ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួង​ការងារ​៖ តេ​ឡេ​ក្រាមជ្រើសរើស​ពលករ​ទៅ​អ៊ីស្រាអែល ឈ្មោះ​ISRAEL WORK 2024 និង​ឈ្មោះ MEAN Sodara ខុសច្បាប់​

រដ្ឋមន្ត្រីក្រសួង​ការងារ​៖ តេ​ឡេ​ក្រាមជ្រើសរើស​ពលករ​ទៅ​អ៊ីស្រាអែល ឈ្មោះ​ISRAEL WORK 2024 និង​ឈ្មោះ MEAN Sodara ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់​ថា​តេ​ឡេ​ក្រាមជ្រើសរើស​ពលករ​ទៅ​អ៊ីស្រាអែល ឈ្មោះ MEAN Sodara និង​ឈ្មោះ​ISRAEL WORK 2024 គឺ​ខុសច្បាប់​។ នេះ​បើ​តាម​បើ​តាម​បណ្តាញ​តេ​ឡេ​ក្រាមរ​បស់​ឯកឧត្តម​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៤​នេះ​។

​លោក​ថា​៖ “​មុននេះ ខ្ញុំ​ទើប​ទទួលបាន​ព័ត៌មាន​អំពី​ក្មួយៗ និង​ប្អូនៗ​ករណី បុគ្គល​មួយ​រូប​ដែល​មានឈ្មោះ​ក្នុងតេលេ​ក្រាម​ថា MEAN Sodara បាន​បង្កើត​តេ​លេក្រា​មកា​ណា​ល់​មួយ​ឈ្មោះ ISRAEL WORK 2024 ដើម្បី​ជ្រើសរើស និង​បញ្ជូន​ពលករ​ឱ្យទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​អ៊ីស្រាអែល ដោយ​ខុសច្បាប់​”​។​

​បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន បញ្ចាក់​ជូន​សាធារណជន​ថា បច្ចុប្បន្ន​កម្ពុជា​មិន​ទាន់​បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការបញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​អ៊ី​ស្រ​អែល​នៅឡើយ ពោល​គឺ​យើង​កំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល​ពិភាក្សា​គ្នា​នៅឡើយ ដូច្នេះ​ការ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​អ៊ី​ស្រ​អែល​តាមរយៈ​មេខ្យល់ ឬ​រូបភាព​ក្លែងបន្លំ​ឯកសារ​ជា​សិស្ស ឬ​ជា​និស្សិត គឺជា​ករណី​ខុសច្បាប់ និង​ជា​បទល្មើស​នៃ​ការជួញដូរ​មនុស្ស​។​

​ឯកឧត្តម​បន្តថា​៖ “​ហេតុដូច្នេះ សូម​សាធារណ​ជន​មេត្តា​ជ្រាប និង​ប្រុស​ប្រយ័ត្ន​កុំ​ចាញ់បោក​បុគ្គល MEAN Sodara ឬ​ខ្លឹមសារ​ដែល​បាន​ផ្សព្វផ្សាយ​នៅតេ​លេក្រា​ម​កាណល់ ISRAEL WORK 2024 ឱ្យសោះ​។ ក្រសួង កំពុង​ធ្វើការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​ដើម្បី​ចាត់វិធានការណ៍​ដល់​បុគ្គល​ពាក់ព័ន្ធ​”​។​
​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ធ្វើការ​ជូនដំណឹង​ជា​សាធារណៈ​នៅពេល​ដែល​កម្ពុជា​មាន​កិច្ចព្រមព្រៀង និង​យន្តការ​គ្រប់គ្រង ការពារ និង​គាំពារ​ពលករ​នៅ​ប្រទេស​អ៊ី​ស្រ​អែល​ជា​ផ្លូវការ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.