ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ប្រកាស​សមាសភាព​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​, លោក នេត្រ ភ​ក្ត្រា ជា​ប្រធាន​ក្រុមការងារ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ប្រកាស​សមាសភាព​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​, លោក នេត្រ ភ​ក្ត្រា ជា​ប្រធាន​ក្រុមការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ក្រចេះ​) ៖ នា​ព្រឹក​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៤ នៅ​ខេត្ត​ក្រចេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ដោយ​លោក នេត្រ ភ​ក្ត្រា ត្រូវបាន​ប្រកាស​ជា​ប្រធាន​ក្រុមការងារ និង​លោក ស ចំ​រ៉ុង ជា​អនុប្រធាន​ទី​១​។​

​ក្រោយ​លោក វ៉ា ថន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ក្រចេះ បាន​ធ្វើ​របាយការណ៍​ស​កម្ម​ភាព​របស់​គណបក្ស​ខេត្ត​ជូន​អង្គពិធី​រួចមក​, លោក សោម សឿន សមាជិក​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈ​ចាត់តាំង នៃ​គណកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​អាន​សេចក្ដីសម្រេច​ស្ដីពី​ការកែសម្រួល​ប្រធាន និង​អនុប្រធាន​ទី​១ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ដោយ​ត្រូវបានចាត់តាំង​លោក នេត្រ ភ​ក្ត្រា ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ជំនួស​លោក ព្រំ សុខា និង​ចាត់តាំង លោក ស ចំ​រុង ជា​អនុប្រធាន​ទី​១ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​កោត​ស​សើ​រលោក ព្រំ សុខា ដែល​បាន​ដឹកនាំ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​កន្លងមក ដោយ​សម្រេចបាន​នូវ​សា្ន​ដៃ​ជាច្រើន ក្នុង​ការចូលរួមចំណែក ក្នុង​ការថែរក្សា​សុខសន្តិភាព សណ្តាប់ធ្នាប់​សង្គម ការអភិវឌ្ឍន​សង្គម សេដ្ឋកិច្ច លើ​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខេត្ក​ក្រចេះ​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ផ្ដាំផ្ញើ​ដល់​លោក នេ​ត ភ​ក្ត្រា ដែល​បាន​ទទួល​បាន​ការតែងតាំង​មុខតំណែង​ថ្មី ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចូល​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​ខេត្ត​ក្រចេះ ឱ្យមាន​ការរីកចម្រើន​ថ្មីៗ​បន្ថែមទៀត ពិសេស​ត្រូវ​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​លក្ខន្តិកៈ​របស់​គណ​បក្ស និង​កម្មវិធី​គោលនយោបាយ គោលការណ៍​ទាំងឡាយ​របស់​គណបក្ស ដែល​ថ្នាក់កណ្ដាល​បានដាក់ចុះ​ឲ្យបាន​ត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំង​សាមគ្គីភាព ផ្ទៃ​ឲ្យបាន​រឹងមាំ ដោយ​ឈរ​លើ​មាគ៌ាមហា​ជន​របស់​បក្ស ដើម្បី​ត្រៀម​ការងារ​សំខាន់ៗ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​នៅ​អាណត្ត​ក្រោយៗ​ទៀត ឱ្យ​ទទួលបាន​លទ្ធផល​ជោគជ័យ​។​

​លោក នេត្រ ភ​ក្ត្រា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​ធ្វើ​ការប្តេជ្ញាចិត្ត​៨​ចំណុច​សំខាន់ៗ ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​របស់​ពលរដ្ឋ​ខេត្តក្រចេះ និង​ដណ្តើម​ជ័យជម្នះ​គ្រប់ការ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ចំណុច​សំខាន់​ទាំង​៨ នៃ​ការប្តេជ្ញាចិត្ត​របស់​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ រួមមាន​៖
*​ទី​១៖ អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​លក្ខន្តិកៈ​បក្ស និង​គោរព​អនុវត្ត​នូវ​គោលការណ៍ និងសេចក្តីសម្រេច​នានា​របស់​គណបក្ស​ដែល​បានដាក់ចុះ​ឱ្យបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​
