ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​នាយ​ឧត្តមសេនីយ៍ ស ថេត ផ្ញើ​សារ​ជូន​កងកម្លាំង​នគរបាលជាតិ​ទូទាំង​ប្រទេស ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល​២០២៤

​នាយ​ឧត្តមសេនីយ៍ ស ថេត ផ្ញើ​សារ​ជូន​កងកម្លាំង​នគរបាលជាតិ​ទូទាំង​ប្រទេស ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល​២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​ផ្ញើ​សារ​ជូនពរ​កងកម្លាំង​នគរបាលជាតិ​ទូទាំង​ប្រទេស នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ២០២៤ ដែល​នឹង​ឈាន​មកដល់​នាពេលខាងមុខ​។ នេះ​បើ​តាម​សារលិខិត​ជូនពរ ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៣​។​

​តាមរយៈ​សារលិខិត​ជូនពរ​នេះ នាយ​ឧត្តមសេនីយ៍ ស ថេត សូម​ជូនពរ​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ជាតិ ព្រមទាំង​ក្រុមគ្រួសារ សូម​មាន​សុខភាព​ល្អ​ប់រិបូរណ៍ កម្លាំង​ពលំ​មាំមួន រស់នៅ​ប្រកប​ដោយ​សេចក្តីសុខ សុភមង្គល និង​សូម​ជូនពរ​ដល់ បងប្អូន​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ ឬ​គេហដ្ឋាន សូម​ឆាប់​ជាសះស្បើយ​បាន​វិលត្រឡប់ មក​រួមរស់​ជាមួយ​ក្រុម​គ្រួសារ និង​បំពេញ​ការងារ​នៅ​អង្គភាព​វិញ​។​

​រយៈពេល​ពេញ​មួយ​ឆ្នាំ​កន្លងទៅនេះ កងកម្លាំង​នគរបាលជាតិ​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង កាយ​ចិត្ត ប្រាជ្ញា​ស្មារតី​អនុវត្ត​ភារកិច្ច​ស្នូល​យ៉ាង​ខ្ជាប់ខ្ជួន ចូលរួម​ការពារ​សន្តិ​ភាព ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​សង្គម ជាពិសេស​កិច្ចការពារ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល ទី​៧ ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​កីឡា​ជនពិការ​លើក​ទី​១២ ឆ្នាំ​២០២៣ ក៏​ដូច​ជាំ​ព្រឹត្តិការណ៍ ជាតិ​-​អន្តរជាតិ​ជាច្រើន​ទៀត ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាព និង​ភាពជោគជ័យ ដែល​ជា​ការរួមចំណែក ដ៏​ឧត្ដុង្គឧត្តម​ក្នុង​ការលើកស្ទួយ​កិត្តិ​យស និង​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ សូម​ថ្លែងអំណរគុណ​អស់ពី​ដួងចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ជាតិ គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​បុព្វហេតុ​សន្តិសុខ សុវត្ថិភាព​សង្គម និង​សូម​ដាស់ តឿន​ក្រើនរំលឹក​ដល់​បងប្អូន​ក​ង​កម្លាំង​ទាំងអស់ សូម​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជាពិសេស​ព្រឹត្តិការណ៍​សំខាន់ៗ ក្នុង​ឆ្នាំ​២០២៤ ដែល​សុទ្ធសឹង​ជា​ភារកិច្ច​មិន​អាច​កាត់ផ្តាច់​ចេញពី​ការចូលរួមចំណែក ពី​សំណាក់​កងកម្លាំង​នគរបាលជាតិ​គ្រប់​លំដាប់ថ្នាក់ ទូទាំង​ប្រទេស ហើយក៏​ទាមទារ​ឲ្យមាន​ការត្រៀមខ្លួន និង​រៀបចំ​ផែនការ​ប្រតិបត្តិ​ការច្បាស់​លាស់​បម្រុង​ទុក​ជាមុន ផងដែរ​។​

​ទន្ទឹមនេះ​ក៏​សូម​ណែនាំ​ឲ្យ​កងកម្លាំង​ទាំងអស់ បន្ត​ធ្វើ​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការលើកកម្ពស់​ស្មារតី អនុវត្ត​ច្បាប់ ជាពិសេស​សូម​គាំទ្រ​លើកទឹកចិត្ត​ដល់​កងកម្លាំង​នគរបាលជាតិ​ទាំងអស់ ឲ្យ​បន្ត​កិច្ចខិតខំ ប្រឹងប្រែង​បំពេញភារកិច្ច​ដើម្បី​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ ប្ដេជ្ញា​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ នឹង​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ភាព​អត់ធ្មត់ ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ អាកប្បកិរិយា​ថ្លៃថ្នូរ និង​មាន​មនសិការ វិជ្ជាជីវៈ​ខ្ពស់​។​

​នា​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ ក្នុងនាម​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្នុងនាម​ខ្លួន​លោក​ផ្ទាល់ សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ជួយ​ប្រោះព្រំ​បីបាច់​ថែរក្សា និង​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល​វិបុល​សុខ គ្រប់ប្រការ​ជូន​ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំង​ក្រុមគ្រួសារ សូម​ប្រកបដោយ​ពុទ្ធពរ ៤ ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.