ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ និង​ប្រកាស​សមាសភាព​ក្រុមការងារ​អន្ដរក្រសួង​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន

ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ និង​ប្រកាស​សមាសភាព​ក្រុមការងារ​អន្ដរក្រសួង​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០២៤​នេះ ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ប្រកាស​សមាសភាព​ក្រុមការងារ​អន្ដរក្រសួង​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន​។ កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​អគារ​មិត្តភាព នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។​

​យោងតាម​សេចក្ដីសម្រេច​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ ស្ដីពី​ការបង្កើត​ក្រុមការងារ​អន្ដរក្រសួង​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន បាន​កំណត់​ថា ក្រុម​ការងារ​នេះ មាន​ទេសរដ្ឋមន្ដ្រី ព្រុំ សុខា អនុប្រធាន​ប្រចាំការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន អម​ដោយ​អនុប្រធាន ចំនួន​៦​រូប និង​សមាជិក ចំនួន​១០​រូប​។​

​ក្រុមការងារ​អន្ដរក្រសួង​នេះ មាន​ភារកិច្ច​ដូចតទៅ​៖
* ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​ការ​នាំចូល នាំចេញ ដឹកជញ្ជូន រក្សាទុក ជួញដូរ ប្រើប្រាស់ និង​សន្និធិ សារធាតុ ដែល​បាន​ប្រើប្រាស់​នៅក្នុង​វិស័យ​ដូច​មានចែង​ក្នុង​ប្រការ​២ នៃ​សេចក្ដីសម្រេច​នេះ​
* គ្រប់គ្រង​ការ​ចរាចរ ការជួញដូរ ការ​រក្សាទុក​សារធាតុ​ញៀន សារធាតុ​គីមី​ផ្សំ និង​សារធាតុ​គីមី ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​ខុសច្បាប់ សំដៅ​ទប់ស្កាត់​ការប្រើប្រាស់​ខុសច្បាប់ និង​ការ លួច​បង្វែរ​ពី​ជំនួញ​ស្របច្បាប់ ទៅ​ផលិត​គ្រឿងញៀន​ខុសច្បាប់​
* ចុះ​ត្រួតពិនិត្យ​ការ​ចែកចាយ ការប្រើប្រាស់ និង​ការរក្សា​ទុក​សារធាតុ​ញៀន សារធាតុ​គីមី​ផ្សំ និង​សារធាតុ​គីមី​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​ខុស​ច្បាប់​នៅ​តាម​បណ្តា​ក្រុមហ៊ុន រោងចក្រ សហ​ត្រាស ដែល​ទទួលបាន​អាជ្ញា​បណ្ណ ឬ​ការ​អនុញ្ញាត​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង​នៅ ទីកន្លែងរ​ផ្សេង​ទៀត ដែល​សង្ស័យ​មានការ​ចែកចាយ និង​ការប្រើប្រាស់​សារធាតុ​ញៀន សារធាតុ គីមី​ផ្សំ និង​សារធាតុ​គីមី​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​ខុសច្បាប់​
* ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​រាល់​ឯកសារ​ទាក់ទង​នឹង​អាជ្ញា​បណ្ណ​នាំចូល​សារធាតុ​គីមី​ផ្សំ​របស់​បណ្ដ ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែល​បាន​ទទួល​អាជ្ញា​បណ្ណ ឬ​ការ​អនុញ្ញាត​ពី​ក្រសួង ស្ថាប័ន មាន​សមត្ថកិច្ច – តាមដាន​ត្រួតពិនិត្យ​រាល់​ផែន​ការផលិត​របស់​ក្រុមហ៊ុន សហគ្រាស​ឱសថ លើ​បទដ្ឋាន​បច្ចេកទេស ការ​រក្សាទុក ការ​ចែកចាយ និង​ការប្រើប្រាស់​វត្ថុធាតុដើម មាន​លក្ខណៈ​ជា​សារធាតុ​ដែលមាន​ឥទ្ធិពល ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​
* ផ្តល់យោបល់​ជូន​ប្រធាន អ​.​ជ​.​ប​.​គ​.​ញ​. ដើម្បី​ចាត់​វិធានការ​គ្រប់គ្រង​និង​ត្រួតពិនិត្យ​ការនាំ ចេញ នាំចូល ការដឹកជញ្ជូន ភារ​រក្សាទុក ការជួញដូរ ការប្រើប្រាស់ និង​ការធ្វើ​សន្និធិ​សារធាតុ​ញៀន សារធាតុ​គីមី​ផ្សំ និង​សារធាតុ​គីមី​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​ខុសច្បាប់ ដើម្បី​ធានា​សុវត្ថិភាព និង​បង្ការ​ទប់ស្កាត់​ការប្រើប្រាស់​ខុសច្បាប់ និង​ការ​លួច​បង្វែរ​ពី​ជំនួញ​ស្របច្បាប់​យកទៅ​ផលិត គ្រឿងញៀន​ខុសច្បាប់​
* រៀបចំ​របាយការណ៍​អំពី​លទ្ធផល និង​វឌ្ឍនភាព​ការងារ​ជូន​ប្រធាន អ​.​ជ​.​ប​.​គ​.​ញ​
* អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការប្រគល់​ពី​ប្រធាន អ​.​ជ​.​ប​.​គ​.​ញ​.៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.