ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

​មូលនិធិ​ជនពិការ​នៃ​ក្រសួង​សង្គមកិច្ច ប្រគល់​ផ្ទះ​១​ខ្នង​ជូន​ជន​មាន​ពិការភាព​នៅ​ខេត្ត​មណ្ឌលគិរី​

​មូលនិធិ​ជនពិការ​នៃ​ក្រសួង​សង្គមកិច្ច ប្រគល់​ផ្ទះ​១​ខ្នង​ជូន​ជន​មាន​ពិការភាព​នៅ​ខេត្ត​មណ្ឌលគិរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​មណ្ឌលគិរី​)៖ មូលនិធិ​ជនពិការ​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានប្រគល់​ផ្ទះ​១​ខ្នង​ជូន​ជន​មាន​ពិការភាព​នៅ​ខេត្ត​មណ្ឌលគិរី នា​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៣​។​

​ផ្ទះ​មូលនិធិ​ជនពិការ​១​ខ្នង មាន​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ ធ្វើ​ពី​ថ្ម​ប្រក់​ស័ង្កសី ត្រូវបាន​ប្រគល់​ជូន​ជន​មាន​ពិការភាព​មានឈ្មោះ ប៊ុន សុខ​ញឹម ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជា​ជន​មាន​ពិការភាព​ជើង​ស្តាំ​ពី​កំណើត សព្វថ្ងៃ​មាន​សមាជិក​ក្នុង​គ្រួសារ​៦​នាក់ រស់នៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​ពិធី​នេះ​មាន​ការចូលរួម​ជា​អធិបតី​ពី​លោក ហ៊ុត ពន្លឺ នាយករង​មូលនិធិ​ជនពិការ តំណាង​ឯកឧត្តម ខុម ផល​លឿន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​នាយក​មូលនិធិ​ជនពិការ លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ក្រុមប្រឹក្សា​ឃុំ​ស្រែ​ខ្ទុម លោក​មេ​ភូមិ​អូរ​អាម តំណាង​ស​.​ស​.​យ​.​ក​.​វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​អាជ្ញាធរ​មូលដ្ឋាន​។​

​ថ្លែង​ក្នុង​កម្មវិធី​នេះ លោក ហ៊ុត ពន្លឺ បានបញ្ជាក់​ថា ផ្ទះ​១​ខ្នង​នេះ​ប្រើប្រាស់​ថវិកា​អស់ ២០,០០០,០០០​រៀល ដែល​ថវិកា​សាងសង់​មួយ​ផ្នែក​ទទួល​បាន​ពី​ហិប​ប្រាក់​វិភាគទាន​សប្បុរសធម៌​មូលនិធិ​ជនពិការ​ដែល​ដាក់​តាម​ទីសាធារណៈ​នានា និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។ ជំនួសមុខ​ឱ្យ​ឯកឧត្តម​នាយក​មូលនិធិ​ជនពិការ លោក​បាន​ផ្តាំផ្ញើរ​ដល់​គ្រួសារ​ជន​មាន​ពិការភាព​ម្ចាស់ផ្ទះ សូម​ចូល​រស់នៅក្នុង​គេហដ្ឋាន​នេះ​ឱ្យមាន​សេចក្តីសុខ​ចម្រើន និង​សូម​ថែរក្សា​សុខភាព​ដើម្បី​ជៀសផុត​ពី​ជំងឺ​ផ្សេងៗ​។​

​ក្នុង​ពិធី​នេះដែរ មូលនិធិ​ជនពិការ​ក៏​បាន​ពាំនាំ​នូវ​កញ្ចាប់​អំណោយ​រួមមាន​៖ អង្ករ​២៥​គ​.​ក មី​១​កេះ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខកំប៉ុង​២​យួរ អំបិល​២​កញ្ចប់ ថវិកា​១០​ម៉ឺន​រៀល ជូន​គ្រួសារ​ម្ចាស់ផ្ទះ​ដើម្បី​សម្រួល​ដល់​ជីវភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.