ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​គម្រោង​វា​រី​អគ្គិសនី ស្ទឹង​មេទឹក ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង មាន​អានុភាព ១៥០​មេហ្គា​វ៉ាត់ បាន​ចាប់​ដំណើរការ​សំអាត​បា​ត​អាង​ហើយ

​គម្រោង​វា​រី​អគ្គិសនី ស្ទឹង​មេទឹក ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង មាន​អានុភាព ១៥០​មេហ្គា​វ៉ាត់ បាន​ចាប់​ដំណើរការ​សំអាត​បា​ត​អាង​ហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​រសៀល​ថ្ងៃ​០៤ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ឯកឧត្តម គឹម ណុង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​តំបន់ការពារធម្មជាតិ នៃ​ក្រសួង​បរិស្ថាន បាន​ដឹកនាំ​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​កំណត់​ព្រំប្រទល់​បាត​អាង ដើម្បី​រៀបចំ​ផែនទី ទីតាំង​ដែល​ត្រូវ​ឈូសឆាយ​ជាក់ស្តែង របស់​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​មេទឹក ស្ថិត​ក្នុង​ដែនដី នៃ​រដ្ឋបាល​ខេត្ត​ចំនួន​ពីរ គឺ​ឃុំ​ថ្ម​ដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​។​

​កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង នៅ​សាលប្រជុំ​សាលា​ស្រុក​វាលវែង ដោយ​បាន​ការចូលរួម​ពី​ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​ពោធិ៍សាត់​, តំណាង​ក្រុមហ៊ុន Steung Meteuk Hydropower Co.,Ltd, មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួនទៀត​។​

​ឯកឧត្តម គឹម ណុង អគ្គនាយក បាន​លើកឡើង​ថា គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​មេទឹក​នេះ ជាប់​ខេត្ត​ចំនួន​ពីរ គឺ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង​។ យោងតាម ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Steung Meteuk Hydropower Co.,Ltd ដើម្បី​ប្រមូល​ផល អនុផល​ព្រៃឈើ ក្នុង​តំបន់​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​មេទឹក​។ ដូច្នេះ​កិច្ចប្រជុំ​ថ្ងៃនេះ ដើម្បី​ជជែក​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ និង​ភាគី​ក្រុមហ៊ុន ព្រមទាំង​បន្ត​ចុះ​ពិនិត្យ និង​កំណត់​ទីតាំង​និយាម​ការ ដើម្បី​ឈូសឆាយ​ស្ដារ​បាត​អាង​។ ជា​ការពិត​ណាស់ ការស្ដារ​បាត​អាង​ប្រាកដ​ជា​ប៉ះពាល់​ដល់​ព្រៃឈើ ដូច្នេះ​យើង​ត្រូវ​ពិនិត្យមើល ថា​តើ​ឈើ​ប្រភេទ​ណាខ្លះ ដែល​ត្រូវ​រក្សាទុក ដើម្បី​ទាក់ទាញ​ទឹកភ្លៀង ជា​ប្រភព​នៃ​ជម្រក​សត្វព្រៃ និង​ឈើ​ប្រភេទ​ណា​ខ្លះ​ត្រូវ​សំអាត​។​

​ឯកឧត្តម​អភិបាលខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា បញ្ហា​ប្រឈម​ដែល​កើតចេញ​ពី​ការអនុវត្ត​គម្រោង​ស្តារ​បាត​អាង​កន្លងមក គឺ​ក្រុមហ៊ុន​បាន​កាប់​ឈើ​ពី​តំបន់​ផ្សេង មក​ធ្វើ ជា​បាត​អាង និង​បញ្ហា​កម្មករ​របស់​ក្រុមហ៊ុន ធ្វើ​ការកាប់​រាន​ដីព្រៃ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ ហើយ​តាំងខ្លួន​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន បង្ក​ជា​បញ្ហា​ដល់​អាជ្ញាធរ​ខេត្ត ដោះស្រាយ​មិន​ចេះ​ចប់​។ ដើម្បី​បង្ការ​បញ្ហា​នេះ ឯកឧត្តម​សូម​ខាង​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​ស្តារ​បាត​អាង ត្រូវធ្វើ​ប្រវត្តិរូប​កម្មករ ឱ្យបាន​គ្រប់​គ្នា និង​ត្រូវ​មាន​បញ្ជី​ឈ្មោះ​កម្មករ​ឱ្យបាន​ជាក់លាក់​។​

​ឯកឧត្តម​បាន​បន្តថា កិច្ចការ​នេះ​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត ដើម្បី​បង្ការ​បញ្ហា​ប្រឈម​ទៅ​ថ្ងៃ​ខាង​មុខ​។ ជុំវិញ​កិច្ចការ​នេះ នៅ​ពេល​ក្រុមហ៊ុន​ចុះ​អនុវត្ត តម្រូវឲ្យ​មាន​អាជ្ញាធរ​ចូលរួម ទើប​ទទួលបាន​ជោគជ័យ និង​ពុំ​មាន​ទិដ្ឋភាព​ផ្សេងៗ​កើតឡើង​។ ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខេត្ត ឯកឧត្តម​នឹង​ចាត់​អភិបាលរង​ខេត្ត​ម្នាក់ ដើម្បី​ចុះ​ពិនិត្យ​កិច្ចការ​នេះ ជាមួយ​ក្រសួង​បរិស្ថាន និង​ក្រុមហ៊ុន​។​

​សូម​ជម្រាប​ជូន​ថា គម្រោង​វា​រី​អគ្គិសនី ស្ទឹង​មេទឹក ដែល​មាន​អានុភាព​១៥០​មេហ្គា​វ៉ាត់ អនុវត្ត​ដោយ​ក្រុមហ៊ុន Steung Meteuk Hydropower Co.,Ltd ទទួលបាន​សិទ្ធិ​វិនិយោគ ពី​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន​៤៥​ឆ្នាំ ដោយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ដំបូង ជា​ដំណាក់កាល​ស្រាវជ្រាវ និង​សាងសង់ រួច​ធ្វើ​ប្រតិបត្តិការ​ក្នុង​រយៈពេល​៤០​ឆ្នាំ ផុត​រយៈពេល​នេះ​នឹង​ត្រូវ​ប្រគល់ជូន​រដ្ឋ​វិញ​។ អាង​ស្តុក​ទឹក​នៃ​គម្រោង​ទាំងមូល ស្ថិត​ក្នុង​ដែនដី​នៃ​រដ្ឋបាល​ខេត្ត​ចំនួន​ពីរ គឺ​ឃុំ​ថ្ម​ដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​។​

​ចំពោះ​អាង​ស្តុង​ទឹកក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ មាន​ផ្ទៃដី​អភិវឌ្ឍន៍​២,៦៦០​ហិកតា និង​ខេត្ត​កោះកុង មាន​ផ្ទៃដី​អភិវឌ្ឍន៍​៩៩៤​ហិកតា​។ ផ្ទៃ​អាង​ស្តុក​ទឹក​ក្នុង​ខេត្ត​ពោធិ៍សាត់ ត្រូវធ្វើ​ការសំអាត​បាត​អាង​មុនគេ ដែល​មាន​រយៈពេល​៥​ឆ្នាំ ដោយ​គិត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ ២០២៤​នេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.