ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន​៖ កងរាជអាវុធហត្ថ ក្រៅពី​ចូលរួម​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ក៏​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​

ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន​៖ កងរាជអាវុធហត្ថ ក្រៅពី​ចូលរួម​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ក៏​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ ក្នុងឱកាស​អញ្ជើញ​តំណាង​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុង​ពិធី​ប្រជុំ​បូក​សរុប​សភាពការណ៍ ការអនុវត្ត​តួនាទី ភារកិច្ច និង​ធ្វើកំណែទម្រង់​កងរាជអាវុធហត្ថ ឆ្នាំ​២០២៣ ទិសដៅ​ភារកិច្ច និង​ការងារ​កំណែទម្រង់​កង​រាជ​អាវុធហត្ថ​ឆ្នាំ​២០២៤​ លោក​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បង្ហាញ​នូវ​ការ​ស្ញប់ស្ញែង​ចំពោះ​ការលះបង់ និង​ពលិកម្ម​របស់​កម្លាំង​ក​ង​រាជ​អាវុធហត្ថ​ទាំងអស់ ក្រៅពី​ការចូលរួម​ការពា​រ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ​ក្នុង​សង្គម​ហើយ​នោះ គឺ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​កម្ពុជា​។​

​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​រំលឹក​នូវ​រឿងរ៉ាវ​ដែល​លោក​ចាំ​មិន​ភ្លេច ពោល​កាលពី​ឆ្នាំ​២០០៨ ពេលដែល​កម្ពុជា​ពើបប្រទះ​សង្គ្រាម​ជាមួយ​ប្រទេសជិតខាង កម្លាំង​កងរាជអាវុធហត្ថ​ក៏​ត្រូវបាន​បញ្ជូន​ទៅ​ចុះ​ជួយ​មុនគេ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​ចូលរួម​ចំណែក​ការពារ​ខឿន​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឲ្យ​បរទេស​ឈ្លានពាន​បានឡើយ​។​

​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​កងរាជអាវុធហត្ថ​មិនមែន​ត្រឹមតែ រួមចំណែក​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ប្រឆាំង​បទល្មើស​សង្គម​ប៉ុណ្ណោះ​ទេ​។ កម្លាំង​អាវុធហត្ថ​បាន​ចូលរួមចំណែក​ការពារ​បូរណភាព​ទឹកដី ខ្ញុំ​ចាំ​មិន​ភ្លេច​នោះទេ កាលពី​ឆ្នាំ​២០០៨ ពេល​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​២០០​នាក់ បាន​ដឹកនាំ​ទៅ​ចុះជួយ​មុនគេ​នៅ​តំបន់​ព្រះវិហារ ដូច្នេះ​មិនមែន​ត្រឹមតែ​ថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​នោះ​ទេ ពោល​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការការពារ​ខឿន​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​កម្ពុជា​»​។​

​លោក​សន្ដិ​បណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បន្ដទៀតថា កម្លាំង​កងរាជអាវុធហត្ថ​ក៏​បាន​រួមចំណែក​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​យ៉ាង​ម្មត់​ចត់ និង​ទប់ស្កាត់​សកម្មភាព​បដិវត្ត​ពណ៌ ដែល​កើតឡើង​កាលពីពេល​កន្លង​ទៅ​។ លោក​ថា បដិវត្ត​ពណ៌​កើតឡើង​នៅ​ប្រទេស​ណា ប្រទេស​នោះ​តែងតែ​បរាជ័យ តែងតែ​ត្រូវបាន​ផ្ដួលរំលំ ដោយឡែក នៅ​កម្ពុជា​បដិវត្ត​ពណ៌​នោះ​ត្រូវ​បរាជ័យ​ទៅវិញ​។​

​បន្ថែម​ពី​នេះ កងកម្លាំង​កងរាជអាវុធហត្ថ បាន​ចូលរួម​សហការ​បង្ក្រាប​បទល្មើស​នានា​ដែល​កើតមាន ក្នុងនោះ​មាន​ទាំង​បទល្មើស​ធនធានធម្មជាតិ​, បទល្មើស​ព្រហ្មទណ្ឌ​, បទល្មើស​គ្រឿងញៀន​, រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​បាន​ចូលរួម​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ប្រតិបត្តិ​ការការពារ​ព្រឹត្តិការណ៍​សំខាន់ៗ ទាំង​ក្របខ័ណ្ឌ​ជាតិ និង​អន្ដរជាតិ ពិសេស​កិច្ចប្រជុំ​កំពូល​អាស៊ាន ព្រមទាំង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៉ី​ហ្គេម​ជាដើម​។​

