ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍

អភិបាល​ខេត្ត​កំពត ដឹកនាំ​មន្ត្រី និង​ក្រុមការងារ​ពាក់ព័ន្ធ​ក្រោម​ឱវាទ ចុះ​ពិនិត្យ​ទីតាំង​កែលម្អ​សោភ័ណភាព​មាត់​ព្រែក​កំពង់បាយ សំដៅ​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​ឱ្យ​មក​កំសាន្ត​លេង​កាន់តែ​ច្រើនឡើង​ថែម​ទៀត​

អភិបាល​ខេត្ត​កំពត ដឹកនាំ​មន្ត្រី និង​ក្រុមការងារ​ពាក់ព័ន្ធ​ក្រោម​ឱវាទ ចុះ​ពិនិត្យ​ទីតាំង​កែលម្អ​សោភ័ណភាព​មាត់​ព្រែក​កំពង់បាយ សំដៅ​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​ឱ្យ​មក​កំសាន្ត​លេង​កាន់តែ​ច្រើនឡើង​ថែម​ទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ បាន​ដឹកនាំ​ក្រុមការងារ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទីតាំង​កែលម្អ​សោភ័ណភាព​មាត់​ព្រែក​កំពង់បាយ​កំពត ចំនួន ៣ កន្លែង ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ ឱ្យ​មក​កំសាន្ត​លេង​កាន់តែច្រើន​អធិក​អធម្ម​ថែម​ទៀត​។​
​ទីតាំង​ទាំង​៣​កន្លែង រួមមាន​៖
* ទី​តាំងទី​១៖ នៅ​ចន្លោះ​សួន​រូបសំណាក់​ព្រះបាទ​អង្គឌួង រហូត​ដល់​សួន​ហាត់ប្រាណ​រង្វង់​មូល​ត្រី​ផ្សោត គឺ​រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​ក្រាល​ការ៉ូ​ម៉ាប ឱ្យ​មាន​ភាពស្រស់ស្អាត និង​ធំ​ទូលាយ ព្រមទាំង​សាងសង់​វ៉េ​រ៉ង់​ដា លយ​ចូលក្នុង​ព្រែក​មួយ​បន្ថែម​ទៀត​។​
* ទី​តាំងទី​២៖ សាងសង់​វ៉េ​រ៉ង់​ដា នៅ​មុខ​សាលាខេត្ត​ចាស់ ដែល​បាន​សាងសង់​រួច​ហើយ គឺ​រដ្ឋបាល​ខេត្ត គ្រោង​រៀបចំ​ដាក់​រូបសំណាក់​សេះ​សមុទ្រ​ធំៗ ចំនួន​២ ដែល​មាន​បំពាក់​ទៅ​ដោយ​ភ្លើងពណ៌​លម្អ និង​មាន​បាញ់​ទឹក​ផងដែរ​។​
* ទី​តាំងទី​៣៖ ចាប់ពី​ចន្លោះ​ស្ពាន​ចាស់ រហូតដល់​ស្ពាន​ថ្មី គឺ​រដ្ឋបាល​ខេត្ត នឹង​រៀបចំ​ឱ្យក្លាយ​ទៅ​ជា​សួន​កម្សាន្ត​ថ្មី​មួយទៀត​ដែល​មាន​ភាព​ទាក់ទាញ​បំផុត​។​
​អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា ព្រែក​កំពុងបាយ​កំពត គឺជា​សរសៃឈាម ជា​បេះដូង​នៃ​ក្រុង​កំពត ក្រៅពី​ត​ភ្ជាប់​បណ្តាញ​ផ្លូវទឹក​ទៅ​សមុទ្រ ព្រែក​នេះ​មាន​សក្តានុពល និង​អំណោយផល​ល្អ​សម្រាប់​លើកកម្ពស់​វិស័យ​ទេសចរណ៍ ហើយ​បច្ចុប្បន្ន​រដ្ឋបាលខេត្ត​បាន​និង​កំពុង​អនុវត្ត​គម្រោង​ជា​ច្រើន ដើម្បី​កែលម្អ​សោភ័ណភាព​តំបន់​មាត់​ព្រែក​ឲ្យ​កាន់តែ​ស្អាត និង​ក្លាយជា​ទី​ទាក់ទាញ​ទេសចរ​ដ៏​សំខាន់​មួយ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។​
​លោក ម៉ៅ ធនិន បាន​បន្តថា គម្រោង​កែ​លម្អ​សោ​ភណ្ឌ​ភាព​ធំៗ​ទាំង​៣​ខាងលើ និង​គម្រោង​សាងសង់​ផ្លូវ​មាត់​ព្រែក​ត្រើយ​ខាងលិច នឹង​សម្រេច​រួចរាល់​ជា​បណ្តើរ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ទទួល​ទេសចរ មក​ដើរ​លេង​កំសាន្ត ពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​ឱកាស​បុណ្យ​ទាន​ជាច្រើន​ទៀត​នៅពេល​ខាងមុខ ពិសេស​សម្រាប់​ត្រៀម​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ពិធីបុណ្យ​សមុទ្រ​ជុំ​បន្ទាប់​។​
​កន្លង​មក​ទាក់ទង​ការកែ​សោភ័ណភាព​តំបន់​មាត់​ព្រែក រដ្ឋបាល​ខេត្ត​បាន​ក្រាល​ការ៉ូ​ម៉ាប​តាម​សួនច្បារ​មាត់​ព្រែក បំពាក់​ភ្លើង​ព័ណ៍ ពង្រីក​ផ្លូវ​មាត់​ព្រែក ស្ថាបនា​ឆ្នេរ​ខ្សាច់​កម្សាន្ត ២​កន្លែង គ្រោង​ស្ថាបនា​ត​ភ្ជាប់​ផ្លូវ​ប្រប​មាត់​ព្រែក​នៅ​ត្រើយ ខាងលិច​ជា​ដើម​៕


Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.