ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និង​រដ្ឋបាល​ស្រុក Yangpyeong ខេត្ត Gyeonggi-do ចុះហត្ថលេខា លើ​កិច្ចសហប្រតិបត្តិការ និង​សម្ព័ន្ធមេត្រីភាព ដោយ​ផ្តោត​សំខាន់ លើ​ការបញ្ជូន​ពលករ ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និង​រដ្ឋបាល​ស្រុក Yangpyeong ខេត្ត Gyeonggi-do ចុះហត្ថលេខា លើ​កិច្ចសហប្រតិបត្តិការ និង​សម្ព័ន្ធមេត្រីភាព ដោយ​ផ្តោត​សំខាន់ លើ​ការបញ្ជូន​ពលករ ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចសហប្រតិបត្តិការ និង​សម្ព័ន្ធមេត្រីភាព រវាង​ខេត្ត​ពោធិ៍សាត់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្រុក Yangpyeong ខេត្ត Gyeonggi-do នៃ​សាធារណរដ្ឋ​កូរ៉េ សម្រាប់​គម្រោង​លើ​វិស័យ​កសិកម្ម ពោល​គឺ​ផ្តោត​សំខាន់​លើ​ការបញ្ជូន​ពលករ ក្នុង​ខេត្ត​ពោធិ៍សាត់ ទៅ​ធ្វើការ​តាម​រដូវ​កាល នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​ពិធី​នេះ ត្រូវបាន​ធ្វើឡើង នៅ​សាលប្រជុំ​Video Conference សាលាខេត្ត​ពោធិ៍សាត់ ដោយ​បាន​ការចូលរួម​ពី លោក ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​, លោក ហៃ ធូរ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, លោក JEON JIN SEON អភិបាលស្រុក Yangpyeong ខេត្ត Gyeonggi-do នៃ​សាធារណរដ្ឋ​កូរ៉េ​, ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ និង​ប្រតិភូ​កូរ៉េ​មួយ​ចំនួន​ទៀត​។​

​លោក JEON JIN SEON អភិបាលស្រុក Yangpyeong ខេត្ត Gyeonggi-do នៃ​សាធារណរដ្ឋ​កូរ៉េ ក៏​បាន​ជម្រាបជូន អំពី​វត្ថុបំណង​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​សម្ព័ន្ធមេត្រីភាព រវាង​ខេត្ត​-​ស្រុក​ទាំង​ពីរ លើ​វិស័យ​កសិកម្ម ពោល​គឺ​ការបញ្ជូន​ពលករ​ក្នុង​ខេត្ត​ពោធិ៍សាត់ ទៅ​ធ្វើការ​តាម​រដូវ​កាល នៅ​ស្រុក Yangpyeong ខេត្ត Gyeonggi-do នៃ​សាធារណរដ្ឋ​កូរ៉េ​។ លោក​បាន​គូសបញ្ជាក់ថា សាធារណៈរដ្ឋ​កូរ៉េ និង​ខេត្ត​ពោធិ៍សាត់ នឹង​កសាង​ប្រព័ន្ធ​សហការ​តម្រង់​ទិស​ទៅ​អនាគត តាមរយៈ​ភាពសុខដុមរមនា​មិត្តភាព ដោយ​ផ្អែក​លើ​ការគោរព និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក លើ​វិស័យ​កសិកម្ម ដោយ​ដាក់​ចូល​នូវ​កិច្ចព្រមព្រៀង សម្រាប់​ការអភិវឌ្ឍន៍​រួមគ្នា និង​វិបុលភាព​នៃ​ស្រុក​ក្រុង នៃ​ខេត្ត​ទាំងពីរ រួមមាន​៖
​ទី​១-​ចែករំលែក និង​ប្រើប្រាស់​ធនធាន នៃ​តំបន់​ទាំងពីរ ឱ្យបាន​ច្រើន​តាមតែ​អាច​ធ្វើទៅបាន និង​សហការ​គ្នា ដើម្បី​លើកកម្ពស់​ការប្រកួតប្រជែង​ផ្នែក​កសិកម្ម និង​បង្កើន​ប្រាក់ចំណូល​កសិកម្ម​។
​ទី​២-​ជំរុញ​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​សកម្ម លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការផ្លាស់ប្តូរ​ព័ត៌មាន​ចាំបាច់ សម្រាប់​ការអភិវឌ្ឍន៍​កសិកម្ម និង​ជនបទ​, ផ្តល់​ភាពងាយស្រួល សម្រាប់​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​កសិកម្ម​, ទស្សនកិច្ច និង​បណ្តុះបណ្តាល ដល់​អ្នកពាក់ព័ន្ធ ដើម្បី​ផ្លាស់ប្តូរ និង​សហការ​បច្ចេកវិទ្យា​កសិកម្ម​។​
​ទី​៣-​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​តំបន់​ទាំងពីរ ដោយ​បន្ត​ធ្វើការ​លើ​បញ្ហា​ដែល​មាន​ផលប្រយោជន៍​រួម ដូច​ជា​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​រួម​គ្នា​ឱ្យបាន​រហ័ស​។​

