ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ចុះសួរសុខទុក្ខ​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ចុះសួរសុខទុក្ខ​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​-​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត ចុះសួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ជម្ងឺ​ធ្ងន់ ត្រូវបាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។

​ក្នុងឱកាស​សួរសុខទុក្ខ​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បង្ហាញ​នូវ​មនោសញ្ចេតនា​ព្រួយបារម្ភ​ខ្លាំង​បំផុត ចំពោះ​លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​ជា​នាយទាហាន​នៃ​កងរាជអាវុធហត្ថ ដ៏​សកម្ម​ការងារ​និង​មាន​ការទទួលខុសត្រូវ​ខ្ពស់ លើ​ការងារ​ប្រតិបត្តិការ ចូលរួម ការពារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ គ្រប់​កម្មវិធី គ្រប់​កាលៈទេសៈ និង ជា​អ្នក​ស្រលាញ់​ចូលចិត្ត​ការងារ​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត ភ្លាមៗ​ប្រែក្លាយ​ជា​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​មិនដឹង​ថា​ថ្ងៃ​ណា​នឹង​បាន​ចូល​បម្រើ​ការងារ​វិញ ធ្វើឲ្យ​គ្រប់​គ្នា​មាន​ការតក់ស្លុត​និង​អាណិតអាសូរ​ជា​ពន់ពេក​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី ។ ព្រម​ជាមួយ​គ្នា​នោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ​-​នាយរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រួបរួម​គ្នា​បរិច្ចាគ​ថវិកា ក្នុង​ស្មារតី​សាមគ្គីភាព សរុប​បាន​ថវិកា​ចំនួន ១០,០០០​ដុល្លារ និង ៣០​ម៉ឺន​រៀល រួម​នឹង​ទឹក​សុទ្ធ ភេសជ្ជៈ ០៨​កេស ផ្លែឈើ ០១​កន្ត្រក ហើយ​ក្នុងនោះ​ក៏​មាន​ថវិកា លោក យឹម ល្ខ​ណ៍ និង​ភរិយា បាន​ជួយ​ឧបត្ថម្ភ ៥,០០០$ ក្នុងនាម​ជា​មិត្ត​រួម​ការងារ​ចាស់ យកទៅ​ប្រគល់ជូន​លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី ដើម្បី​ទុកជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​ជួយ​សម្រាល​បន្ទុក​ក្នុង​គ្រួសារ​ផង​ដែរ​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​  ក៏​បាន​រំលឹក​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​គិតគូ​ពី​សុខទុក្ខ​និង​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន​10​លាន​រៀល​ជូន​ដល់​ការព្យាបាល​របស់ លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី និង​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ក៏​ដូចជា​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដែល​បាន​ខ្នះខ្នែង​ជួយ​សម្របសម្រួល និង​យកចិត្តទុកដាក់​ក្នុង​ការព្យាបាល​លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី នៅ​ក្នុង​គ្រា​នេះ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.