ ក៏​បាន​ថ្លែង​នូវ​ក្តី​សោមនស្ស​រីករាយ ដែល​បាន​ឃើញ​នូវ​កម្លាំង​សាមគ្គី​ដ៏​ល្អ​ប្រពៃ​របស់​ព្រះ​តេជ​គុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ ពុទ្ធសាសនិក សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន លោកតា លោកយាយ ពុទ្ធបរិស័ទ ដែល​មាន​សទ្ធា​ជ្រះថ្លា រួបរួម​សាមគ្គី​គ្នា លះបង់​នូវ​កម្លាំងកាយ​ចិត្ត បូជា​ចំពោះ​ព្រះ​រតនត្រ័យ ដែល​បាន​ជួយ​អប់រំ​ទូន្មាន​កូនចៅ​ឲ្យ​ប្រព្រឹត្តតែ​អំពើ​ល្អ ដែល​ជា​ការចូលរួមចំណែក​កសាង​ធនធានមនុស្ស​សម្រាប់​សង្គម​ជាតិ និយាយ​ដោយឡែក​សម្រាប់​ខេត្ត​ព្រះវិហារ​របស់​យើង​។​

​ឯកឧត្តម គីម រិទ្ធី អំពាវនាវ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ក្នុង​ការពង្រឹង និង​ពង្រីក​វិស័យ​ព្រះពុទ្ធសាសនា ឲ្យមាន​សុខដុមរមណី​យក​ម្ម​និង​ការអភិវឌ្ឍជា​បន្ត​បន្ទាប់​ទៀត​ដោយ​៖

* បន្ត​ពង្រឹង និង​ផ្សព្វផ្សាយ អំពី​ការគោរព​និង​ប្រតិ​ប​ត្រិ​នូវ​ព្រះ​ធ​ម៍​វិន័យ សីល​ធ​ម៍​និង​ការរស់នៅ​ក្នុង​សង្គម ដោយ​សុច្ចរិត ទៀងត្រង់​
* បន្ត​ពង្រឹង​នូវ​គុណភាព រចនាសម្ព័ន្ធ ការគ្រប់ក្រង​ព្រះសង្ឃ ការរៀនសូត្រ ដែល​ត្រូវ​ផ្សាភ្ជាប់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ឲ្យ​ពុទ្ធសាសនាមាន​ការរី​ក​ចម្រើន​បន្ថែ​ម​ទៀត​
* បន្ត​ចូលរួម​ជ្រោមជ្រែង​នូវ​វិស័យ​ព្រះពុទ្ធសាសនា ដើម្បី​ចូលរួម​ចំណែក​ការពារ​វ​ប្បធ​ម៍ ប្រពៃណី​ជាតិ​ដែល​ជា​អត្តសញ្ញាណ​របស់​ជាតិ​យើង ដោយ​យកចិត្តទុកដាក់​ចំពោះ​ពុទ្ធិកៈសិក្សា ដែល​ត្រូវ​ពង្រឹង និង​ពង្រីក ពី​ទីក្រុង​រហូត​ទៅ​ដល់​ជនបទ​
* សូម​ពុទ្ធបរិស័ទ​ទាំងអស់​ប្រកាន់​ភ្ជាប់​នូវ​ព្រះពុទ្ធ​ឱវាទ​ដែល​ជា​ប្រទីប​បំភ្លឺ​ផ្លូវ សម្រាប់​អប់រំ​និង​ស្មារតី​ជំរុញ និង​ជំ​រុះ​ចោល​នូវ​ការ​លោភលន់ ការ​ច្រណែន គំនុំ អំពើហិង្សា បន្ត​ខិតខំ​ប្រតិបត្តិ​ខ្លួនឯង​ផង ជួយ​អប់រំ​ពុទ្ធបរិស័ទ​ផង ស្រប​តាម​លំ​អាន​ខ្លឹមសារ​នៅ​ក្នុង​ព្រះ​បិដ​ក ដែល​ជា​ព្រះ​ធ​ម៍​សម្មាសម្ពុទ្ធ​ផង​។​
​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ បាន​សូម​ឲ្យ​បន្ត​នូវ​ស្មារតី​ដឹងគុណ​ចំពោះ​គោលនយោបាយ​ឈ្នះ​ឈ្នះ និង​បន្ត​គាំទ្រ​ទៅដល់​ការដឹកនាំ​រាជរដ្ឋាភិបាល ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​បន្ត​ដឹកនាំ​នាវ​កម្ពុជា​រក្សាបាន​នូវ​សុខសន្តិភាព ការអភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ រួម​ទាំង​សិទ្ធ​សេរីភាព​ខាង​ជំនឿ​សាសនា រក្សាបាន​នូវ​សាមគ្គីភាព ស្ថេរភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ដោយ​មិន​រើសអើង និង​បែងចែក​សង្គម និង​និន្នាការ​នយោបាយ​។​
​ដោយឡែក លោក ស៊ា​ប កែវ​ជីវ៉ា អភិបាលស្រុក​សង្គម​ថ្មី បានឲ្យដឹងថា ខ្លោងទ្វារ និង​សមិទ្ធផល​នានា នៅក្នុង​វត្ត​តេជៈ​រង្សី ហៅ​វត្ត​បឹង ដែល​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃនេះ គឺ​ចាប់ផ្តើម​កសាង​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​ចំណាយ​អស់​ថវិកា​សរុប​ចំនួន​៣១,៧៥០​ដុល្លារ​៕
​ដោយ លឹម សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.