ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុង​ឱកាស​ខួប ៤៨​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុង​ឱកាស​ខួប ៤៨​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ផ្ញើ​សារលិខិត គោរព​ជូន​ពរ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួប ៤៨​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២៤​។​

​នៅក្នុង​ឱកាស​ដ៏​សិរី​មង្គលា​ភិរម្យ​ប្រសើរ​ថ្លៃថ្លា​នេះ យើងខ្ញុំ​សូម​គោរព​អនុញ្ញាត​សម្តែង​នូវ​អំណរ​សាទរ យ៉ាង​ស្មោះ​អស់ពី​ដួងចិត្ត ប្រកបដោយ​មនោសញ្ចេតនា រំភើប​រីករាយ​ក្រៃលែង និង​សូម​បួងសួង​ដល់​ទេវតា​សូម​ប្រសិទ្ធពរ​ជ័យ ដល់​ចំណងអាពាហ៍ពិពាហ៍ ដែល​បាន​កើតឡើង​ក្នុង​គ្រា​ដ៏​សែន​កម្សត់​នោះ ឱ្យ​កាន់តែ​ផ្អែម​ល្ហែម ត្រជាក់ត្រជំ​ដូច​ទឹកអម្រឹត និង​សូម​ប្រកប​ដោយ​សុខភាព​ល្អ​បរិបូណ៍ កម្លាំង​ពលំ​មាំមួន ជន្មាយុ​យឺនយូរ និង​សម្រេចបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ក្នុង​ការបន្ត​ចូលរួម​ដឹកនាំ​ប្រទេស ដើម្បី​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​ភាព​រីកចម្រើន​រុងរឿង ក្រោម​ដំបូល​មហា​សន្តិភាព ស្ថិរភាព​ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ​។​

​ជាថ្មី​ម្ដងទៀត ឆ្លៀត​ក្នុង​ឱកាស​ដ៏​នក្ខត្តឫក្ស​វិសេសវិសាល​នេះ យើងខ្ញុំ សូម​លើក​ហត្ថ​បូ​ង​សួង​ដល់​ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គុណបុណ្យ​ព្រះ​រតនត្រ័យ​គុណ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​បីបាច់​ថែរក្សា ប្រោះព្រំ​ប្រទាន​សព្ទសាធុការ​វារ​ជ័យ ជូន​ចំពោះ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី ជា​ទី​ស្រឡាញ់​របស់​សម្តេច សូម​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.