ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

នាយ​ឧត្តមសេនីយ៍ ស ថេត ជំរុញ​ឲ្យ​មន្ដ្រីនគរបាល​ពង្រឹងស​ម​ត្ថភាព​ពាក់ព័ន្ធ​បច្ចេកវិទ្យា ខណៈ​ពលរដ្ឋ​ជាច្រើន​រងគ្រោះ​ដោយសារ​បទល្មើស​នេះ

នាយ​ឧត្តមសេនីយ៍ ស ថេត ជំរុញ​ឲ្យ​មន្ដ្រីនគរបាល​ពង្រឹងស​ម​ត្ថភាព​ពាក់ព័ន្ធ​បច្ចេកវិទ្យា ខណៈ​ពលរដ្ឋ​ជាច្រើន​រងគ្រោះ​ដោយសារ​បទល្មើស​នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២៤​នេះ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​បញ្ចូល​សូចនាករ នៃ​វិធានការ​គន្លឹះ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ឆ្នាំ​២០២១-២០៣៥ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៣-២០២៨ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នាយ​ឧត្តមសេនីយ៍ ស ថេត បាន​សង្កេតឃើញថា នៅពេល​រងគ្រោះ​ប្រជាពលរដ្ឋ​តែង​ទៅ​ដាក់​ពាក្យបណ្ដឹង នៅតាម​មូលដ្ឋាន ក៏ប៉ុន្ដែ​សមត្ថភាព​នៃ​ការជួយ​សង្គ្រោះ​របស់​មន្ដ្រី​មូលដ្ឋាន​ហាក់​នៅ​មាន​កម្រិត​នៅឡើយ​។​

​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ដល់​គ្រប់​បណ្ដា​ប្រធាន​នាយកដ្ឋាន អង្គភាព មន្ទីរ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ព្រមទាំង​មន្ដ្រី​ទាំងអស់ ត្រូវ​ពង្រឹង​សមត្ថភាព និង​ដើរ​ឲ្យទាន់​សង្គម​បច្ចេកវិទ្យា​ឌីជីថ​ល ខណៈ​កន្លងទៅ និង​មកទល់ពេលនេះ នៅ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​រងគ្រោះ​ដោយសារ​ក្រុម​ជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ពិសេស​នៅតាម​ទីជនបទ​។​

​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ ទើបបាន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អញ្ជើញ​ប្រធាន​អង្គភាព​ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ពិសេស​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត មក​ចូលរួម​ស្ដាប់​នូវ​ការផ្សព្វផ្សាយ និង​ស្ដាប់​នូវ​ការធ្វើ​បទ​បង្ហាញ​អំពី​ការគ្រប់គ្រង និង​ស្រាវជ្រាវ​លើ​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​។ នេះ​បើ​តាម​ការគូសបញ្ជាក់រ​បស់ នាយ​ឧត្តមសេនីយ៍ ស ថេត​។​

​នាយ​ឧត្តមសេនីយ៍ ស ថេត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ដើម្បី​យើង​យល់ដឹង​ក្នុង​ការគ្រប់គ្រង ទប់ស្កាត់ និង​ស្រាវជ្រាវ​បង្ក្រាប​ទៅលើ​បទល្មើស​នេះ យើង​ត្រូវតែ​មាន​ការយល់ដឹង​អំពី​បច្ចេកវិទ្យា ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​ជា​មួយ​នាយកដ្ឋាន​ជំនាញ​ដើម្បី​ជួយ​គ្នា​។ យើង​ត្រូវ​ទទួល​មន្ដ្រី​របស់​យើង​មិន​ទាន់​ទទួលបាន​ការបណ្ដុះបណ្ដាល​លើ​បញ្ហា​អស់ទាំង​នេះ ដូច្នេះ​បញ្ហា​ដែល​កើតឡើង​ច្រើន​»​។​

​បើ​តាម​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ​, តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​បទល្មើស​បច្ចេក​វិទ្យា​ច្រើន គឺ​នៅ​ខេត្ត​មណ្ឌលគិរី​, រតនគិរី​, សៀមរាប និង​រាជធានី​ភ្នំពេញ​ផ្ទាល់​តែម្ដង ដូច្នេះ​ហើយ​មន្ដ្រីនគរបាល​ទាំងអស់ ត្រូវតែ​ពង្រឹង​សមត្ថភាព ដើម្បី​បង្កើន​នូវ​ទំនុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ លើ​ការដឹកនាំ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គភាព​ចំណុះ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​នាយ​ឧត្តមសេនីយ៍ ស ថេត បាន​បន្ថែមទៀតថា នៅពេល​មន្ដ្រីនគរបាល​ទទួលបាន​ការបណ្ដុះបណ្ដាល និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​ហើយ​នោះ គឺ​អាច​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​អំពី​កលល្បិច នៃ​ការបោក​ឆ​ញ្ឆោ​ទ​របស់​ក្រុម​ឧក្រិដ្ឋជន​។ លោក​ថា នៅពេល​សមត្ថកិច្ច​គ្រប់​គ្រង​បទល្មើស​នេះ​បាន នោះ​នឹង​អាចឈាន​ទៅ​ការបង្ក្រាប​បទល្មើស​ផ្សេងទៀត ដែល​មាន​ការពាក់ព័ន្ធ​បាន​ដោយ​ជោគជ័យ​ផងដែរ​។​

​ក្នុងន័យនេះ ទើប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សម្រេច​បង្កើត​ក្រុមការងារ​រាជរដ្ឋាភិបាល​ឌីជីថល បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​មាន​លោក​ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការ​រង​នគរបាលជាតិ ជា​ប្រធាន​ដឹកនាំ​។ ក្រុម​ការងារ​នេះ មាន​តួនាទី​សហការ​រៀបចំ​អនុវត្ត និង​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ការងារ​ឌីជីថល​ថ្នាក់ជាតិ និង​អន្ដរជាតិ​, កសាង​ផែនការ​យុទ្ធសាស្ដ្រ ផែនការ​សកម្មភាព គ្រប់គ្រង តាមដាន ធ្វើ​បច្ចុប្បន្នភាព​ការងារ និង​ជា​សេនាធិការ​លើ​ការងារ​គ្រប់គ្រង​ឌីជីថល​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.