ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​មន្ត្រី​ជំនាញ​របស់​ក្រសួង​អធិការកិច្ច ចុះ​ធ្វើ​អធិការកិច្ច​លើ​ការអនុវត្ត​តួនាទី ភារកិច្ច ការគ្រប់គ្រង​សេវា​សាធារណៈ និង​ការអនុវត្ត​កិច្ចលទ្ធកម្ម​សាធារណៈ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ

​មន្ត្រី​ជំនាញ​របស់​ក្រសួង​អធិការកិច្ច ចុះ​ធ្វើ​អធិការកិច្ច​លើ​ការអនុវត្ត​តួនាទី ភារកិច្ច ការគ្រប់គ្រង​សេវា​សាធារណៈ និង​ការអនុវត្ត​កិច្ចលទ្ធកម្ម​សាធារណៈ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ក្រុម​ការងារ​ក្រសួង​អធិការកិច្ច ដឹកនាំ​ដោយ​លោក ប៊ូ បូរិន អគ្គនាយករង នៃ​ក្រសួង​អធិការកិច្ច នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​ចុះ​ធ្វើ​អធិការកិច្ច​លើ​ការងារ​អនុវត្ត​តួនាទី ភារកិច្ច​ការគ្រប់គ្រង​សេវាសាធារណៈ និង​ការអនុវត្ត​កិច្ចលទ្ធកម្ម​សាធារណៈ នៅ​ស្នងការដ្ឋាន​នគរបាល​បន្ទាយមានជ័យ​។​

​ពិធី​នេះ មាន​ការចូលរួម​បង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍​ជា​ស្នងការរង លោក លោកស្រី នាយ​ការិយាល័យ​ទាំង​៣១ ចំណុះឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ជួប​សំណេះសំណាល និង​ទទួល​ស្វាគមន៍​គណៈប្រតិភូ និង​ជម្រាបជូន​ជុំវិញ​សភាពការណ៍​សន្តិសុខ និង​លទ្ធផល​កិច្ចសហប្រតិបត្តិការ និង​កម្លាំង​នគរបាល​នៅតាម​មូលដ្ឋាន បាន​សហការ​ជាមួយ​អាជ្ញាធរ​និង​កម្លាំង​ពាក់ព័ន្ធ​ជា​និច្ច​។​

​លោក ប៊ូ បូរិន បានឱ្យដឹងថា យោង​លិខិត​បញ្ជា​បេស​សកម្ម​ដែល​ចេញ​ដោយ​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច បាន​ចាត់តាំង​គណៈប្រតិភូ​០១​ក្រុម ចុះ​ធ្វើ​អធិការ​កិច្ចការងារ​ក្នុង​ខេត្ត​បន្ទាយមានជ័យ គឺ​នៅ​រដ្ឋបាល​ខេត្ត​, រដ្ឋបាល​ក្រុង​-​ស្រុក , សាលាដំបូង​ខេត្ត​, ពន្ធនាគារ​, ស្នងការដ្ឋាន​នគរបាល​, អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អង្គភាព​ក្រោម​ឱវាទ អង្គភាព​ពាក់ព័ន្ធ ក្នុង​ការិយបរិច្ឆេទ​២០២២ និង​បណ្តា​ឆ្នាំ​ពាក់ព័ន្ធ​។​

​ការចុះ​ធ្វើ​អធិការកិច្ច​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ មាន​៤​ចំណុច រួមមាន ១៖ ការងារ​អនុវត្ត​តួនាទី​ភារកិច្ច​, ២៖ ការគ្រប់គ្រង​សេវា​សាធារណៈ​, ទី​៣៖ ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ ,​ទី​៤៖ ការអនុវត្ត​កិច្ចលទ្ធកម្ម​សាធារណៈ​។​

​ជាមួយគ្នានេះ លោក ប៊ូ បូរិន បាន​ថ្លែងអំណរគុណ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុមការងារ​ចុះ​មក​ធ្វើការ​នៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​សុំ​កិច្ចសហការ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.