ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឯកឧត្តម នេត្រ ភ​ក្ត្រា ប្តេជ្ញាចិត្ត​អនុវត្ត​ឱ្យបាន​ជោគជ័យ ស្រប​តាម​សេចក្តីសម្រេច​ចិត្ត​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា

ឯកឧត្តម នេត្រ ភ​ក្ត្រា ប្តេជ្ញាចិត្ត​អនុវត្ត​ឱ្យបាន​ជោគជ័យ ស្រប​តាម​សេចក្តីសម្រេច​ចិត្ត​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ក្រចេះ​)៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​ប្តេជ្ញាចិត្ត​អនុវត្ត​ឱ្យបាន​ជោគជ័យ​ស្របតាម សេចក្តីសម្រេចចិត្ត​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។​

​ការប្តេជ្ញាចិត្ត​បែប​នេះ​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ធ្វើឡើង​ក្នុង​ឱកាស ឯកឧត្តម​អញ្ជើញ​ជា​ធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​សេចក្ដីសម្រេចចិត្ត នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​សៀ​ល ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៤ នា​សាល​មហោស្រព​ខេត្ត​ក្រចេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​សមាជិក​សមាជិកា​នៃ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​មកពី​ក្រសួង​ព័ត៌មាន និង​គណៈកម្មាធិកា​រប​ក្សខេត្ត ក្រុង ស្រុក​នៃ​ខេត្តក្រចេះ​ជាង​៤០០​នាក់​។​

​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត បាន​អាន​សេចក្តីសម្រេចចិត្ត នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៣​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ថ្លែងថា ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ នឹង​បន្ត​សហការ​ស្អិតរ​មួ​ត​ជាមួយ​គណៈកម្មាធិកា​រប​ក្សខេត្ត ក្រុង​ស្រុក និង​ឃុំ សង្កាត់ សាខា​បក្ស​ភូមិ ដើម្បី​បន្ត​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​ស្រប​តាម​ស្មារតី​នៃ​មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​។​

​ប្រធាន​ក្រុមការងារ ក៏​បាន​ជម្រាបជូន​ដល់​អង្គប្រជុំ​ពី​ការវិវត្ត​នៃ​ស្ថានភាព របស់​ពិភពលោក និង​បញ្ហា​ប្រឈម​នានា​ដែល ពិភពលោក​កំពុង​ជួបប្រទះ ក៏ដូចជា​ការជះឥទ្ធិពល​មក​ក្នុង​តំបន់ និង​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​ពី​ការវិវត្ត​នៃ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ក៏​ដូច​ជា​សមិទ្ធផល​ការងារ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ដោយ​បាន​ដាក់ចុះ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​និរន្តរភាព ហើយ​បាន​ផ្តោត​លើ​អាទិភាព​៥ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​។​

​ជាមួយគ្នានេះ ប្រធាន​ក្រុមការងារ ក៏​បាន​ជំរុញ​សមាជិក សមាជិកា​ក្រុមការងារ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ក្តាប់​ឱ្យ​ជាប់​នៅ​បញ្ហា​នានា​នៅក្នុង​មូលដ្ឋាន និង​ខិតខំ​ឆ្លើយតប​នឹង​សេវា​តម្រូវការ និង​សេវា​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​ដើម្បី​ឆ្លើយតប​នឹង​ជំនឿ​ទុកចិត្ត​ដែល​ប្រជាពលរដ្ឋ​បាន​ផ្តល់ជូន​គណបក្ស​ប្រជាជន​កម្ពុជា​តាមរ​យៈ​សន្លឹកឆ្នោត​របស់​ខ្លួន​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.