ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោក ខេង យ័ន អភិបាលក្រុង​កែប និង នាយក​រដ្ឋបាល ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ប៉ុន្តែ​មិន​ទាន់​មាន​ប្រភព​អះអាង​ថា សមត្ថកិច្ច ខាង​ណា​ឃាត់ខ្លួន ឱ្យ​ច្បាស់​នោះទេ ខណៈ​អ្នកនាំពាក្យ​មិន​ទាន់​បញ្ជាក់​ផ្លូវការ នៅឡើយ

លោក ខេង យ័ន អភិបាលក្រុង​កែប និង នាយក​រដ្ឋបាល ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ប៉ុន្តែ​មិន​ទាន់​មាន​ប្រភព​អះអាង​ថា សមត្ថកិច្ច ខាង​ណា​ឃាត់ខ្លួន ឱ្យ​ច្បាស់​នោះទេ ខណៈ​អ្នកនាំពាក្យ​មិន​ទាន់​បញ្ជាក់​ផ្លូវការ នៅឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កែប​៖ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កែប លោក ប៊ុន យោង នៅ​ល្ងាច​ថ្ងៃទី​២ ខែ​មករា​នេះ បាន​ប្រាប់​សារព័ត៌មាន ថា សមត្ថកិច្ច ពិតជា​ឃាត់ លោក ខេង យ័ន អភិបាលក្រុង​កែប និង នាយក​រដ្ឋបាល​ក្រុង ពិតប្រាកដ​មែន កាលពី​ម៉ោង​ជាង​១១​ព្រឹក ប៉ុន្តែ​យើង​មិនទាន់​ដឹង​ថា សមត្ថកិច្ច​ខាង​ណា​ឃាត់​ឱ្យ​ពិតប្រាកដ​នោះទេ ។​

​លោក ប៊ុន យោង បន្តថា កុំថាឡើយ​ខេត្ត មិន​ទាន់​ទទួល​ព័ត៌មាន​ច្បាស់លាស់ សូម្បី​ប្រពន្ធ លោក ខេង យ័ន ក៍​មិន​ទាន់​ដឹង​ដែរ ។​

​ប្រភព​បង្ហើប​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចូល​ទៅ​ចាប់ខ្លួន​មន្ត្រី​ទាំង​ពីរ​នាក់ នៅ​សាលាក្រុង​កែប​ភ្លាមៗ បន្ទាប់ពី​លោក ខេង យ័ន អភិបាលក្រុង​កែប បានបញ្ចប់​កិច្ចប្រជុំ​មួយ​នា​ព្រឹក​មិញ​នេះ​។​

​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក សយ ច័ន្ទ​វិចិត្រ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ព័ត៌មាន​នេះ​ទេ ដោយ​លោក​បញ្ជាក់​ប្រាប់ លោក​នឹង​ផ្ដល់ដំណឹង​ឱ្យ​ពេល​ក្រោយ ខណៈ​ពេល​នេះ លោក​ជាប់​សុំ​ច្បាប់​ឈប់សម្រាក ។​

​ដោយ ឡែក ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង នៅ​ល្ងាច​ថ្ងៃទី​២ ខែ​មករា មិន​អាច​ទំនាក់ទំនង​សុំ​ការពន្យល់​បាន​ទេ ដោយ​ទូរ​សព្ទ​ចូល​មិនមាន​ទទួល ។​

​អង្គភាព​យើង នឹង​ផ្សាយ​លម្អិត​ជូន បន្តបន្ទាប់ ប្រសិនបើ​មាន​ការពន្យល់​បកស្រាយ ពី សា​ម៉ី​ភាគី ពាក់ព័ន្ធ​ទាំងអស់​។​a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.