ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ម៉ូតូ ២៣ គ្រឿង​ដែល​បម្រុង​លួច​ឆ្លងដែន​ចូលមក​កម្ពុជា ត្រូវបាន​កម្លាំង​យោធា​ថៃ​ការពារ​ព្រំដែន​ថៃ​ទុបស្កាត់បាន​ទាន់ពេល​

ម៉ូតូ ២៣ គ្រឿង​ដែល​បម្រុង​លួច​ឆ្លងដែន​ចូលមក​កម្ពុជា ត្រូវបាន​កម្លាំង​យោធា​ថៃ​ការពារ​ព្រំដែន​ថៃ​ទុបស្កាត់បាន​ទាន់ពេល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ÷ ក្រុមចោរ​លួច​យក​ម៉ូតូ​ស៊េរី​ថ្មីៗ​ទំនើប​ចំនួន ២៣​គ្រឿង មក​លាក់ទុក​នៅ​ឯ​ព្រំដែន​ថៃ ជាប់​ព្រំប្រទល់​នៃ​ស្រុក​ម៉ាឡៃ បំរុង​ឆ្លងដែន​មក​កម្ពុជា ឬក៏​យ៉ាងណា​? ព្រោះ​ក្នុង​ស្រុក​ម៉ាឡៃ សម្បូរ​ដោយ​ច្រករបៀង​ជាច្រើន​កន្លែង តែ​អកុសល​ត្រូវបាន​កម្លាំង​យោធា​ព្រំដែន​ថៃ​ប្រទះឃើញ គែ​ស្ថិតនៅ​ចំណុច​ក្នុង​ចំការ​ដូងប្រេង​ក្បែរ​ព្រំដែន​កម្ពុជា នៃ​ស្រុក​ម៉ាឡៃ ។​

​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក ពោធិសាត់ អភិបាលខេត្ត​ស្រះកែវ​រួចមក លោក ផាន់ ចក្រពង្ស អភិបាលស្រុក​អារញ្ញ​ប្រាថេត បាន​បញ្ជា​ទៅ​កម្លាំង​វរៈ​ព្រំដែន និង​កម្លាំង​កង​រយ​លេខ ១២០៦ ឱ្យ​ធ្វើការ​ល្បាត​ជាប់​ជាប្រចាំ​តាម​ព្រំដែន​ថៃ​កម្ពុជា​ដើម្បី​ទប់ស្កាត់​បទល្មើស​នានា​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​។​

​កងកម្លាំង​យោធា​កងរ​យ​លេខ ១២០៦ ដើរ​ល្បាត​តាម​ប្រទា​ត់​ព្រំដែន លុះ​នៅ​វេលា​ម៉ោង ៨ យប់ ថ្ងៃទី ៣០ ខែ​ធ្នូ ឆ្នាំ​២០២៣​កម្លាំង​
​យោធា​ថៃ​បាន​ប្រទះឃើញ​ម៉ូតូ​ចំនួន ៩ គ្រឿង ដែល​ជន​មិន​ស្គាល់​មុខ​លួច​យក​មក​លាក់ទុក​នៅក្នុង​ចម្ការ​ដូងប្រេង​ដោយ​គ្រប់​តង់​ពណ៌​
​ខៀវ ស្ថិត​នៅក្នុង​ចំណុច ភូមិ​ថាប់​ព្រិច ឃុំ​ថាប់​ព្រិច ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​កម្ពុជា ក្នុង​ស្រុក​ម៉ាឡៃ ទើប​កម្លាំង​ព្យាយាម​បន្ត​រុករក​ក្បែរ​បរិវេណ​នោះ ក៏​បាន​ប្រទះឃើញ​ម៉ូតូ​ចំនួន ១៤ គ្រឿង​បន្ថែម​ទៀត ដែល​ក្រុម​ជន​មិន​ស្គាល់​មុខ​លួច​មក​លាក់​និង​យក​ធាងដូង​ប្រេង​គ្រប​យ៉ាង​ជិត សរុប​ចំនួន ២៣ គ្រឿង​។​

​ក្នុងនោះ​គឺ​មាន​ម៉ូតូ​ម៉ាក scoopy ចំនួន ១៦ គ្រឿង ម៉ូតូ​ហ្វី​រ៉ាណូ​ចំនួន ៣ គ្រឿង ម៉ូតូ tcx ចំនួន ២ គ្រឿង ម៉ូតូ yamaha ចំនួន ១ គ្រឿង និង​ម៉ូតូ apb ចំនួន ១ គ្រឿង ដោយ​ម៉ូតូ​ទាំង ២៣ គ្រឿង​នេះ​មាន​ភ្ជាប់​ជាមួយ​នូវ​កូនសោ​បញ្ឆេះ​ទាំងអស់​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ម៉ូតូ​ទាំងនេះ​ទៅឲ្យ​អង្គភាព​គយ​ប្រចាំ​ស្រុក​ក្លង​ណាំ​សៃ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.