ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដាស់តឿន​មន្ត្រីរាជការ កម្លាំង​សមត្ថកិច្ច​កុំ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ផ្ទុយ​ទៅ​វិញ​ត្រូវ​ខិតខំ​អភិវឌ្ឍ​មូលដ្ឋាន​ឱ្យ​បន្ត​ការរីកចម្រើន

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដាស់តឿន​មន្ត្រីរាជការ កម្លាំង​សមត្ថកិច្ច​កុំ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ផ្ទុយ​ទៅ​វិញ​ត្រូវ​ខិតខំ​អភិវឌ្ឍ​មូលដ្ឋាន​ឱ្យ​បន្ត​ការរីកចម្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កោះកុង​)៖ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​កោះកុង នា​រសៀល​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៣  ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កោះកុង បាន​ដាស់តឿន​ដល់​មន្ត្រីរាជការ កងកម្លាំង​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ សូម​កុំ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ដទៃ​ទៀត​ឱ្យសោះ ព្រោះ​ត្រូវ​ជាប់​ទោសទណ្ឌ​តាមច្បាប់​មិន​អាច​លើកលែង​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​ត្រូវខិតខំ​អភិវឌ្ឍ​មូលដ្ឋាន​ឱ្យ​បន្ត​ការរីកចម្រើន​។​

​​ឯកឧត្តម​ ទៀ សីហា បាន​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត ស្រុក រហូតដល់​ថ្នាក់​មូលដ្ឋាន​ត្រូវខិតខំ​អភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បន្ត​ការរីកចម្រើន ដើម្បី​ទាក់ទាញ​ភ្លៀវ​ទេសចរ​ឱ្យ​ចូល​មក​កម្សាន្ត​បាន​ច្រើន និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​បាន​មួយកម្រិត​។​

​​ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យ​រដ្ឋបាល​ខេត្ត​ព្យាយាម​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ដើម្បី​លើកស្ទួយ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជួញដូរ​ផលិតផល​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការផ្លាស់ប្ដូរ​ទស្សនកិច្ច វិស័យ​ទេសចរណ៍​ផងដែរ​។​

​​ឯកឧត្តម​​បាន​បន្ថែមថា ដើម្បី​លើកស្ទួយ​ផ្នែក​វិស័យ​ទេសចរណ៍​ឱ្យ​ភាព​ទាក់ទាញ ក្រសួង​បរិស្ថាន និង​ក្រសួង​ទេសចរណ៍​ត្រូវ​រួមគ្នា​រៀបចំ​ហេដ្ឋរចនាសម្ពន្ធ​នៅ​តា​មទី​តាំង​កម្សាន្ត ដូច​ជា​រមណីយដ្ឋាន​តំបន់ឆ្នេរ​ឱ្យមាន​អនាម័យ មាន​សោភ័ណភាព​ល្អ​ស្រស់​ស្រាយ និង​មាន​ការទទួល​ស្វាគមន៍​រាក់ទាក់ គោរព​ប្រពៃណី​ខ្មែរ ហើយ​ពលរដ្ឋ​មាន​ការងារ​ធ្វើ​អាច​រកចំណូលបាន ដើម្បី​ដោះស្រាយ​ក្នុង​ជីវភាព​គ្រួសារ​បាន​មួយកម្រិត​។​

​​​ឯកឧត្តម​ ទៀត សីហា បាន​សង្កត់ធ្ងន់​ចំពោះ​បញ្ហា​គ្រឿងញៀន និង​បាន​ណែនាំ​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់រ​ហូល​ដល់​មូលដ្ឋាន ធ្វើ​យ៉ាងណា​ត្រូវ​អនុវត្ត​នៅ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ហើយ​សមត្ថកិច្ច​ត្រូវអនុវត្ត​ច្បាប់​ឲ្យ​ច្បាស់ សមត្ថកិច្ច​មិន​ត្រូវ​ប្រើប្រាស់​គ្រឿងញៀន​ក្នុងនាម​ជា​សមត្ថកិច្ច បើ​ការស្រាវជ្រៀវ​ដឹង​ថា​សមត្ថកិច្ច​ម្នាក់​ណា​ប្រើប្រាស់ និង​ពាក់ព័ន្ធ​គ្រឿងញៀន ត្រូវ​ដកចេញ​ពី​ក្របខណ្ឌ​រដ្ឋ​ភ្លាមៗ ហើយ​ទទួលទោស​ទៅ​ផ្លូវ​ច្បាប់​ផងដែរ មិន​ថា​កងទ័ព មិន​ថា​នគរបាល មិន​ថា​កងរាជអាវុធហត្ថ​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.