បន្ទាយមាជ័យ៖ ថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ។
ដោយលទ្ធផលត្រួតពិនិត្យហ្វឹកហ្វឺនជាក់ស្តែង
-និទ្ទេសល្អ ១៦នាក់ ស្មើនឹង ១៦%
-និទ្ទេសល្អបង្គួរ ៤៥នាក់ ស្មើនឹង ៤៥%
-និទ្ទេសមធ្យម ៣៩នាក់ ស្មើនឹង ៣៩%
និងធ្វើលំហាត់យុទ្ធដំណើរទ័ព ត្រៀមការពារទីតាំង របស់កងអនុសេនាធំទី១ ចំងាយ ១៥គីឡូម៉ែត្រ និងធ្វើលំហាត់បាញ់គ្រាប់ពិតត្រួតពិនិត្យលទ្ធផល រយៈពេល ១ថ្ងៃ ទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលថ្មី ដែលកំពុងវិវឌ្ឍន៍ទៅមុខផ្អែកលើកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ របស់រាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណ គឺការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនោះរាជរដ្ឋាភិបាលបន្តផ្ដោតលើកិច្ចការអាទិភាពចំនួន៥ គឺ
១.ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល
២.ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនិងប្រព័ន្ធនវានុវត្ដន៍ឌីជីថល
៣.ការកសាង និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល
៤.ការកសាងភាពជឿទុកចិត្ដលើប្រព័ន្ធឌីជីថល
៥.ការអភិវឌ្ឍន៍បច្ចេកវិឡាហិរញ្ញវត្ថុ ដើម្បីដឹកនាំប្រទេសទៅកាន់វឌ្ឍនភាពសង្គម សមស្របនាសម័យបច្ចេកវិទ្យារីកចម្រើន នាពេលអនាគត។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ពេលវិលទៅអង្គភាពខ្លួនវិញ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ត្រូវស្មោះត្រង់ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ឈរលើមនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់តួនាទី និងភារកិច្ចរបស់កងទ័ព និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគទី៥ ដើម្បីពង្រឹងប្រៀបការពារជាតិ អធិបតេយ្យបូរណភាពទឹកដី រក្សាឱ្យបានសុខសន្តិភាពនិងការអភិវឌ្ឍន៏ ត្រូវបន្តយកចិត្តទុក្ខដាក់សិក្សារៀនសូត្រការងារអប់រំចិត្តសាស្ត្រ បទវិន័យ លក្ខន្តិកៈ នៃកងយោពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តិផ្សេងៗដែលជាច្បាប់របស់រដ្ឋ ខិតខំបន្តស្រាវជ្រាវ ឯកសារថ្មីៗបន្ថែមទៀត បន្តរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អជានិច្ច។ ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល បន្តខិតខំកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ខានកងទ័ពជើងគោកដែលបានប្រគល់ជូន។
ឯកឧត្ដម ឯក សំអូន បានក្រើនរំលឹកដល់នាយទាហាន និងពលទាហានទាំងអស់ សូមចៀសឆ្ងាយឱ្យផុតពីគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងស្មារតី បង្កជាបញ្ហាអស្ថេរភាពនៅក្នុងសង្គមជាតិ។
ចុងបញ្ចប់កម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានអញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងឧបត្ថតម្ភថវិកាដល់វគ្គហ្វឹកហ្វឺន ចំនួន ២.០០០.០០០រៀល និងបានប្រកាសបិទវគ្គហ្វឹកហ្វឺនចាប់ពីពេលនេះតទៅ ។




