ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

ខេត្ត​ប៉ៃលិន អបអរសាទរ ខួប​លើក​ទី​១១ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អតីតយុទ្ធជន ចំនួន ១២៦​នាក់ នៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សប្ប​ទា​ខេត្ត​ប៉ៃលិន ដើម្បី​អបអរសាទរ ខួប​លើក​ទី​១១ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា នៅក្នុង​ឱកាស​នោះ​ផងដែរ ក៍​មាន​ការអញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត​ជាច្រើន​នាក់​ផង​ដែរ​។​

​លោក សាក់ សាមឿន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សប្ប​ទា​ខេត្ត​ប៉ៃលិន បាន​អាន​សារលិខិត​ជូនពរ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ក្នុង​ឱកាស​ខួប​លើក​ទី​១១ ទិវា​អតីតយុទ្ធជន​កម្ពុជា ជូន​បងប្អូន​អតីតយុទ្ធជន និង​ជនរួមជាតិ​បាន​ជ្រួតជ្រាប​ពី​គំរូ​វីរៈភាព​ដ៏​មោះមុត និង​គុណបំណាច់​ដ៏​ធំធេង​របស់​វីរៈ​យុទ្ធជន វីរៈ​យុទ្ធ​នារី នៃ​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​ធ្វើ​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន​ដោយ​សាច់​ស្រស់ ដើម្បី​បុព្វហេតុ​មាតុភូមិ​ជាទី​សេ្ន​ហានៃ​យើង ។​

​មានមតិ​សំណេះសំណាល​ក្នុង​អង្គពិធី​នា​ឱកាស​នោះ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ ការរៀបចំ​អបអរ​ទិវា​អតីតយុទ្ធជន​កម្ពុជា​នា​ពេលនេះ គឺជា​ព្រឹត្តិការណ៍​ជាតិ​ដ៏​សំខាន់​មួយ សំដៅ​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​គ្រប់​រូប​ចងចាំ​នូវ​ពលី​កម្ម​ដ៏​ធំធេង និង​មិន​អាច​កាត់ថ្លៃ​បាន​ចំពោះ​យុទ្ធជន យុទ្ធ​នារី ប្រជាជន និង​អ្នកស្នេហាជាតិ​ទាំងឡាយ ដែល​បាន​ធ្វើ​ពលី​កម្ម​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​នៅ​គ្រប់​ដំណាក់កាល ។​

​ឯកឧត្តម បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​៖ ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​នូវ​សង្គ្រាម និង​របប​ប្រល័យ​ពូជសាសន៍​ដែល​បាន​បំផ្លិចបំផ្លាញ​សង្គមជាតិ​ខ្ទេចខ្ទី​ដល់​ឬ​សគល់ ព្រមទាំង​បាន​បន្សល់ទុក​នូវ​អតីតយុទ្ធជន ដែល​ជា​ជនពិការ និវត្តន៍​ជន ជន​បាត់បង់​សមត្ថភាព​ការងារ និង​គ្រួសារ​យុទ្ធជន​ពលី មរណៈ​ជាច្រើន ហើយ​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជានិច្ច​ជា​កាល​បាន​គិតគូ​ដល់​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ក​ង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ តាមរយៈ​ការអភិវឌ្ឍ​មូលដ្ឋាន សម្ភារៈ ជីវភាព ការ​ចុះសួរសុខទុក្ខ​ដល់​អង្គភាព ។​

​ដោយឡែក​ចំពោះ​អតីតយុទ្ធជន សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់​នូវ​ការឧបត្ថម្ភ​គាំទ្រ​ជា​ច្រើន និង​បាន​កសាង​ផ្ទះ​ជូន​អតីតយុទ្ធជន​ក្រីក្រ តាមរយៈ​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​រាប់​រយ​ខ្នង​នៅតាម​សហគមន៍ និង​ផ្តល់​អំណោយ​សប្បុរសធម៌​ដល់​អតីត​យុទ្ធជន​ជា​ច្រើន​ទៀត ។ ទន្ទឹមនឹងនោះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា បានផ្តល់​អាទិភាព​ដល់​បងប្អូន​អតីតយុទ្ធជន និង​ក្រុមគ្រួសារ ក្នុង​ការទទួលបាន​នូវ​សេវា​សាធារណៈ​ផ្សេងៗ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផង​ដែរ ។​

​ឯកឧត្តម ផាន់ ចាន់​ធុល បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ជាមួយនឹង​សមិទ្ធិផល​ដ៏​ធំធេង​ដែល​សម្រេចបាន លើ​វិស័យ​សុខុមាលភាព​អតីតយុទ្ធជន និង​វឌ្ឍនភាព នៃ​សមាគម​អតីតយុទ្ធជន​យ៉ាងណាក៏ដោយ ក៏​បងប្អូន​អតីតយុទ្ធជន​នៅមាន​ឧបសគ្គ​ជាច្រើន តម្រូវ​ឲ្យ​យើង​ត្រូវតែ​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​ទាំងនោះ​ជា​បន្តបន្ទាប់ ដោយ​បន្ត​ពង្រឹង និង​ពង្រីក​សេវា​បណ្តុះបណ្តាល​ជំនាញ និង​ឥ​ទាន​ជាដើម ដើម្បី​ឲ្យ​បងប្អូន​អតីត​យុទ្ធជន​ទទួលបាន​នូវ​សមត្ថភាព និង​លទ្ធភាព ដើម្បី​អភិវឌ្ឍន៍​ជីវភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត ។

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ឧបត្ថម្ភ​ថវិកា​ដល់​អតីតយុទ្ធជន ចំនួន ១២៦​នាក់ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិការ ចំនួន ២​ម៉ឺន​រៀល​។​
​បើ​តាម​របាយការណ៍រ​បស់​លោក អ៊ិត ពេន អនុប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សប្ប​ទា​ខេត្ត​ប៉ៃលិន បច្ចុប្បន្ននេះ អតីតយុទ្ធជន​នៅ​ខេត្ត​ប៉ៃលិន មាន ចំនួន ១៣៣២ នាក់ ក្នុងនោះ​គ្រួសារ​ពលី មាន​ចំនួន ១៧៧​គ្រួសារ ជន​មរណៈ​មាន​ចំនួន ៧១​នាក់ ជនពិការ​មាន​ចំនួន ៦៧៧​នាក់ និវត្តន៍​ជន មាន​ចំនួន ៣៩១​នាក់ និង​ជន​បាត់បង់​សម្បទា​ចំនួន ១៦​នាក់ ៕
​

r180524a1 r180524a2 r180524a3 r180524a4 r180524a5 r180524a7 r180524a9 r180524a6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.