ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ផ្ញើ​សារ​ជូន​កងទ័ព​ទាំងអស់​ទូ​ទាំង​កងទ័ព​ជើងគោក ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល​២០២៤

នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ផ្ញើ​សារ​ជូន​កងទ័ព​ទាំងអស់​ទូ​ទាំង​កងទ័ព​ជើងគោក ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល​២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង​ក​ង​យ​ផធ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ផ្ញើ​សារ​ជូន​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ទូ​ទាំង​កងទ័ព​ជើងគោក ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល ២០២៤​។​

​ក្នុងឱកាស​ប្រកប​ដោយ​មហា​នក្ខត្តឫក្ស​ដ៏​ឧត្តុង្គឧត្តម នៃ​ទិវា​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល គ្រិស្ត​សករាជ ២០២៤ តាង​នាម​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ផ្ញើ​ជូន​នូវ​ការសាកសួរ​សុខទុក្ខ ពោរពេញ​ដោយ​មនោសញ្ចេតនា​នឹករលឹក ស្រឡាញ់​យ៉ាង ជ្រាលជ្រៅ​បំផុត​ចំពោះ​នាយទាហាន និង​ពលទាហាន​ទាំងអស់ នាយទាហានរង ទូ​ទាំង​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ក្នុង​ឆ្នាំ​កន្លង បាន​ខិតខំ​ពុះពារ​ជម្នះ រាល់​ការលំបាក ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ដើម្បី​ចូលរួម​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​សង្គម ចូលរួម​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ ក៏​ដូចជា​ការការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង ឲ្យមាន​ភាព​រីកចម្រើន និង​គង់វង្ស​។​

​ខ្ញុំ​សូម​បួងសួង​ចំពោះ​គុណ​បុណ្យ ព្រះ​រតនត្រ័យ​គុណ​កែវ​ទាំងបី និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ប្រោស​ប្រទាន​សព្ទ​សាធុ ការ​ពរ​បវរ​មហាប្រសើ​រ​ជូន​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​ទូ​ទាំង​កងទ័ព ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ សូម​ប្រកបដោយ​សុខភាព​ល្អ​បរិបូណ៌ កម្លាំងកាយ​មាំមួន ប្រាជ្ញា​ឈ្លាសវៃ​អាយុ​យឺនយូរ​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ​ជាទី​ស្នេហា​ន​យើង​។​

​ក្នុង​ឱកាស​នេះ សូម​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​ចំពោះ​នាយទាហាន នាយទាហានរង ពលទាហាន យុទ្ធជន យុទ្ធ​នារី​ទាំង​អស់ ដែល​កំពុង​បំពេញ​ភារកិច្ច​ជំនាញ និង​កំពុង​ឈរជើង​ការពារ​បូរណភាព ទឹកដី និង​សូម​ប្រសិទ្ធពរ​ជូន​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មាន​សុខភាព​ល្អ កម្លាំង មាំមួន ដើម្បី​សម្រេចបាន​ជោគជ័យ​ថ្មីៗ​ថែម​ទៀត ក្នុង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម ដែល​ជា​ទំនុកចិត្ត​របស់​ប្រជាជន​យើង​ទាំងមូល​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.