ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤

​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​មណ្ឌលគិរី​)៖ នា​ព្រឹក​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី និង​ឯកឧត្តម ងី ច័ន្ទ្រផ​ល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលា​ខេត្តមណ្ឌលគិរី ដោយ​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​ឯកឧត្តម ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សាភិបាល ខេត្ត​មណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី ព្រមទាំង លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី ថ្នាក់ដឹកនាំ មន្ត្រី​ពាក់ព័ន្ធ​ពី​គ​គ្រប់​អង្គភាព​ក្នុង​ខេត្ត និង​ភ្ញៀវកិត្តិយស​ជាច្រើន​រូប​ផ្សេងទៀត​។​

​ថ្លែង​ក្នុង​ឱកាស​បិទ​សន្និបាទ​នេះ ឯកឧត្តម ឈួន វិន បាន​លើកឡើង​ថា អង្គសន្និបាត​ដែល​តែងតែ​បាន​រៀបចំ​រៀងរាល់​ឆ្នាំ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​មួយ ដែល​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​បាន​មកជួបជុំ​គ្នា និង​រួម​គ្នា​ធ្វើការ​ពិនិត្យ វាយតម្លៃ​លើ​សមិទ្ធផល​លើ​គ្រប់​វិស័យ​ដែល​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​សម្រេចបាន រួម​ទាំង​ការវិភាគ​លើ​បញ្ហា​ប្រឈម ពិនិត្យ​លទ្ធភាព​រក​ដំណោះស្រាយ និង​កាលានុវត្តភាព ព្រមទាំង​បាន​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​បន្ទាប់ ប្រកប​ដោយ​ភាព​គ្រប់​ជ្រុងជ្រោយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ឈួន វិន ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់លោក លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ខេត្ត​គ្រប់​លំដាប់ថ្នាក់ សមាជិក​សមាជិកា​នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ដែល​បាន​យក​អស់​កម្លាំងកាយ ប្រាជ្ញា ស្មារតី សហការ​សាមគ្គី​គ្នា​បាន​យ៉ាង​ល្អ នៅក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ រហូត​ឈាន​ទៅ​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​ក្នុង​ទូទាំង​ខេត្ត​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​បន្ថែមថា សមិទ្ធផល​ដែល​ក្រសួង​ស្ថាប័ន ក៏​ដូច​ជា​រដ្ឋបាល​គ្រប់​ថ្នាក់​សម្រេច​បាន​កន្លងមក​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការចូលរួម​អនុវត្ត​យ៉ាង​សកម្ម​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា និង​ការចាប់ផ្តើម​អនុវត្ត​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​៧​នេះ ដើម្បី​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យ​ឈាន​ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ទន្ទឹម​នេះ​ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​លើកឡើង​ថា ដោយ​ឆ្នាំ​២០២៤​នេះ ជា​ឆ្នាំ​ទី​១ នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​ជា​របៀបវារៈ​នយោបាយ​ដ៏​សំខាន់ សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​ទស្សនវិស័យ​ច្បាស់លាស់ និង​វែងឆ្ងាយ និង​នាំ​ប្រទេសជាតិ​ឱ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្ត​ទៀត ក្នុងនោះ​ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ គឺ​ផ្តោតលើ​ការកែទម្រង់ ការពង្រឹង​អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ ឱ្យ​ក្លាយ​ជា​រដ្ឋបាល​សាធារណៈ​ទំនើប ប្រកបដោយ​សមត្ថភាព​ខ្ពស់ ខ្លាំង វៃ​ឆ្លាត និង​ស្អាតស្អំ​។​

​ពាក់ព័ន្ធ​នឹង​ការចូលរួម​ទទួលខុសត្រូវ​របស់​រដ្ឋបាល​ថ្នាក់ក្រោ​ម​ជាតិ ឯកឧត្តម ឈួន វិន បាន​ផ្តល់​គោលការណ៍​ណែនាំ លើ​កិច្ចការ​អាទិភាព​សំខាន់ៗ​មួយចំនួន​រួមមាន​៖ (១)​ការការពារ​សន្តិភាព និង​ការពង្រឹង​ខឿន​សន្តិសុខ​ជាតិ​ឱ្យបាន​រឹងមាំ (២)​ការរក្សា​ស្ថិរភាព​សន្តិសុខ​ផ្ទៃក្នុង (៣)​បន្ត​ជំរុញ​ចលនា​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព (៤)​បន្ត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា (៥)​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក (៦)​ពង្រឹង និង​លើកកម្ពស់​ការគ្រប់គ្រង​ពន្ធនាគារ (៧)​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ (៨) ពង្រឹង​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ (៩)​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ក្នុង​ខេត្ត (១០)​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​តំបន់​ព្រំដែន (១១)​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការចុះបញ្ជី​ដីធ្លី (១២)​ការចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ​នានា​របស់​រាជរដ្ឋាភិបាល និង (១៣)​ការពង្រឹង​របៀបរបប​ការងារ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.