​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ និង​គាំទ្រ ដោយ​ប្តេជ្ញា​ខិតខំ​ជម្រុញ​កិច្ចសហការ លើ​ប្រតិបត្តិការ​វិស័យ​ទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច អប់រំ កសិកម្ម ជាពិសេស​ការបញ្ជូន​ព​លករ ក្នុង​ខេត្ត​ពោធិ៍សាត់ ទៅ​ធ្វើការ​តាម​រដូវ​កាល នៅ​ស្រុក Yangpyeong ខេត្ត Gyeonggi-do នៃ​សាធារណរដ្ឋ​កូរ៉េ​ដោយ​ស្រប​តាម​គោល នយោបាយ​នៃ​ប្រទេស​ទាំង​ពីរ​។​

​លោក​អភិបាលខេត្ត​ពោធិ៍សាត់ បាន​គូសបញ្ជាក់​បន្ថែមថា កន្លងមកនេះ ពលករ​ភាគច្រើន ពួកគេ​ពេញចិត្ត​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ និង​ជប៉ុន​ច្រើនជាងគេ នេះ​ដោយសារ​ប្រទេស​ទាំង​ពីរ បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលករ​ខ្មែរ និង​ទទួលបាន​ប្រាក់ខែ​ខ្ពស់ ដើម្បី​យក​មក​អភិវឌ្ឍន៍​ក្រុមគ្រួសារ នៅ​ស្រុកកំណើត​។ នាពេល​ខាងមុខ​រដ្ឋបាល​ខេត្ត នឹង​សហការ​ជាមួយ​មន្ទីរ​ការងារ បណ្តុះបណ្តាល និង​វិជ្ជាជីវៈ​ខេត្ត ដោយ​ខិតខំ​គៀងគរ ជ្រើសរើស​ពលករ​ដែល​មាន​សមត្ថភាព ក្នុង​ខេត្ត​ពោធិ៍សាត់ ដើម្បី​ទៅ​ធ្វើការ នៅ​ស្រុក Yangpyeong ខេត្ត Gyeonggi-do នៃ​សាធារណរដ្ឋ​កូរ៉េ ស្រប​តាម​កិច្ច​ព្រម​ព្រៀម ដែល​បាន​ចុះហត្ថលេខា​នាពេលនេះ​។​

​ក្នុងឱកាស​នោះ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្រុក Yangpyeong ខេត្ត Gyeonggi-do នៃ​សាធារណរដ្ឋ​កូរ៉េ ក៏​បាន​ចុះហត្ថលេខា​លើ​លិខិត​ផ្តួចផ្តើម ស្តីពី​កិច្ចសហប្រតិបត្តិការ និង​សម្ព័ន្ធមេត្រីភាព រយៈពេល​ខ្លី ព្រមទាំង​ប្រគល់​ជូន​វត្ថុ​អនុស្សាវរីយ៍​ទៅវិញទៅមក និង​ចូលរួម​ទស្សនៈកិច្ច នៅ​កសិដ្ឋាន​ដាំ​ដុះ​បន្លែ​សុវត្ថិភាព នៅក្នុង​សង្កាត់​រលាប ខេត្ត​ពោធិ៍​សាត​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.