ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

ស្ពានបេតុង​ថ្មី​នៅ​ឃុំ​កំពង់​លួង ខេត្ត​កណ្តាល តម្លៃ​ជិត​៣០​ម៉ឺន​ដុល្លារ ត្រូវដាក់​ឲ្យ​ឆ្លង​ជា​ផ្លូវការ​, លោកស្រី ម៉ែន សំអន​៖ ប្រទេស​យើង​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ដោយសារ​សម្ដេច​តេជោ ហ៊ុន សែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្ដាល ៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់ «​ស្ពាន​ពាម​ជំនីក​» ស្ថិតក្នុង​ភូមិ​ពាម​ជំនិត ឃុំ​កំពង់​លូ​ង ស្រុក​ពញាឮ ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​លោកស្រី ម៉ែន សំអន បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​ទាំងពីរ តែងតែ​មាន​មនោសញ្ចេតនា​ស្រឡាញ់​រាប់អាន និង​រួមសុខទុក្ខ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​សព្វបែបយ៉ាង គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​កម្ពុជា​។​

​សម្តេច​ទាំង​ទ្វេរ បាន​ផ្តាំផ្ញើ​នូវ​ការ​អរគុណ និង​ជូនពរ​ឱ្យ​បងប្អូន​គ្រប់ៗ​ក្រុមគ្រួសារ ឱ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ប្រកប​កិច្ចការ​អ្វីៗ​សូមឱ្យ​បាន​ជោគជ័យ និង​សូម​ឱ្យ​មាន​សុខភាព​ល្អ​។ សម្តេច​ទាំង​ទ្វេរ​គឺ ជា​ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​ថ្លៃថ្លា​បំផុត ដោយ​បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​ពោរពេញ​ទៅដោយ​សង្គ្រាម មក​ជា​ប្រទេស​ដែល​មាន​ការរីកចម្រើន និង​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ និង​អាណាចក្រ​ក៏​ត្រូវ​បាន​រស់​ឡើង​វិញ​ផងដែរ ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ធ្វើបុណ្យ​ទៅតាម​បំណងប្រាថ្នា​រៀងៗ​ខ្លួន ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោកស្រី​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង អគ្គនាយិការ​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ ព្រមទាំង​លោក​ឧកញ៉ា លោក លោកស្រី ដែល​បាន​ចូលរួម​ដោយ​ទឹក​ចិត្តសប្បុរស​ជ្រះថ្លា​កសាង «​ស្ពាន​ពាម​ជំនីក​» នេះ​ដែល​មាន​ប្រវែង​បណ្ដោយ​២១​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ធ្វើ​ពី​បេតុង​អា​ម៉េ ដោយ​បាន​ចាប់ផ្តើម កសាង​ចាប់ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៨ និង​បាន​ចំណាយ​ថវិកា​សរុប​ចំនួន​២៨០.០០០​ដុល្លារ​។​

​ចំពោះ​សមិទ្ធ​ផ​ដែល​យើង​កំពុង​សម្ពោធ​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុងចំណោម​សមិទ្ធផល​នានា​ជាច្រើន​ឥត​គណនា​នៅ​ទូទាំង​ប្រទេស​។ សមិទ្ធិផល​នេះ កើតឡើង​ដោយ​ទឹក​ចិត្តសប្បុរស​របស់លោក​ស្រី​សៀង ចាន់ ហេង អគ្គយិការ​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍​។​

​លោក​បាន​បញ្ជាក់ថា «​ខ្ញុំ​សង្កេតឃើញថា នៅក្នុង​ស្រុក​នេះ មាន​ការអភិវឌ្ឍន៍ និង​រីកចម្រើន​យ៉ាងខ្លាំង នៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា តួយ៉ាង​ដូចជា សមិទ្ធិផល «​ស្ពាន​ពាម​ជំនីក​» ថ្មី​នេះ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់ ជាមួយ​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ការអភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន និង​បាន​ជួយ​ស្រួល​ដល់​ការធ្វើដំណើរ របស់​បងប្អូន​ជិត​ឆ្ងាយ ដែល​បាន​ឆ្លងកាត់​តំបន់​នេះ​ផង​ដែរ​»​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​បញ្ជាក់​យ៉ាង​ច្បាស់​ថា​«​ជា​ការពិត​ណាស់​ប្រទេសជាតិ​យើង មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ទាំង​វិស័យ​ពុទ្ធចក្រ និង​ទាំង​អាណាចក្រ​ដូច​សព្វថ្ងៃនេះ ដោយសារ​មាន​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​តែម្ថង​»៕

 

r180523c1 r180523c2 r180523c3 r180523c4 r180523c5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.