ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ដឹកនាំ​កម្លាំង​ចូលរួម​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​អនុវត្ត​គោល​ន​យោ​បាល​ភូមិ​-​ឃុំ​សង្កាត់​មាន​សុវត្ថិភាព ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ដឹកនាំ​កម្លាំង​ចូលរួម​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​អនុវត្ត​គោល​ន​យោ​បាល​ភូមិ​-​ឃុំ​សង្កាត់​មាន​សុវត្ថិភាព ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ :​នៅ​រសៀល​ថ្ងៃ​ទី ២៨ ខែ ធ្នូ ឆ្នាំ​២០២៣​នេះ លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​កម្លាំង​ចូលរួម​ប្រជុំ បូកសរុប​លទ្ធផល​ការងារ​អនុវត្ត​គោល​ន​យោ​បាល​ភូមិ​-​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់​ធុល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ ។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ​- ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ អភិបាលក្រុង​-​ស្រុក ការិយាល័យ​ជំនាញ អធិការ​នគរបាល​ក្រុង​-​ស្រុក មេឃុំ​-​ចៅសង្កាត់ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ទាំង​៦៧ ។​

ក្នុង​កម្មវិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​គោល​ន​យោ​បាល​ភូមិ​-​ឃុំ​សង្កាត់​មាន​សុវត្ថិភាព នេះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ​ក៏​បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍​ស្តីពី​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។​

ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ឯកឧត្តម ផាន់ ចាន់​ធុល បាន​ផ្ដល់​កិត្តិយស​ប្រគល់​ប័ណ្ណសរសើរ ដល់​លោក​អធិការ​ក្រុង​ស្រុក លោកនាយ​ប៉ុស្តិ៍​ទាំង កង​រាជ​អាវុធ​ហ​ត្ត និង​មេឃុំ​ចៅ​សង្កាត់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.