ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ចេញ​សេចក្តីណែនាំ ស្តី​ពី​ការផ្អាក​ការងារ​បង្កបង្កើនផល​ស្រូវ​នៅ​រដូវប្រាំង​លើក​ទី​២

​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ចេញ​សេចក្តីណែនាំ ស្តី​ពី​ការផ្អាក​ការងារ​បង្កបង្កើនផល​ស្រូវ​នៅ​រដូវប្រាំង​លើក​ទី​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តីណែនាំ ស្តី​ពី​ការផ្អាក​ការងារ​បង្កបង្កើនផល​ស្រូវ​នៅ​រដូវប្រាំង​លើក​ទី​២ ខណៈ​ដែរ​ការបង្កបង្កើន​ផល​របស់​បងប្អូន ប្រជា​កសិករ​យើង បាន​កើន​រហូត​ដល់ ៤៦.៣៤១​ហិកតា លើស​ផែនការ​ប្រើប្រាស់​ទឹក ២៦.៣៤១​ហិកតា​។​

​ក្នុង​សេចក្តីណែនាំ បាន​សរសេរ​រៀបរាប់ថា យោងតាម​ផែនការ​សក្តានុពល​ទឹក សម្រាប់​ស្រោចស្រព​លើ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង ឆ្នាំ​២០២៣-២០២៤ របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត សម្រាប់​ការផ្គត់ផ្គង់​ទឹក​ជូន​ប្រជាកសិករ ក្នុង ឆ្នាំ​២០២៤​នេះ បានត្រឹមតែ ២០.០០០​ហិកតា​ប៉ុណ្ណោះ ប៉ុន្តែ​ផ្អែក​តាម​ការចុះពិនិត្យ​ជាក់ស្តែង​កន្លង​មក​របស់ ថ្នាក់ដឹកនាំ​ខេត្ត និង​ការវាយតម្លៃ​របស់​មន្ទី​រ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ការបង្កបង្កើន​ផលរ​បស់​បងប្អូន ប្រជា​កសិករ​យើង បាន​កើន​រហូត​ដល់ ៤៦.៣៤១​ហិកតា លើស​ផែនការ​ប្រើប្រាស់​ទឹក ២៦.៣៤១​ហិកតា​។​

​ក្នុងន័យនេះ រដ្ឋបាលខេត្ត សូម​ណែនាំ​ដល់​បងប្អូន​ប្រជាកសិករ​ទាំងអស់​ក្នុង​ខេត្ត ដែល​កំពុង​បង្កបង្កើន​ផល​ស្រូវ រដូវប្រាំង​ឆ្នាំ​២០២៤​នេះ ដូចខាងក្រោម​៖
១-​សូម​បងប្អូន​ប្រជាកសិករ​ទាំងអស់ ផ្អាក​ការបង្កបង្កើន​ផល​ដំណាំ​ស្រូវ​លើ​ក​ទី​២ បន្ទាប់​ពី បងប្អូន​ប្រមូល​ផល​រួចរាល់​នៅក្នុង​អំឡុង​ខែ​មករា ដល់​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​។​
២-​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ត្រូវ​ត្រៀម​លក្ខណៈ​ស្ដុក​ទឹក​ក្នុង​ស្រះ អណ្តូង ប្រឡាយ ដែល អាច​ស្ដុក​ទឹក​បាន សម្រាប់​ទុក​ប្រើប្រាស់​ប្រចាំថ្ងៃ និង​សត្វពាហនៈ​ជាដើម​។​
៣-​ក្នុងករណី​បងប្អូន​ប្រជា​កសិករ​នៅ​តែ​អនុវត្ត មិន​ទទួលយក​ការណែនាំ​របស់​រដ្ឋបាល​ខេត្ត​ទេ​នោះ រដ្ឋបាល​ខេត្ត​មិន​ទទួលខុសត្រូវ​លើ​ការខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​នៅ​រដូវប្រាំង​នេះឡើយ​។​
៤-​ករណី​ដែល​ប្រជា​កសិករ​យើង​នៅតែ​បន្ត​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​លើក​ទី​២ ទៀត​នោះ បងប្អូន​នឹង​អាច​ជួបប្រទះ​ការខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ខ្វះ​ទឹក​សម្រាប់​សត្វពាហនៈ និង​ខាតបង់​ថវិកា​របស់ បងប្អូន​ប្រជាកសិករ​ថែម​ទៀត​ជាមិនខាន​។​
​ទទួលបាន​សេចក្តីណែនាំ​ខាងលើនេះ សូម លោក​-​លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​បងប្អូន​ប្រជាកសិករ​ទូទាំង​ខេត្ត ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​ចាត់ចែង​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.