ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ បង្កបង្កើន​ផល និង​ចិញ្ចឹមសត្វ​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​របស់​កងទ័ព គ្រួសារ​កងទ័ព និង​នាំ​លក់​លើ​ទីផ្សា​សហគមន៍

វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ បង្កបង្កើន​ផល និង​ចិញ្ចឹមសត្វ​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​របស់​កងទ័ព គ្រួសារ​កងទ័ព និង​នាំ​លក់​លើ​ទីផ្សា​សហគមន៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ក្រៅ​ពី​ការងារ​ស្នូល និង​ការអនុវត្តន៍​ផែនការ​ហ្វឹកហ្វឺន​របស់​ថ្នាក់លើ អង្គភាព​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ ក្រោម​ការយកចិត្តទុកដាក់​របស់លោក​វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ បាន​ជំរុញ​ដល់​បណ្តា អង្គភាព​ចំណុះ បន្ត​ការងារ​បង្កបង្កើន​ផល និង​ចិញ្ចឹមសត្វ ដែល​ជា​ការច្នៃប្រឌិត​ធានា​ការចិញ្ចឹម​កងទ័ព​និង​គ្រួសារ​កងទ័ព​ដែល​មាន​ជីវភាព​ខ្វះខាត ពិសេស​ចូលរួម​អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​លើកស្ទួយ​វិស័យ​កសិកម្ម​ក្នុង​ស្រុក កងកម្លាំង​ប្រមូល​ផល​បាន​យកមក​លក់​នៅលើ​ផ្សារ​សហគមន៍ ដែល​ស្ថិតនៅ​សួន​មានជ័យ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​សម្រាប់​ផល​ដែល​ប្រមូលបាន​មានដូចជា​បន្លែ​សាច់ លោក​វីរ​សេនីយ៍​ត្រី គង់ សារ៉ុម មេបញ្ជាការ​៥១៣ បានបញ្ជាក់​ថា សម្រាប់​ផល​ដែល​ប្រមូលបាន​មានដូចជា​បន្លែ​ផ្លែឈើ​សាច់​ដែល​ប្រមូល​បាន​លក់​នៅ​ក្នុង​ទីផ្សារ សហគមន៍​ភូមិ​១​ផលិតផល​១​ដែល​ក្នុង​តម្លៃ​ដូចខាងក្រោម​៖ ស្ពៃ​ក្ដោប ១​គី​ឡូ ៥០០០​រៀល​, ត្រសក់ ១​គី​ឡូ ២០០០​រៀល​, ត្រប់វែង​មួយ​គី​ឡូ ៣០០០​រៀល​, ត្រប់​ស្រួយ ១​គី​ឡូ​៣០០០​រៀល​, ប៉េងប៉ោះ​មួយ​គី​ឡូ ៣០០០​រៀល​, ទាកាប៉ា ១​គី​ឡូ ១៥០០០​រៀល​, សាច់មាន់ ១​គី​ឡូ ២២០០០​រៀល​, ស្ពៃ​ក្រញាញ់ ១​គី​ឡូ ៣០០០​រៀល​, ស្ពៃ​ចង្កឹះ​១​គី​ឡូ ៣០០០​រៀល​, សាឡា​ត់​១​គី​ឡូ ៥០០០​រៀល​, ត្រឡាច​ក្នុង​មួយ​គីឡូ ២០០០​រៀល​, ននោង ១​គី​ឡូ ៣០០០​រៀល​, ស្វាយ​១​គី​ឡូ ៣០០០​រៀល​។​

​លោក​វីរ​សេនីយ៍​ត្រី គង់ សារ៉ុម បានឱ្យដឹងថា អង្គភាព បាន​ខិតខំ​បន្ត​ការងារ​បង្កបង្កើន​ផល និង​ចិញ្ចឹមសត្វ ដែល​ជា​ការច្នៃប្រឌិត​ការធានា​ចិញ្ចឹម​កងទ័ព និង​គ្រួសារ​កងទ័ព​ដែលមាន​ជីវភាព​ខ្វះខាត ហើយ​បន្ត​ដាក់​លក់​នៅលេ​ី​ទីផ្សារ ពិសេស​ចូលរួម​លក់​ក្នុង​ទីផ្សារ​សហគមន៍ នៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ តាម​ផែនការ​របស់​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១​។​

​គួរបញ្ជាក់​ថា ក្រុមការងារ​ត្រួតពិនិត្យ​ការបង្កបង្កើន​ផល និង​ចិញ្ចឹមសត្វ របស់​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ ដែលមាន​លោក​មេបញ្ជាការ​គង់ សារ៉ុម តែងតែ​ចុះ​ពិនិត្យ និង​ណែនាំ​ពី​វិធី​ថែទាំ​ដំណាំ ការ​ចិញ្ចឹមសត្វ ឱ្យ​ទទួលបាន​ផល​ល្អ ដល់​គ្រប់​បណ្តា​អង្គភាព​ចំណុះ​ជាប្រចាំ ជា​មធ្យម​បន្លែ​ចម្រុះ និង​ត្រី​សាច់ ត្រូវបាន​ធានា​ការងារ​ចិញ្ចឹម​ទ័ព និង​គ្រួសារ​កងទ័ព​គ្រប់គ្រាន់ មួយ​ចំនួន​លើស​តម្រូវការ បាន​នាំយក​ទៅ​លក់​នៅ​ទីផ្សារ​សន្សំ​ថវិកា​ជួយ​កសាង​អង្គភាព និង​ការងារ​មនុស្សធម៌​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.