ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​ឯកឧត្តម ឈួន វិន ដឹកនាំ​បើក​កិច្ចប្រជុំ​លើក​ដំបូង របស់​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា

​ឯកឧត្តម ឈួន វិន ដឹកនាំ​បើក​កិច្ចប្រជុំ​លើក​ដំបូង របស់​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​មណ្ឌលគិរី​)៖ នា​ព្រឹក​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស និង​បើក​កិច្ចប្រជុំ​លើក​ដំបូង​របស់​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សាភិបាល​ខេត្ត លោក លោកស្រី ជា​អនុប្រធាន សមាជិក សមាជិកា​នៃ​ក្រុមការងារ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ផ្សេងទៀត​។​

​កិច្ចប្រជុំ​នា​ឱកាស​នេះ​រៀបចំឡើង​ដើម្បី​ធ្វើ​ការប្រកាស​ជា​ផ្លូវការ​នូវ​ការរៀបចំ​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​មាន​សមាជិក​សរុប​ចំនួន ៥៩​រូប និង​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ថ្នាក់​ខេត្ត ស្រុក​/​ក្រុង ឃុំ​/​សង្កាត់ មាន​សរុប​ចំនួន ១៧០​រូប​។ មួយ​ផ្នែក​ទៀត​អង្គប្រជុំ​បាន​លើកឡើង​អំពី តួនាទី​ភារកិច្ច របៀបរបប​ការងារ របប​ប្រជុំ និង​ការរៀបចំ​វេទិកាសាធារណៈ ព្រមទាំង​ផែនការ​សកម្មភាព ដើម្បី​ជា​ការ​ជម្រាប​ជូន​ដល់​សមាជិក សមាជិកា​នៃ​ក្រុមការងារ ឱ្យបាន​ជ្រាប​កាន់តែ​ច្បាស់​បន្ថែមទៀត​។​

​តួនាទី​សំខាន់ៗ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​គឺ តម្រង់ទិស គាំទ្រ និង​ជំរុញ​ការលើកកម្ពស់​សមត្ថភាព​ស្ថាប័ន​នៅ​មូលដ្ឋាន ដើម្បី​ពង្រឹង​ការទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មូលដ្ឋាន​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល សំដៅ​អភិវឌ្ឍ​មូលដ្ឋាន លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ និង​ដោះស្រាយ​/​ឆ្លើយតប សំណើ សំណូមពរ និង​សេចក្តីត្រូវការ របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នី​មួយៗ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។​

​ផ្អែក​លើ​តួនាទី​ខាងលើ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​មាន​ភារកិច្ច​សំខាន់ៗ​ដូចខាងក្រោម​៖
១៖ លើកកម្ពស់​ការផ្សារភ្ជាប់​ទំនាក់ទំនង រវាង​រាជរដ្ឋាភិបាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​។​
២៖ សហការ​គាំទ្រ​ដល់​មូលដ្ឋាន​ដែល​ក្រុមការងារ​ចុះ​បំពេញការងារ ធ្វើការ​វាយតម្លៃ​អំពី​សមត្ថភាព​ស្ថាប័ន ធនធានមនុស្ស និង​សក្តានុពល​នៃ​ការអភិវឌ្ឍ​មូលដ្ឋាន សមិទ្ធផល បញ្ហា​ប្រឈម​នានា​នៅក្នុង​មូលដ្ឋាន​។​
៣៖ ជំរុញ និង​លើកកម្ពស់​ការទទួលខុសត្រូវ​របស់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ អង្គភាព ជំនាញ អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ក្នុង​ការបំពេញ​ការងារ​ស្រប​តាម​តួនាទី​សមត្ថកិច្ច​របស់​ខ្លួន​។​
៤៖ សហការ​រៀបចំ​វេទិកា​សាធារណៈ​នៅ​មូលដ្ឋាន និង​ចុះ​ជួប​ប្រាស្រ័យ​ដោយផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ស្វែងយល់​ដោយផ្ទាល់​នូវ​កង្វល់ បញ្ហា​ប្រឈម សំណើ និង​សំណូមពរ​នានា​របស់​ពួកគាត់​។​
៥៖ សហការ​គាំទ្រ និង​ចូលរួម​ធ្វើ​អន្តរាគមន៍​ដល់​មូលដ្ឋាន នៅពេល​មាន​គ្រោះធម្មជាតិ ជំងឺឆ្លង​រាតត្បាត ឬ​គ្រោះថ្នាក់​ផ្សេងៗ ដើម្បី​ការពារ​និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​។​
៦៖ កៀរគរ​ធនធាន មធ្យោបាយ សម្ភារ​ពី​ប្រភព​ស្របច្បាប់​នានា ដើម្បី​ចូលរួម​គាំទ្រ​ដល់​ការអភិវឌ្ឍ​មូលដ្ឋាន ការកសាង​សមិទ្ធផល​សង្គម និង​ការដោះស្រាយ​/​ឆ្លើយតប សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ឈួន វិន ក៏បាន​លើកឡើង​ពី​វិស័យ​សក្តានុពល​ក្នុង​ខេត្ត​មណ្ឌលគិរី​ដែល​រួមមាន​៖ វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍ និង​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងា​ររាជរដ្ឋាភិបា​ល​ចុះ​មូលដ្ឋាន​ទាំងអស់ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​បំពេញ​ភារកិច្ច​ដោយ​ក្តាប់​បាន​នូវ​បញ្ហា​ប្រឈម តម្រូវការ និង​ចម្ងល់​នានា​របស់​ប្រជាពលរដ្ឋ និង​ខិតខំ​បំពេញ​តួនាទី និង​ភាកិ​ច្ច​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​កន្លងមក​។​

