ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ឱ្យទៅរដ្ឋបាលក្រុង-ស្រុក

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ឱ្យទៅរដ្ឋបាលក្រុង-ស្រុក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង): នាព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាឱ្យទៅរដ្ឋបាលក្រុង-ស្រុក ស្ថិតនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្ត ពិធីនេះមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ​ អង្គភាព​ពាក់ព័ន្ធ លោកអភិបាលក្រុង-ស្រុកទាំង៨ និងលោក លោកស្រីប្រធានការិយាលល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងស្រុកទាំង៨ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល ទាំងនៅក្នុងអាណត្តិមុនៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែជំរុញដល់ក្រសួង-ស្ថាប័នថ្នាក់ជាតិ ឲ្យបង្កើនល្បឿនក្នុងកិច្ចដំណើរការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតការផ្ដល់សេវា និងការអភិវឌ្ឍឲ្យកាន់តែកៀកប្រជាពលរដ្ឋ ស្របតាមទិសដៅ និងចក្ខុវិស័យ ដែលមានកំណត់នៅក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ។

ឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនដើម្បីជាការចូលរួមចំណែកក្នុងការពង្រឹងការអនុវត្តមុខងារដែលបានផ្ទេរនេះឱ្យមានប្រសិទ្ធភាពមានដូចខាងក្រោម ៖

១-សូមឲ្យមន្ទីរមុខងារសាធារណៈ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រៀបចំនូវវគ្គបណ្ដុះបណ្ដាលបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលក្រុង ស្រុក អំពីគោលការណ៍ បែបបទ និងនីតិវិធីគ្រប់គ្រងបុគ្គលិករបស់រដ្ឋបាលក្រុង ស្រុក បន្ទាប់ពីដំណើរការផ្ទេរនេះ។

២-សូមឲ្យមានការរៀបចំនូវយន្តការគាំទ្រឲ្យបានច្បាស់លាស់ ដោយមានការចូលរួមពី មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរមុខងារសាធារណៈ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងការផ្ដល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ដើម្បីធានាដល់ការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ឲ្យបានទាន់ពេលវេលាពាក់ព័ន្ធនឹងការអនុវត្តមុខងារ ដែលបានផ្ទេរនេះ ។

៣-ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុកទាំងអស់ ត្រូវផ្ដោតការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់លើការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានប្រគល់ និងបានធ្វើប្រតិភូកម្មនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលនយោបាយ គោលការណ៍ នីតិវិធី និងស្តង់ដាដែលបានកំណត់ និងត្រូវរៀបចំផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីមុខងារ តួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរឲ្យទាំងនេះ ឲ្យបានជ្រួតជ្រាបដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា ក្រុមប្រឹក្សាឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.