ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម ចុះ​ស្ទាបស្ទង់ និង​ស្តាប់​ពី​សំណូមពរ ក៏ដូចជា​បញ្ហា​ប្រឈម យកមក​ពិភាក្សា​គ្នា លើ​កិច្ច​ការងារ​ប្រើប្រាស់ ឧបករណ៍ នេសាទ

មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម ចុះ​ស្ទាបស្ទង់ និង​ស្តាប់​ពី​សំណូមពរ ក៏ដូចជា​បញ្ហា​ប្រឈម យកមក​ពិភាក្សា​គ្នា លើ​កិច្ច​ការងារ​ប្រើប្រាស់ ឧបករណ៍ នេសាទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ តំណាង​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ចុះ​ជួប​សំណេះសំណាល ជាមួយ​ប្រជា​នេសាទ ក្នុង​ភូមិ​កំពង់​លួង ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ក្នុង​គោលបំណង​ស្ទាប​ស្ទង់ និង​ស្តាប់​ពី​សំណូមពរ ក៏ដូចជា​បញ្ហា​ប្រឈម យកមក​ពិភាក្សា​គ្នា លើ​កិច្ច​ការងារ​ប្រើប្រាស់​ឧបករណ៍​នេសាទ ស្របតាម​ច្បាប់​អនុញ្ញាត ដើម្បី​មច្ឆា​ជាតិ​បាន​គង់វង្ស​។​

​ពិធី​នេះ ត្រូវបាន​ធ្វើឡើង នៅលើ​ផែ ក្នុង​ឃុំ​កំពង់​លួង ដោយ​បាន​ការចូលរួម​ពី ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ លោក លោកស្រី ជា​ប្រតិភូ​អមដំណើរ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម​អភិបាលរង​ខេត្ត អាជ្ញាធរ​ស្រុក​ឃុំ មន្ត្រី​ពាក់ព័ន្ធ និង​ប្រជា​នេសាទ​ដែល​ប្រកប​របរ ក្នុង​ដែន​នេសាទ​បឹង​ទន្លេសាប ប្រមាណ​១៥៦​នាក់​។​

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​លើកឡើង​ថា ដើម្បី​ឲ្យមាន​ភាពងាយស្រួ​ល​ងាយ​យល់ ពី​ការប្រើប្រាស់​ឧបករណ៍​នេសាទ របស់​បងប្អូន​ប្រជា​នេសាទ ក្នុង​រដូវ​បើក​នេសាទ​ឲ្យបាន​ត្រឹមត្រូវ ទៅតាម​ច្បាប់​រដ្ឋបាល​ជ​ល​ផល និង​អ្វី​ដែល​ចង់​សំណូមពរ សូម​បងប្អូន​ជម្រាប​មក​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដែល​មកពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​យក​ទៅ​អនុ​វឌ្ឍន៍​ឲ្យ​ត្រូវតាម​ច្បាប់​ជលផល ក្នុង​ការដោះស្រាយ​ជូន​បងប្អូន​យើង រួមគ្នា​ថែរក្សា អភិរក្ស មច្ឆារ​ជាតិ​របស់​ទាំងអស់គ្នា នៅក្នុង​បឹង​ទន្លេសាប​ឲ្យ​សម្បូរ​ឡើង​វិញ សម្រាប់​ការផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ពេញ​ផ្ទៃ​ប្រទេស និង​សម្រាប់​ជីវភាព​គ្រួសារ​បងប្អូន​ប្រជា​នេសាទ ឲ្យបាន​ល្អ​ប្រសើរ​។​

​បន្ទាប់ពី​មាន​ការ​សំណូមពរ​ពី​ប្រជា​នេសាទ ក៏ដូចជា​ការលើកឡើង​ឆ្លើយតប​ពន្យល់​យ៉ាង​ក្បោះក្បាយ ពី​សំ​ណាស់​មន្ត្រី​ជំនាញ​នោះ​រួចមក​, ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​លើកឡើង​ថា ក្រសួង​កសិកម្ម ចង់​ឲ្យ​ជីវភាព​អ្នកនេសាទ​យើង បាន​ប្រសើរ​ឡើង និង​ធនធានធម្មជាតិ​បាន​គង់វង្ស និង​សម្បូរ​ឡើងវិញ​។​

​ចំពោះ​សំណូមពរ​របស់​ប្រជា​នេសាទ ទាំង​ប៉ុន្មាន​ចំណុច លោក​នឹង​យក​ទៅ​ពិភាក្សា​គ្នា ជាមួយ​ថ្នាក់​ដឹង​នាំ​ក្រសួង ដើម្បី​រួមគ្នា ឯកភាព​សម្រេច​ជា​ក្រោយ លើ​កិច្ច​ការងារ​ការប្រើប្រាស់​ឧបករណ៍​នេសាទ ឲ្យស្រប​តាម​ច្បាប់ និង​មាន​ប្រសិទ្ធភាព​។​

​បន្ថែម​លើសពីនេះទៅទៀត ឯកឧត្តម​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ដោយ​មាន​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​សេនាធិការ​នោះ សូម​គាំទ្រ និង​ចូលរួម​ថែរក្សា​ការពារ និង​អភិរក្ស​ធនធាន​ជលផល​ទាំង​អស់ ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទូទាំង​ផ្ទៃ​ប្រទេស ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ធ្វើ​នេសាទ សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។​

​បន្ទាប់​ពី​សំណេះ​ណា​ល និង​ពន្យល់​ពី​របៀប​ប្រើ​ឧបករណ៍​នេសាទ​រួច ក្រុមការងារ ក៏​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម មក​ចែក​ជូន​ដល់​កងកម្លាំង​ចម្រុះ​ថ្នាក់ជាតិ ដែល​កំពុង​ឈរជើង នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.