​ជា​ទិសដៅ​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២៤ ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ក្រើនរំលឹក និង​ផ្ដល់​អនុសាសន៍​មួយចំនួន​ដល់​កងរាជអាវុធហត្ថ ដោយ​ត្រូវ​បន្ដ​ពង្រឹង​នូវ​ការការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ស្ថេរភាព​សង្គម និង​ទប់ស្កាត់​នូវ​រាល់​ឧបាយកល​របស់​ពួក​អមិត្ត​ដែល​នៅតែ​បន្ដ​ចិញ្ចឹមចិត្ត​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រសូត្រ​ចេញពី​ការបោះឆ្នោត​យ៉ាង​ត្រឹមត្រូវ និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពិតប្រាកដ​។​

​ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ជំរុញ​ឲ្យ​បង្កើន​សមត្ថភាព​ហ្វឹកហ្វឺន វិជ្ជាជីវៈ និង​ជំនាញ​ឯកទេស​បន្ថែម​លើ​អ្វី​ដែល​កំពុង​អនុវត្តបាន​យ៉ាង​ល្អ​នាពេល​បច្ចុប្បន្ន​នេះ​។ បន្ថែម​ពី​នេះ ត្រូវ​មាន​ការលើក​សរសើ​រ ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ចំពោះ​មន្ដ្រី​ដែល​បំពេញ​តួនាទី​ភារកិច្ច​បានល្អ និង​អនុវត្ត​វិន័យ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុស ខណៈ​មេបញ្ជាការ​គ្រប់​ជាន់ថ្នាក់​ត្រូវធ្វើ​ជា​គំរូ​ដល់​មន្ដ្រី​ក្រោម​ឱវាទ​របស់ខ្លួន​។​

​យោងតាម​របាយការណ៍​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានឲ្យដឹងថា មុន​នឹង​មាន​ការរៀប​ចំការ​ប្រជុំ​នៅ​ថ្ងៃនេះ កងរាជអាវុធហត្ថ ក៏​បាន​ធ្វើ​ការប្រជុំ​ត្រួតពិនិត្យ បូក សរុប វាយតម្លៃ​តាម​ជំនាញ​ចំនួន​៤​ផ្នែក​៖ ទី​១៖​ការងាររដ្ឋបាល និង​ហិរញ្ញវត្ថុ​, ទី​២៖​ការងារ​ប្រតិបត្តិ​តួនាទី ភារកិច្ច​, ទី​៣៖​ការងារ​នគ​របា​យុត្តិធម៌ និង​ទី​៤៖​ការងារ​ភស្តុភា បច្ចេកទេស សម្ភារៈ​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​គូសបញ្ជាក់ថា តាមរយៈ​អង្គប្រជុំ​ការងារ​ជំនាញ និង​ការប្រជុំ​ព្រឹក​មិញ​នេះ បាន​រកឃើញ​កិច្ច​ការងារ​ដែល​ជា​វឌ្ឍន​ភាព​គឺ ជាទូទៅ​សភាពការណ៍​ពាក់ព័ន្ធ​នឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម មាន​និរន្តរភាព​ជា​ប្រក្រតី​ធម្មតា​, បទល្មើស​ព្រហ្មទណ្ឌ​ដែល​រសើប​ត្រូវបាន​ទប់ស្កាត់ និង​បង្ក្រាប​, ការងារ​ការពារ​សន្តិ​សុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ក៏ដូចជា​ការសហការ​ពង្រឹង​ការអនុវត្ត ច្បាប់ លើ​ភាពជាក់ស្ដែង កងរាជអាវុធហត្ថ បាន​រួមចំណែក​ជាមួយ​ព្រឹត្តិការណ៍​ជាតិ ពិធី​ជួប​ប្រជុំ​នានា ពិធីបុណ្យ ជាតិ បុណ្យ​សាសនា និង​ការប្រជុំ​កម្រិត​អន្តរជាតិ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.