ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

​ប្រជាពលរដ្ឋ​១៨៨​គ្រួសារ ក្នុង​ស្រុក​កំពង់ត្រាច បាន​និយាយថា ពួកគាត់​ជំទាស់​ដាច់ខាត​មិន​ឱ្យ​បុគ្គល​មួយ​គ្រួសារ​ចាក់​ដី​លប់​ដឹង​ឈូក​ឡើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ប្រជាពលរដ្ឋ​ចំនួន​១៨៨​គ្រួសារ​ស្ថិតក្នុង​ភូមិ​ដាស​ស្គរ ឃុំ​បឹង​សាលា​ខាងជើង និង​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត បានលើកឡើង និង​ផ្តិតមេដៃ​ជំទាស់​នូវ​ការប៉ុនប៉ង​លប់​ដី​បឹង​ឈូក​ដែល​ជា​ជ្រលង​បង្ហៀរ​ទឹក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ពី​សំណាក់​បុគ្គល​មួយ​គ្រួសារ ដែល​កំពុង​ព្យាយាម​លេប​យក​ដី​បឹង​ដែល​ជា​ស​ម្ប​តិ្ត​រដ្ឋ​មក​ធ្វើ​ជាស​ម្ប​តិ្ត​ឯកជន​។​

​ប្រជាពលរដ្ឋ​លើកឡើង​បែបនេះ ក្នុង​វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល នៅ​ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ក្រោម​ការចូលរួម​ពី​សំណាក់ លោក អី​ុ​វ ផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កំពង់ត្រាច លោក​ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច រួម​និង​ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់ ។​

​ជាមួយគ្នា​នេះ​ក្នុង​វេទិកា​ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​ជំរុញ​ឱ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ ពិសេស​ករណី​មាន​ការទន្ទ្រាន​លប់​ដី​បឹង​ឈូក​របស់​រដ្ឋ ដែល​ធ្វើឱ្យ​បិទផ្លូវ​ទឹក​របស់​ពួកគាត់ មិនអាច​ប្រកប​ការងារ​កសិកម្ម​បាន​។​

​ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ចំនួន​១៨៨​គ្រួសារ​ប្រឆាំង​យ៉ាង​ដាច់អហង្កា​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ម្នាក់​បំផ្លាញ​ផលប្រយោជន៍​សាធារណៈ បាន​នោះឡើយ ព្រោះ​ការចាក់​លប់​បឹង​នេះ​នឹង​ធ្វើឱ្យ​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ពិសេស​រង​នូវ​ជំនន់ ខណៈពេល​មាន​ភ្លៀង​ធ្លាក់​ក្នុង​រដូវវស្សា គឺ​មិន​អាច​រំដោះ​ទឹក​ចេញ​ពី​ទីតាំង​ខាងលើ​បានឡើយ​។​

​បើ​តាម​ការលើកឡើង​ពី​សំណាក់ លោក ផូ ហ៊ ប្រជាពលរដ្ឋ​រស់​ក្នុង​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច បាន​បញ្ជាក់​ដោយ​មឺុងម៉ាត់​ថា គាត់ ព្រមទាំង​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ដែល​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ មិន​ព្រម​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​ចាក់ដី​លប់​បឹង​ឈូក​នេះ​ទេ ព្រោះ​ទីតាំង​ដែល​គេ​បំណង​ចាក់​លប់​នោះ ជា​ដង្ហើម​ស្លាប់​រស់​របស់​ពួកគាត់​។​លោក ផូ ហ៊ ក៏​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ មាន​វិធានការ​ទប់ស្កាត់​និង​គ្រប់គ្រង​ដី​ប្រឡាយ បឹងបួរ​ទុក​ជាស​ម្ប​តិ្ត​រដ្ឋ​វិញ ពោល​គឺ​ត្រូវ​រក្សា​ជា​បឹងប្រ​វតិ្ត​សាស្ត្រឱ្យនៅ​ដូចដើម ហើយ​មាន​ទំហំ​ដូច​មុន​ដដែល​។​

