ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

រោងចក្រ​ផលិត​ទឹកស្អាត​កម្ពុជា​-​ជប៉ុន ក្រុង​ពោធិ៍សាត់ ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ដោយ​បង្កើន​សមត្ថភាព​ផលិត ជិត​២​ដង​

រោងចក្រ​ផលិត​ទឹកស្អាត​កម្ពុជា​-​ជប៉ុន ក្រុង​ពោធិ៍សាត់ ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ដោយ​បង្កើន​សមត្ថភាព​ផលិត ជិត​២​ដង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ រោងចក្រ​ផលិត​ទឹកស្អាត​កម្ពុជា​-​ជប៉ុន ក្រុង​ពោធិ៍សាត់ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ដោយ​បង្កើន​សមត្ថភាព​ផលិត​ទឹកស្អាត​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ពោធិ៍សាត់​ជិត​២​ដង​។​

​ពិធី​សម្ពោធ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក UENO ATSUSHI ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ដែល​បង្ហាញ​ពី​សមិទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​កម្ពុជា និង​ជប៉ុន ដើម្បី​ដោះស្រាយ​កំណើន​នៃ​តម្រូវការ​ទឹកស្អាត​នៅក្នុង​ខេត្ត​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ស្ថានទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ទីភ្នាក់ងារ JICA រដ្ឋបាល​ក្រុង Kitakyushu រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ អាជ្ញាធរ​មូលដ្ឋាន ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុន​សំណង់ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​៦៥០​នាក់​។​

​លោក ហែម វណ្ណឌី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែងតែ​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ជាពិសេស​លើ​វិស័យ​ទឹកស្អាត​។​

​លោក​បាន​លើកឡើង​ថា​៖ “​នេះ​ជា​រោងចក្រ​ផលិត​ទឹកស្អាត ទី​៣ ក្រោម​ជំនួយ​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន ដែល ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​២០២៣​នេះ បន្ទាប់​ពី​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​ជ្រាវ​សៀមរាប និង​រោងចក្រ​ផលិត​ទឹកស្អាត​ស្ទឹង​សែន​ទី​២ ក្នុង​ខេត្ត​កំពង់ធំ​។ ខណៈ យើង​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​កា​ទូត​ដ៏​រឹងមាំ និង រស់​រវើក​រវាង​កម្ពុ​ជា និង​ជប៉ុន ឆ្នាំ​២០២៣​ក៏​បង្ហាញ​នូវ​សមិទ្ធផល​ជាច្រើន​នៃ​ទំនាក់ទំនង​នេះ​ផងដែរ​”​។​

​ទន្ទឹម​នឹង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ក្នុង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តម្រូវការ​ទឹកស្អាត​ក្នុង​ខេត្ត​ពោធិ៍សាត់​មាន​ការកើនឡើង​ជា​លំដាប់​។ រដ្ឋាករទឹក​ស្វយ័ត​ពោធិ៍សាត់ ដែល​ជា​ស្ថាប័ន​រដ្ឋ​ទទួលបន្ទុក​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ខេត្ត បាន​ឆ្លើយតប​ទៅនឹង​កំណើន​នៃ តម្រូវការ​នេះ ដោយ​បង្កើន​សមត្ថភាព​ផលិត​ទឹកស្អាត​របស់​ខ្លួន តាមរយៈ​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​នេះ​។​

​ក្រោម​គម្រោង​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ JICA ក្នុង​ចំនួន​ទឹកប្រាក់​សរុប ២.៤០៥ លាន​យ៉េន (​ប្រហែល ២២,២ លាន​ដុល្លារ​អាមេរិក​) គម្រោង​នេះ​ប្រើ​ពេល​សាងសង់​ចំនួន ២៤​ខែ ចាប់ពី​ខែ​សីហា ឆ្នាំ​២០២១ ដល់​ខែ​សីហា ឆ្នាំ​២០២៣ ដោយ​រួមមាន​រោងចក្រ​ផលិត​ទឹកស្អាត និង​អគារ​រដ្ឋបាល​មួយ​ដែល​នឹង​រួមចំណែក​ដល់​ការលើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាត ក្នុង​ខេត្ត​ពោធិ៍សាត់​ជារួម​។​

​រោងចក្រ​ផលិត​ទឹកស្អាត​កម្ពុជា​-​ជប៉ុន ក្រុង​ពោធិ៍សាត់ ដែល​មាន​សមត្ថភាព​ផលិត ៦.៦០០​ម៉ែត្រគូប​/​ថ្ងៃ នឹង​ជំរុញ​សមត្ថភាព​ផលិត​ទឹកស្អាត​របស់​រដ្ឋាករទឹក​ពោធិ៍សាត់​ដល់ ១៣.៨៦០​ម៉ែត្រគូប​/​ថ្ងៃ​។ ជាមួយនឹង​បណ្តាញ​ចែកចាយ​ទឹក​ប្រវែង ២៤៧ គីឡូម៉ែត្រ រដ្ឋាករទឹក​ពោធិ៍សាត់​នឹង​អាច​ចែកចាយ​ទឹក​ស្អាត​ប្រកបដោយ​គុណភាព​សុវត្ថិភាព និរន្តរភាព និង​តម្លៃ​សមរម្យ​ដល់​ប្រជាពលរដ្ឋ​ជាង ១៥.០០០​គ្រួសារ នៅក្នុង​ក្រុង​ពោធិ៍សាត់ និង​ផ្នែក​ខ្លះ​នៃ​ស្រុក​បាកាន និង​ស្រុក​កណ្តៀង​។​

​សមិទ្ធផល​ដ៏​សំខាន់​នេះ​មិន​ត្រឹមតែ​ដោះស្រាយ​តម្រូវការ​ទឹកស្អាត​បន្ទាន់​របស់​សហ​គ​មន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០​របស់​កម្ពុជា​ផង​ដែរ​។ ជាមួយនឹង​សមិទ្ធផល​នេះ ខេត្តពោធិ៍សាត់​ក៏​នឹង​មាន​លក្ខណៈសម្បត្តិ​កាន់តែ​ប្រសើរ​ក្នុង​ការទាក់ទាញ​ការវិនិយោគ​បន្ថែម ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​៕

     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.