​ទន្ទឹមនឹងនេះ​ឯកឧត្តម​ក៏បាន​លើកឡើង​អំពី​សមិទ្ធផល​ធំៗ​ជាច្រើន ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ដែល​បាន​ចូលរួម​កែប្រែ​មុខមាត់​កម្ពុជា​គួរ​ជាទី​មោទនៈ ក្នុង​រយៈពេល​២៥​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​កើត​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​ពាសពេញ​ផ្ទៃ​ប្រទេស ជា​មរតក​នៃ​ការអនុវត្ត​នយោបាយ ឈ្នះ ឈ្នះ ក្រោម​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​តេជោ អតីត​នាយករដ្ឋមន្ត្រី និង​បន្ត​មក​ដល់​នីតិកាល​ថ្មី ក្រោម​កិច្ច​ដឹកនាំ​ដ៏​ប៉ិនប្រសប់ ស្វាហាប់ និង​ឈ្លាសវៃ របស់​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​សម្រេច​ចក្ខុវិស័យ​នៃ​ការ​ប្រែក្លាយ​កម្ពុជា ឱ្យទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​

​ជាមួយគ្នានេះ​ឯកឧត្តម​រដ្ឋលេខាធិកា​រ ក្នុង​នាម​ប្រធាន​ក្រុមការងារ បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហការ​រៀបចំ​តាំងពី​ដំណើរការ​រៀបចំ​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន រហូត​ដល់​ការបង្កើត​ក្រុម​ការងារ​តាម​ស្រុក​/​ក្រុង ឃុំ​/​សង្កាត់ ការបង្កើត​លេខាធិការដ្ឋាន​របស់​ខេត្ត និង​ស្រុក​/​ក្រុង និង​បែបបទ​ការងាររដ្ឋបាល រហូត​ដល់​កើតមាន​កិច្ចប្រជុំ​នាពេល​នេះ​ទាំងអស់​នេះ​គឺជា​ការចូលរួម​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​កិច្ចសម្របសម្រួល​យ៉ាង​សស្រាក់សស្រាំ​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ​។​

​សូម​ជម្រាប​ដែរ​ថា​៖ ខេត្ត​មណ្ឌលគិរី ស្ថិត​នៅ​ភាគ​ឦសាន្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រយៈ​ចម្ងាយ​ប្រវែង ៣៨២​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ខេត្ត​នេះ​មាន​ក្រុង​សែន​មនោ​រម្យ ជាទី​រួម​ខេត្ត និង​ស្រុក​ចំនួន ០៤ ចែកចេញ​ជា ០៤ សង្កាត់ ១៧​ឃុំ និង ៩២​ភូមិ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ១៤ ២៨៨​គីឡូម៉ែត្រ​ក្រឡា ប្រជាពលរដ្ឋ​សរុប ចំនួន ១០០ ១២៦​នាក់​(​ស្រី ៤៨ ២០៨​នាក់​) ស្មើនឹង ២៤ ១៧៣​គ្រួសារ មាន​ដង់ស៊ីតេ ៧​នាក់​/​គីឡូម៉ែត្រ​ក្រឡា និង​កំណើន​ប្រជាពលរដ្ឋ​ប្រចាំឆ្នាំ​ប្រមាណ ២,៧៤% GDP​ប្រចាំឆ្នាំ​ចំនួន ២ ១២២,៥៨​ដុល្លា​អាមេរិក​(​ឆ្នាំ​២០២២) និង​មាន​ជនជាតិដើម​ភាគតិច​ចំនួន ០៨​ជនជាតិ ក្នុងនោះ​មាន ព្នង ក្រោល គ្រឹង ស្បៀង ផ្ទួន ទំ​ពួន ចា​រាយ និងរ​អួ​ង ។​

​ខេត្ត​មណ្ឌលគិរី មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​វៀតណាម មាន​ប្រវែង ៣១៤.៦៦៤​គីឡូម៉ែត្រ ជាប់​ខេត្ត​ដាក់​ឡាក់ ខេត្ត​ដាក់​ណុង និង​ខេត្ត​ប៊ិញ​ភឿក វៀតណាម ខាងជើង ជាប់​ខេត្តស្ទឹងត្រែង និង​ខេត្ត​រតនៈគិរី និង​ខាងលិច​ជាប់​ខេត្តក្រចេះ​។ ប្រជាជន​ប្រកប​មុខរបរ​ចម្បង ក្នុង​វិស័យ​កសិកម្ម ៨២% វិស័យ​សិប្បកម្ម ១% និង​វិស័យ​សេវាកម្ម ១៧%​។ ខេត្ត​នេះ​មាន​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​សំខាន់ៗ សម្រាប់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​វៀតណាម ចំនួន​០៣ ក្នុងនោះ​មាន​៖ ច្រកទ្វារ​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា ច្រកទ្វារ​ដាក់​ដាំ ស្រុក​អូររាំង ច្រកទ្វារ​ណាំ​លៀរ ស្រុក​ពេជ្រា​ដា និង ច្រកទ្វារ​ជី​មៀត ស្រុក​កោះ​ញែក (​មិនទាន់​មាន​ដំណើរកា​រ​នៅឡើយ​)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.