ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ

មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​កែប រៀបចំ​ទិវា​ ​ជន​មាន​ពិការភាព​កម្ពុជា និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​

មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​កែប រៀបចំ​ទិវា​ ​ជន​មាន​ពិការភាព​កម្ពុជា និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ មន្ទីរ​សង្គមកិច្ច អតិ​ត​យុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​កែប បាន​រៀប​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២៥ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៤១ ក្រោម​ប្រធានបទ “ ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍​ដើម្បី សង្គម​មួយ​មាន​ផាសុក​វត្ថុ និង​សមធម៌​” អម​ជាមួយ ពិធី​បើក​ផ្តល់ប្រាក់​របប​គោលនយោបាយ ចំពោះ​ជនពិកា​ក្រីក្រ​នៅក្នុង​សហគមន៍​ខេត្ត​កែប ។ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​របប គោល​នយោបាយ​ចំពោះ​ជន​មាន​ពិការភាព​។

​លោក ចាន់ សា​ម៉េង ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ និង​យុវ​និតិ​សម្បទា​ខេត្ត បាន​ធ្វើ​របាយការណ៍​បញ្ជាក់ថា កន្លងមក នាយកដ្ឋាន​សុខុមាលភាព​ជនពិការ និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​ខេត្ត​កែប បាន​ធ្វើ​ការបណ្តុះបណ្តាល ការងារ​កំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព​តាម​គម្រូ​សង្គម និង​សិទ្ធ​ជា​មូលដ្ឋាន ដល់​មន្ត្រី​ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ត្រី​ទទួលបន្ទុក​កម្មវិធី ឃុំ សង្កាត់ ដើម្បី​រៀបចំ​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​ពិការភាព​ដែល​មាន​លក្ខណៈ​ស្តង់ដា​រួម​មួយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ព័ត៌មាន​ពិការភាព សម្រាប់​ជា​មូលដ្ឋាន​កំណត់​ក្រុម​គោលដៅ ជន​មាន​ពិការភាព ក្នុង​ការលើក​កំពស់​សេវា​គាំពារ និង​ការអភិវឌ្ឍ​ដល់​ជន​មាន​ពិការភាព សំដៅ​រួមចំណែក​ធ្វើអោយ​សម្រេច​គោលដៅ អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​របស់រាជរ​ដ្ឋា​ភិបាល​។

​លោក​ប្រធាន​មន្ទីរ​បន្ថែមថា តាមរយៈ​ការចុះ​សម្ភាសន៍​កំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព របស់​អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០២៣ ជន​មាន​ពិការភាព​ទូទាំង​ខេត្ត​កែប​មាន​ចំនួន ៧២១​នាក់ ស្រី ៣៣៥​នាក់ ក្នុងនោះ ពិការ​កម្រិត​ស្រាល ៤១២​នាក់ , កម្រិត​មធ្យម ១២៧​នាក់ និង​ពិការ​កម្រិតធ្ងន់ ១៨១​នាក់ ។ ដោយឡែក សម្រាប់​ជន​មាន​ពិការភាព​ដែល​ទទួល​បាន​របប​គោលនយោបាយ ចំពោះ​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍ សម្រាប់​ឆ្នាំ​២០២២​មាន​ចំនួន ២៣៩​នាក់ ស្មើ​និង​ថវិកា​៤២.២៤០.០០០​រៀល ។ សម្រាប់​ឆ្នាំ ២០២៣ ជន​មាន​ពិការភាព​ទទួល​របប​គោលនយោបាយ​រយៈពេល​៦​ខែ ស្មើ​១២០.០០០​រៀល មាន​ចំនួន​១២៥​នាក់ , ទទួល​ប្រាក់​ឧបត្ថម្ភ​រយៈពេល​១២​ខែ ស្មើ ២៤០.០០០​រៀល មាន​ចំនួន​១១៧​នាក់ សរុប​ទឹកប្រាក់​ឆ្នាំ​២០២៣ ៤៣.០៨០.០០០​រៀល​។​

​បន្ទាប់​ពី​អាន សា​លិខិត របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា​  ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២៥ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លោក​ទី​៤១ រួចមក ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​មានប្រសាសន៍​បន្ថែម​ថា​  ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត សម្តេច​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ដោយ​បន្ត​នូវ​និរន្តរភាព​សន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ ជាពិសេស​រាជរដ្ឋាភិបាល បាន​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខុមាលភាព​របស់​បង​ប្អូន​ជន​មាន​ពិការភាព ដោយ​បាន​ដាក់​ចេញ​ច្បាប់​ស្តីពី កិច្ចការពារ និង​លើកកម្ពស់​សិទ្ធ​ជនពិកា​រ និង​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​នានា ដើម្បី​ជម្រុញ និង​គៀងគរ​ក្រសួង​ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ដៃគូរ​អភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ ឱ្យ​ចូលរួម​ក្នុង​ការ​គាំពារ និង​អភិវឌ្ឍន៍​ជន​មាន​ពិការភាព រួម​ទាំង​ការផ្តល់​ជំនួយ​សង្គ្រោះ បន្ទាន់​ជួយ​ដល់​បងប្អូន​ជន​មាន​ពិការភាព អោយមាន​ជីវភាព​ល្អ​ប្រសើរ និង​រស់នៅ​ដោយ​សុខសាន្ត​ក្រោម​ដំបូល​នៃ​សុខសន្តិភាព​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.