ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៥ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប អាណត្តិ​ទី​៣

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៥ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កែប​: នៅ​សៀ​ល​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ​នៅ​សាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត បាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៥ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក នាយករង​ទីចាត់ការ និង​មន្ត្រី​ចំណុះ​ឱ្យ​សាលាខេត្ត​ជាច្រើន​នាក់​ទៀត​។​

​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​របៀបវារៈ ចំនួន​៥ រួមមាន​៖
១-​ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៤ របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣ កាលពី​ថ្ងៃ​ពុធ ២​រោច ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ។​

២-​របាយការណ៍​ប្រចាំខែ​ធ្នូ របស់​គណៈកម្មាធិការ​នានា របស់​ក្រុមប្រឹក្សា​ខេត្ត​៖
-​គណៈកម្មាធិការ​លទ្ធកម្ម​
-​គណកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​
-​គណៈកម្មការ​សុរិយោដី​ខេត្ត​
-​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​
-​របាយការណ៍​ប្រចាំខែ​ធ្នូ របស់​ការិយាល័យ​ប្រជាពលរដ្ឋ​របស់​រដ្ឋបាល​ខេត្ត​

៣-​សេចក្តី​ព​ញ​រាង​របាយការណ៍ ស្តីពី​សកម្មភាព​សំខាន់ៗ ដែល​បាន​អនុវត្តន៍​ដោយ​គណៈ​អភិបាលខេត្ត ក្នុង​ចន្លោះ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៤ ដល់​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៥ របស់​ក្រុមប្រឹក្សា​ខេត្ត ។​

៤-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ធ្នូ និង​សេចក្តីព្រៀង​របាយការណ៍ បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត ,៥-​បញ្ហា​ផ្សេងៗ​៕ សេង ណា​រិទ្ធ​


Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.