ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កិច្ច ប្រជុំ​បូកសរុប​លទ្ធផល​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២៣ និង លើក​ទិសដៅ​ការងារ​បន្ត ខែ​មករា ឆ្នាំ​២០២៤ ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កិច្ច ប្រជុំ​បូកសរុប​លទ្ធផល​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២៣ និង លើក​ទិសដៅ​ការងារ​បន្ត ខែ​មករា ឆ្នាំ​២០២៤ ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​÷​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២៣ និង លើក​ទិសដៅ​ការងារ​បន្ត ខែ​មករា ឆ្នាំ​២០២៤ ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង នាយការិយាល័យ​ផែន​ជំនាញ​ទាំង​៣១ លោក​អធិការ​នគរបាល​ក្រុង​-​ស្រុក​ទាំង​៩ លោក​មេបញ្ជាការ​វរ​:​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​៦៧​។​

​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វីរ​: ស្នងការរង ផែនកា​រងារ​សេនាធិការ បាន​ឡើង​អាន​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ដែល​អនុវត្ត​ខែ​កន្លងមក និង​ផ្សព្វផ្សាយ​ផែនការ​ខែមករា ឆ្នាំ​២០២៤ សម្រាប់​កងកម្លាំង​អនុវត្ត​បន្ត​។ បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់លោក លោកស្រី គ្រប់​ផ្នែក​ពាក់ព័ន្ធ​រហូត​បាន​លទ្ធផល​គួរ​ជាទី​មោទន​:​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ជម្រុញ​និង​ដាក់​ចេញ​នូវ​ផែនការ​ឲ្យកម្លាំង​នគ​រ​បាល​ជំនាញ -​ត្រូវ​ពង្រឹង​ការផ្តល់​សេវា​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​
-​នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន ត្រូវ​ពង្រឹង​ការកសាង​របង ជម្រក ជំរុំ​បន្ទាយ ការដាំដុះ​បន្លែបង្កា និង​ចិញ្ចឹមសត្វ​
-​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ត្រូវ​ពង្រឹង​ការផ្តល់សេវា​សាធារណៈ​
-​ត្រូវ​បង្ការ ទប់ស្កាត់ បទល្មើស​ភេ​វ​កម្ម​សម្អាត​សាច់ប្រាក់ ហិរញ្ញប្បទាន​គ្មាន​ប្រភព​ច្បាស់​លាស់​
-​ពង្រឹង​ទប់ស្កាត់ ពត៌មាន​ក្លែងក្លាយ អ្នក​បំពុលសង្គម បង្ក​ភាពអសន្តិសុខ និង​បទល្មើស​បច្ចេកវិទ្យា​
-​ពង្រឹង​ការទប់ស្កាត់ បង្ក្រាប​រាល់​បទល្មើស​ព្រហ្មទណ្ឌ ក្មេង​ទំនើង និង ទីផ្សារ​ចោរកម្ម​
-​ពង្រឹង​ការទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុសច្បាប់ និង អំពើរ​ជួញដូរ​ផ្លូវភេទ​គ្រប់​ទំរង់​
-​បន្ត​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ច្បាប់​ចរាចរណ៍​ផ្លូវគោក និង ផលប៉ះពាល់​នៃ​គ្រឿងញៀន​
-​ពង្រឹង​ទប់ស្កាត់ បង្ក្រាប​រាល់​បទល្មើស​សេដ្ឋកិច្ច ទំនិញ​គេច​ពន្ធ ផលិតផល​ក្លែងក្លាយ និង​បទល្មើស​កម្មសិទ្ធិបញ្ញា​
-​ពង្រឹង​ការគ្រប់គ្រង និង​ធ្វើ​បច្ចុប្បន្នភាព ការ​ស្នាក់នៅ​របស់​ជន​បរទេស​
-​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​កងកម្លាំង ការ​យាមល្បាត កម្លាំង​ប្រចាំការ​២៤​ម៉ោង កម្លាំង​ត្រៀម​អន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើស​គ្រប់​ប្រភេទ គ្រោះ​អគ្គីភ័យ និង​គ្រោះ​ធម្មជាតិ​ដែល​អាច​កើតមាន​ជាយថាហេតុ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.