​ដោយឡែក អ្នក​មីង​កុល ឈៀន ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង បាន​លើកឡើង​ថា គាត់​សុំ​ជំទាស់​ដាច់ខាត មិន​ព្រម​ឱ្យ​បុគ្គល ឈ្មោះ សំ អេ​ន និង​ប្រពន្ធ​ឈ្មោះ សេង យិ ចាក់​ដី​លប់​បឹង​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្តាច់មុខ​នោះឡើយ គាត់​ស៊ូ​ប្តូរជីវិត​ក៏​មិន​ព្រម​ដែរ ព្រោះ​បើ​ហ៊ាន​ចាក់​លប់​បឹង​ឈូក​នេះ​មែន ដីស្រែ និង​លំនៅឋាន​របស់​គាត់ ព្រមទាំង​ប្រជាពលរដ្ឋ​រស់​ក្នុង​ភូមិ​សាស្ត្រ​ខាងលើ​នឹង​ត្រូវ​លិចលង់​គ្មាន​សល់​ឡើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ បើ​តាម​ការលើកឡើង​ពី លោក អី​ុ​វ ផល្លី ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កំពង់ត្រាច បាន​លើកឡើង​ថា រាល់​សំណូមពរ ក៏ដូចជា​បញ្ហា​ប្រឈម​នានា លោក​នឹង​ធ្វើ​របាយ​ដើម្បី​សុំ​ពិគ្រោះ​យោបល់​សម្រាប់​រក​ដំណោះស្រាយ​ជូន​ទៅ​តាម​សំណូមពរ ដែល​បងប្អូន​បាន​លើកឡើង​ពី​ផលប៉ះពាល់​ដូចខាងលើ ប៉ុន្តែ​ការចាក់​លប់​ដី​បឹង​ឬ​ប្រឡាយ បើ​បុគ្គល​ណា​ហ៊ាន​ប្រព្រឹត្ត គឺ​ជា​ទង្វើ​ខុស​នឹង​ច្បាប់​។​យ៉ាងណាមិញ​ដូច​ករណី​លប់​បឹង​ឈូក​របស់​រដ្ឋ ដែល​ជា​ជ្រលង​បង្ហូរទឹក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច គឺជា​បញ្ហា​ប្រឈម​មួយ​ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ដែល​រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​យ៉ាង​ពិតប្រាកដ​។​ដូច្នេះ​បញ្ហា​នេះ​ត្រឹម​អាជ្ញាធរ​ថ្នាក់ក្រោម​ពុំ​អាច​ដោះស្រាយ​នូវ​វិវាទ​នេះ​បានឡើយ មានតែ​អាជ្ញាធរ​ថ្នាក់លើ​ទើប​អាច​ដោះ​កង្វល់​នេះ​បាន​។​

​ស្របគ្នា​នឹង​ករណី​នេះ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា កន្លងមក​អាជ្ញាធរ​ស្រុក​បាន​ខិតខំ​ទប់ស្កាត់​មិន​ឱ្យ​បុគ្គល​ណា​ចាក់​លប់​ដី​បឹង​ឈូក​នេះ​ទេ ប៉ុន្តែ​លោក​ពូ​សំ អេ​ន ចេះ​តែ​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ជំរុញ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​គាត់ ហើយ​អាជ្ញាធរ​និង​ជំនាញ​មិន​ទាន់​ឆ្លើយតប​ផង ស្រាប់តែ​គាត់​ចេះ​តែ​ហៅ​រថយន្ត​ដឹក​ដី​មក​ចាក់​នៅ​លើ​ដី​បឹង​ឈូក​ជា​បន្តបន្ទាប់ លុះ​ដល់​អាជ្ញាធរ​មក​ហាមប្រាម​បែរជា​គាត់​មិន​ស្តាប់ ដោយ​គាត់​សំអាង​ថា​ដី​បឹង​នេះ​គាត់​ដាំ​ឈូក​អាស្រ័យ​ផល​រាប់​ឆ្នាំ​មកហើយ​។​សរុបសេចក្តី​មក​លោកពូ សំ អេ​ន ទោះជា​អាជ្ញាធរ​ស្រុក​មាន​វិធានការ​បែបណា ក៏​គាត់​មិន​ខ្លាច​ដែរ មិន​ដឹង​គាត់​អាង​លើ​អ្វី​??​។​លោក​ជួន សុភា បាន​បញ្ជាក់ទៀតថា អាជ្ញាធរ​មិន​ព្រម​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​ទន្ទ្រាន​ដី​បឹង​ឈូក​នេះ​បាន​ជាដាច់ខាត​។​

​បន្ទាប់​ពី​មាន​ការជំទាស់​ដាច់ខាត​ពី​ប្រជាពលរដ្ឋ​ទាំង​១៨៨​គ្រួសារ លោក សំ អេ​ន ក៏​បាន​និយាយថា ដី​បឹង​ឈូក​នេះ​លោក​បាន​ដាំ​ឈូក​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨៣​មក​ម្លេះ ទើប​គាត់​ចង់​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ប៉ុន្តែ​បើ​អាជ្ញាធរ​ដកហូតយក​ជាស​ម្ប​តិ្ត​រដ្ឋ​វិញ លោក​ក៏​មិន​ជំទាស់​ទៀត​ដែរ​៕
​សេង ណារ​ទ្ធិ​

 

r180524b1 r180524b13 r180524b12 r180524b9 r180524b8 r180524b7 r180524b6 r180524b5 r180524b4 r180524b3 r180524b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.