ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​អភិបាល​ខេត្ត​កំពត​៖ ឆ្នាំ​២០២៣ ខេត្ត​កំពត​សម្រេច​បា​លទ្ធផល​សំខាន់ៗ និង​ការអភិវឌ្ឍ​ជាច្រើន

​អភិបាល​ខេត្ត​កំពត​៖ ឆ្នាំ​២០២៣ ខេត្ត​កំពត​សម្រេច​បា​លទ្ធផល​សំខាន់ៗ និង​ការអភិវឌ្ឍ​ជាច្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ កំពត នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២៤ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​កំពត ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​២០២៣ ខេត្ត​កំពត​សម្រេច​បា​នូវ​លទ្ធផល​សំខាន់ៗ​គួរ​ឱ្យ​កាត់​សំគាល់ និង​ការអភិវឌ្ឍ​ជាច្រើន ទាំងនេះ​គឺ​ការ​កើត​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហការ​រវាង​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​ផងដែរ​។​

​ពិធី​ក៏​មាន​ការចូលរួម​ពី​ឯកឧត្តម ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធុំ​ជាច្រើន​រូប​។​

​នា​ឱកាស​នោះ ឯកឧត្តម​អភិបាល​ខេត្ត​កំពត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​មូលដ្ឋា​ន មន្ទីរ អង្គភាព មន្ត្រីរាជការ និង​កងកម្លាំង​គ្រប់​ប្រភេទ គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​យកចិត្ត ទុកដាក់​បំពេញ​ការងា​រ​តាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ស្របតាម​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត គោលនយោបាយ និង​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​នានា ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព ធ្វើឱ្យ​រដ្ឋបាល​ខេត្ត​កំពត​ធានាបាន​នូវ​ស្ថេរភាព​នយោបាយ សន្តិសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ ប្រកប​ដាយ​លទ្ធផល​ល្អប្រសើរ​ក្នុង រយៈពេល​មួយ​ឆ្នាំ​កន្លងមកនេះ​។ ហើយ​ដោយ​មាន​ការសហកា​រ​គេ​ល្អ ក្នុង​ឆ្នាំ​២០២៣ កន្លងមកនេះ ធ្វើឱ្យ​ខេត្ត​កំពត​សម្រេចបាន​នូវ​លទ្ធផល​សំខាន់ៗ​ជាច្រើន រួមមាន​៖
*​ទី​១៖ ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ ប្រតិភូ​រាជរដ្ឋាភិបាល ភ្ញៀវ​ជាតិ អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ ដោយ​ពុំ​មាន​ហេតុការណ៍​ណាមួយ កើតឡើង​គួរឱ្យ​កត់សម្គាល់​ឡើយ និង​រាល់​បទល្មើស​កើតឡើង​សមត្ថកិច្ច​បាន​បង្ក្រាប​ទាន់ពេលវេលា​។
*​ទី​២៖ ការរៀបចំ​សោ​ភណ្ឌ​ភាព​ក្រុង ដោយ​បាន​រៀបចំ​ឆ្នេរ​ព្រែក កែលម្អ​សួន ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជាច្រើន ដើម្បី​ទាក់ទាញ​កំណើន​ទេសចរណ៍​ក្នុង​ខេត្ត​។ លើសពីនេះ យើង​បាន​ខិតខំ​សម្រេច​លទ្ធផល​ជា​ច្រើន​ទៀត ដោយ​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ លើ​វិស័យសេដ្ឋកិច្ច និង​សង្គម​។
*​ទី​៣៖ ការដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ ប្រចាំឆ្នាំ​២០២៣ រដ្ឋបាលខេត្ត បាន​សម្របសម្រួល​ដោះស្រាយ​ពាក្យបណ្តឹង និង​សំណូមពរ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ សរុប​ចំនួន ៨៧០​ករណី ទន្ទឹម​នឹង​នោះ​រដ្ឋបាល​ខេត្ត ក៏​បាន​ចុះ​ទៅ​ដោះស្រាយ​សំណូមពរ​ជាច្រើន​ទៀត​របស់​ប្រជាពលរដ្ឋ​តាមរយៈ​វេទិកាសាធារណៈ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពត វេទិកា​ក្រុមប្រឹក្សា​ខេត្ត ដែល​បាន​រៀបចំ​នៅ​គ្រប់​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់​ផង​ដែរ​។​
​ទន្ទឹមនេះ ឯកឧត្តម​អភិបាល​ខេត្ត​កំពត ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ធ្វើយ៉ាងណា​ឱ្យ​លទ្ធផល​ការងារ​ក្នុង​ឆ្នាំ​២០២៤ ខាងមុខ បាន​ល្អ​ប្រសើ​ជាង ឆ្នាំ​២០២៣​កន្លងទៅ​។​
​អភិបាលខេត្ត បាន​បន្តថា ខេត្ត​កំពត​គឺជា​ខេត្ត​មួយ ដែល​មាន​សក្តានុពល​ជាច្រើន​ដែល​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ពិសេស​វិស័យ​ទេសចរណ៍ ដែល​បច្ចុប្បន្ន​តំបន់​ទេសចរណ៍​មាន​ជិត​៤០​កន្លែង ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ និង​រួម​គ្នា​បង្កើត កែច្នៃ និង​អភិវឌ្ឍ​ឱ្យបាន​កាន់តែ​ប្រសើ​បន្ថែមទៀត​៕

ដោយ សារី សារ៉ាត់


 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.