ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន និង​ឧត្តម​មន្ត្រី​ជាច្រើន ដែល​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៧ ឆ្នាំ​២០២៣

​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន និង​ឧត្តម​មន្ត្រី​ជាច្រើន ដែល​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៧ ឆ្នាំ​២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន បាន​ចេញ​សារ​ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ រួម​ទាំង​សម្តេច​ក្រឡាហោម ស ខេង សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏ដូចជា​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឧត្តមសេនីយ៍ អ្នកឧកញ៉ា ឧកញ៉ា និង​កីឡាករ​ជាច្រើន​ទៀត ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៧ ឆ្នាំ​២០២៣ ដើម្បី​អបអរសាទរ​ខួប​២៥​ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន មគ្គុទេសឯ​កសន្តិភាព​។​

​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយកូនគោល​ពានរង្វាន់ សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៧ ឆ្នាំ​២០២៣ បានចាត់ទុក​សមិទ្ធផល​ដ៏​ធំធេង​ជា​ប្រវត្តិសាស្ត្រ​នេះ​កើតចេញ​ពី​សន្តិភាព ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ តេ​ជោ ហ៊ុន សែន ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា រហូត​ទទួលបាន​សុខសន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍ​គ្រប់​វិស័យ​។ សម្តេច​តេជោជា​គំរូ​នៃ​ការលះបង់​ដ៏ថ្លៃ​ថ្លា​បំផុត ដើម្បី​ធានា​ភាព​បន្តវេន​នៃ​ការដឹកនាំ​ប្រកបដោយ​សុវត្ថិភាព និង​ភាពជឿជាក់​។​

​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៧ ឆ្នាំ​២០២៣ សូម​គោរព​លំឱនកាយ​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​តាម​ថែរក្សា​បីបាច់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​ក្រុមគ្រួសារ ចៅប្រុស ចៅស្រី ជា​ទី​ស្រឡាញ់​ទាំងអស់ សូម​ទទួលបាន​នូវ​ព្រះ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ​៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត និង​សូម​គោរព​ជូន​ពរ​ដល់ សម្តេច ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឧត្តមសេនីយ៍ អ្នកឧកញ៉ា លោក​ឧកញ៉ា និង​កីឡាករ​ទាំងអស់ សូម​មាន​សុខភាព​ល្អ​បរិបូណ៍ និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ជាពិសេស​ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល​២០២៤ ដែល​នឹង​ឈាន​ចូល​មក​ដល់​ឆាប់ៗ​ខាងមុខនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.