រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំប្រជុំពិនិត្យ តាមដាន និងដាក់ទិសដៅអនុវត្តការងាររបស់ខុទ្ទកាល័យក្រសួងមហាផ្ទៃ ជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីខុទ្ទកាល័យ នៅទីស្តីការក្រសួងមហាផ្ទៃ។