*​ទី​២៖ យក​អស់​កម្លាំងកាយ បញ្ញា​ស្មារតី សមត្ថភាព និង​លទ្ធភាព​គ្រប់បែប​យ៉ាង​អនុវត្ត​យ៉ាងសកម្ម មោះមុត​រួមចំណែក​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ​គណបក្ស និង​យុទ្ធសាស្ត្រ​របស់​រាជ​ររដ្ឋាភិបាល​កម្ពុជា ឱ្យបាន​ជោគជ័យ និង​យកចិត្តទុកដាក់​ពង្រឹង​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ រចនាសម្ព័ន្ធ​ក្បាលម៉ាស៊ីន​ដឹកនាំ​ក្រុម ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត និង​យន្តការ​គណបក្ស​ខេត្ត ក្រុង ស្រុក ឃុំ​សង្កាត់ និង​សាខា​បក្ស​ភូមិ ក្រុម​បក្ស ធានា​បាន​ទាំង​បរិមាណ និង​គុណភាព​ដើម្បី​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​របស់​គណ​បក្ស និង​ទទួលបាន​ការគាំទ្រ ជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។​
*​ទី​៣៖ ចូលរួម​ពង្រឹង និង​ថែរក្សា​ឱ្យបាន​រឹងមាំ​នូវ​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​ដែល​ជា​ស្នូល ដ៏​រឹងមាំ​របស់​គណបក្ស តាម​គោលការណ៍ «​រក្សា​ចាស់ បង្កើន​ថ្មី​» និង​ប្តេជ្ញា​យកចិត្តទុកដាក់​ខ្ពស់​និង ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​ចែករំលែក ណែនាំ​តម្រង់​ទិស តាមដាន​វាយតម្លៃ និង​ពង្រឹង​ជាប់​ជាប្រចាំ​នូវ​របៀបរបប​ការងារ របប​ប្រជុំ ត្រួតពិនិត្យ និង​របប​របាយការណ៍​, បន្ត​ចិញ្ចឹម​ចលនា​គណបក្ស​នៅ​មូលដ្ឋាន​ដើម្បី​ផ្សាភ្ជាប់​ជាមួយ​ប្រជាជន និង​មហាជន ស្វែង​យល់​តម្រូវការ​ចាំបាច់ និង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​
*​ទី​៤៖ ធ្វើឱ្យ​អង្គការ​ចាត់តាំង​គណបក្ស​គ្រប់​ជាន់ថ្នាក់ ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ភាពស្មោះត្រង់​ជាមួយ គណបក្ស និង​ត្រូវ​យក​ប្រជាជន​ធ្វើ​ជា​គោលដៅ​ក្នុង​ការបម្រើ​របស់​ខ្លួន​។​
*​ទី​៥៖ ចូលរួមចំណែក ក្នុង​ការ​បន្ត​កសាង ពង្រឹង​អង្គការ​ចាត់តាំង​គណបក្ស​នៅ​គ្រប់​ថ្នាក់​ឱ្យបាន រឹងមាំ​ទាំង​ទស្សនៈ គោលជំហរ នយោបាយ សតិអារម្មណ៍​និង​អនុវត្ត​ឱ្យបាន​ល្អ​នូវ​គោលការណ៍ «​សមាជិក​បក្ស​ម្នាក់ ជា​សំឡេងឆ្នោត​គាំទ្រ​មួយ​សំឡេង​សម្រាប់​គណបក្ស ដើម្បី​នាំមក​នូវ​ជោគជ័យ​ដ៏​ត្រ​ចះ ត្រ​ចង់ ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​ធានា​និរន្តរភាព​នៃ​ជ័យជម្នះ​របស់​បក្ស​នៅ​គ្រប់​ការ​បោះឆ្នោត​។​
*​ទី​៦៖ ចូលរួម​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​សម្រាប់​កសាង​និង​ការពារ​មាតុភូមិ​ឆ្នាំ ២០២៣-២០២៨ ដែល​បាន​ក្លាយ​ជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​
*​ទី​៧៖ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ថែរក្សា​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ការពារ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ជន​អគតិ​ណាមួយ​មក​បំផ្លិចបំផ្លាញ​សន្តិភាព និង​ឯកភាព​ជាតិ​កម្ពុជា​បានឡើយ​។​
*​ទី​៨៖ ការពា​រពារ​ឱ្យបាន​គង់វង្ស​ស្ថិតស្ថេរ​ជា​និរន្តរ៍​នូវ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការពារ រាជបល្ល័ង្គ និង​ការពារ អង្គ​ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពង់ ដើម្បី​ព្រះអង្គ​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​និង​សុខក្សេមក្សាន្ត​សម្រាប់​ប្រទេសជាតិ​និង​ប្រជាជន​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.