ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​អភិបាលខេត្ត​ពោធិ៍សាត់ នាំ​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហម​ខេត្ត ប្រគល់ជូន​អតីតយុទ្ធជន​៦២៨​គ្រួសារ នៅ​ភូមិ ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ត្រ​យឹង

​អភិបាលខេត្ត​ពោធិ៍សាត់ នាំ​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហម​ខេត្ត ប្រគល់ជូន​អតីតយុទ្ធជន​៦២៨​គ្រួសារ នៅ​ភូមិ ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ត្រ​យឹង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ព្រឹក​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៤​នេះ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត  បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ មក​ផ្ដល់​ជូន​គ្រួសារ​អតីត​យុទ្ធជន ចំនួន​៦២៨​គ្រួសារ ដែល​កំពុង​រស់នៅ និង​អាស្រ័យ​ផល​ក្នុង​តំបន់​អភិវឌ្ឍន៍ ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ត្រ​យឹង ស្ថិតក្នុង​ភូមិ​ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ត្រ​យឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​បរិវេណ​សាលា​បឋម និង​អនុវិទ្យាល័យ ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ត្រ​យឹង ដោយ​បាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​បងប្អូន​គ្រួសារ​អតីត​យុទ្ធជន​យ៉ាងច្រើន​កុះករ​។​

​បន្ទាប់​ពី​សេចក្ដីរាយការណ៍​របស់​លោក អៀង ហុង អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត អំពី​ភូមិសាស្ត្រ​អភិវឌ្ឍន៍ ការងារ​សម្ព័ន្ធមេត្រីភាព និង​ស្ថានភាព​ជីវភាព​រស់នៅ​របស់​បង​ប្អូន​អតីតយុទ្ធជន​នោះ​រួចមក​, លោក ខូ​យ រី​ដា បាន​ថ្លែងថា ថ្ងៃនេះ​ជា​ឱកាស​មួយ​ដ៏​មហោឡារិក ដែល​យើង​បាន​មកជួបជុំ​គ្នា ដើម្បី​ផ្ដល់​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ ជូន​ដល់​អតីតយុទ្ធជន ចំនួន​៦២៨​គ្រួសារ ក្នុងឱកាស​ទិវា​ចូល​ឆ្នាំ​សាកល និង​ខួប​លើក​ទី​៤៥ នៃ​ទិវា​ជាតិ​ជ័យជំនះ ៧ មករា​។​

​នា​ឱកាស​នោះ​ដែរ លោក ខូ​យ រី​ដា ក៏​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​ការ​សួរសុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ដល់​អតីតយុទ្ធជន និង​ក្រុមគ្រួសារ សូមឱ្យ​មាន​សុខភាព​ល្អ និង​ជួបប្រទះ​នូវ​សេចក្តីសុខ សេចក្តីចម្រើន ដើម្បី​បន្ត​ទទួលបាន​នូវ​សមិទ្ធផល​បន្ថែម​ទៀត ក្រោម​ម្លប់​នៃ​សុខសន្តិភាព​។ ជា​ការពិត​ណាស់​ថា សន្តិភាព​ដែល​យើង​ទទួល​បាន​សព្វ​ថ្ងៃនេះ គឺ​ដោយសារ​ការលះបង់ សាច់​ស្រស់ ឈាម​ស្រស់ របស់​បងប្អូន​អតីតយុទ្ធជន​គ្រប់រូប ហេតុ​នេះ​យើង​ត្រូវ​អរគុណ​សន្តិភាព និង​ដឹងគុណ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​ស្ថាបនិក​នៃ​សន្តិភាព​។​

​លោក​បាន​គូសបញ្ជាក់ថា ផ្ទះ​ចំនួន​៦២៨​ខ្នង​នេះ គឺ​បានមកពី​ការផ្តល់​ដី​សម្បទាន របស់​សម្ដេច​តេជោ ហ៊ុន សែន សាងសង់​ឡើង​ក្នុង​ឆ្នាំ​២០២០ ហើយ​បាន​បញ្ចប់​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា ដែល​មាន​ហ្លួង​ម៉ែ នរោត្ដម មុនីនាថ សីហនុ ជា​ព្រះ​ប្រធានកិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន និង​បាន​ប្រគល់ជូន អតីតយុទ្ធជន​យើង​ជា​បន្តបន្ទាប់​។​

​លោក ខូ​យ រី​ដា បាន​បន្តថា ការសាងសង់​ផ្ទះ​ទាំងអស់នេះ គឺជា​ការយកចិត្តទុកដាក់​ពី​នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន សមាគម​អតីតយុទ្ធជន​កម្ពុជា ក្នុង​ការជួយ​អភិវឌ្ឍន៍​ភូមិ ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ត្រ​យឹង ទាំង​ផ្លូវ​ថ្នល់ អណ្តូងទឹក ទំនប់​ស្ទាក់​ទឹក សាលារៀន មណ្ឌល​សុខភាព និង​វត្ត​អារាម ជូន​បងប្អូន​បាន​រស់នៅ​បាន​ល្អប្រសើរ​។​

​លោក ខូ​យ រី​ដា ក៏​បាន​ស្នេី​ឱ្យ​អតីតយុទ្ធជន និង​ក្រុមគ្រួសារ សូម​បង្កើន​ការដាំដុះ​ដំណាំ​ផ្សេងៗ ទាំង​ដំណាំ​រយះពេល​ខ្លី ដំណាំ​យុទ្ធសាស្ត្រ ដើម្បី​ធ្វើឱ្យ​ជីវភាព​គ្រួសារ កាន់តែ​ប្រសើរ​ឡើង​។​

​សូម​បញ្ជាក់​ដែរ​ថា អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ពោធិ៍សាត់ ដែល​ត្រូវ​ផ្ដល់​ជូន​បងប្អូន​គ្រួសារ​អតីតយុទ្ធជន ចំនួន​៦២៨​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ​២៥ គីឡូក្រាម មី​០១​កេស ទឹកត្រី ឬ​ទឹកស៊ីអ៊ីវ​០១​យួរ ព្រម​ទាំ​បន្ត​ចុះ​ពិនិត្យ​ការរស់នៅ និង​ការងារ​បង្កបង្កើនផល​តាម​ខ្នង​ផ្ទះ​ផង​ដែរ​៕


 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.