ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ភ្ញៀវទេសចរ​ជិត​១០​ម៉ឺន​នាក់​បាន​សម្រុក​ទៅ​សំរាក ល​ម្ហែ ដើម្បី​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​កែប

ភ្ញៀវទេសចរ​ជិត​១០​ម៉ឺន​នាក់​បាន​សម្រុក​ទៅ​សំរាក ល​ម្ហែ ដើម្បី​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​កែប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ថ្វី​ដ្បិត​ភ្ញៀវទេសចរ​សម្រុក​មក​សំរាក ល​ម្ហែ កម្សាន្ត​នៅ​រមណីយដ្ឋាន​ខេត្ត​កែប​ដូច​ទឹកបាក់​ទំនប់ កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣​ម្សិលមិញ ប៉ុន្តែ​បើ​ផ្តោត​លើ​តម្លៃ​សេវា​ស្នាក់នៅ ក៏ដូចជា​ការលក់ដូរ​ចំណីអាហារ និង​ការជួល​កន្លែង​អង្គុយ​លម្ហែ ឬ​ហូបចុក ហាក់​ពុំមែន​មាន​ការ​តម្លើងថ្លៃ​ហួសហេតុ​ពេក​នោះដែរ​។​នេះ​បើ​តាម​ការ​ប្រាប់ឱ្យដឹង ពី​លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បញ្ជាក់ទៀតថា ក្នុងឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ ភ្ញៀវទេសចរ​ភាគច្រើន​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​បាន​សម្រុក​មក​សម្រាក ល​ម្ហែ ដើម្បី​អបអរសាទរ​ឆ្លង​ឆ្នាំ​សកល​យ៉ាងច្រើន​កកកុញ ប៉ុន្តែ​សេវា​ស្នាក់នៅ និង​សេវា​ផ្នែក​បម្រើ​ម្ហូបអាហារ​ពុំ​មាន​ការឡើង​ថ្លៃ​ហួសហេតុ​ពេក​ទេ ដោយ​អាច​ឡើង​បន្តិចបន្តួច​ខុស​ថ្ងៃ​ធម្មតា​ប៉ុណ្ណោះ​។​លោក​ប្រធាន​បាន​បន្តថា ចំពោះ​ភ្ញៀវទេសចរ​ដែល​មក​សម្រាក ល​ម្ហែ នៅ​ខេត្ត​កែប នា​ថ្ងៃ​ឆ្លង​ឆ្នាំ​(​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ ឆ្លង​ចូល​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២៤) មាន​ចំនួន​សរុប ៩៩,៨៥៦​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​ចំនួន ៩៨,៥១៨​នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន ១,៣៣៨​នាក់​។​

​លោក ឯម រតន៍​មុន្នី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កែប បានឱ្យ​ដឹង​ដែរ​ថា បើ​ទោះជា​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០២៣-២០២៤ មាន​ភ្ញៀវទេសចរ​ចូល​មក​លេង​ខេត្ត​កែប​ច្រើន​កកកុញ តែ​តម្លៃ​គ្រឿង​សមុទ្រ​ក៏​មិន​មាន​ការ​ឡើងថ្លៃ​ហួសប្រមាណ​នោះដែរ ព្រោះ​បច្ចុប្បន្ននេះ អាជីវករ​លក់ដូរ​នៅ​ខេត្ត​កែប​ពិតជា​មាន​ការយល់ដឹង​ច្រើន​ក្នុង​របរ​រកស៊ី​របស់​ពួកគាត់ ម្យ៉ាងទៀត​អាជីវករ​មិន​ហ៊ាន​តម្លើង​ថ្លៃ​ទំនិញ ព្រោះ​មាន​បំណង​លក់​ប្រជែង​ទីផ្សារ​ក្នុងស្រុក ពោល​គឺ​លក់​ចំណេញ​តិច តែ​លក់​បាន​ច្រើន ប្រសើរ​ជាង​លក់​ថ្លៃ​តែ​បាត់បង់​អតិថិជន​។​

​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​(២០២៣-២០២៤)​នេះ គេ​សង្កេត​ឃើញ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​អន្តរាគមន៍ រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវ នៅ​គ្រប់​ទីកន្លែង ដោយ​ពុំ​មាន​បទល្មើស​ណាមួយ​កើតឡើង​គួរឱ្យ​កត់សម្គាល់​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.