ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ​

ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ របស់​ក្រសួង​ព័ត៌មាន​។ ក្នុង​នោះ​ក្រសួង​ព័ត៌មាន បាន​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​ច្រកចេញចូល​តែមួយ កាល​ពី​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​មាន​មន្ត្រី​មក​ពី​អគ្គនាយកដ្ឋាន​ទាំង ៥ ប្រចាំការ​ដើម្បី​ទទួល​ឯកសារ និង​ផ្តល់​សេវាសាធារណៈ​។​

​ក្រសួង​ព័ត៌មាន បានកំណត់​ទីតាំង​ជាក់លាក់​នៅខាងមុខ​អគារ​ទីស្តីការក្រសួង​ព័ត៌មាន និង​មាន​មន្ត្រី​ប្រចាំការ​នៅ​ច្រក​ចេញចូល​តែមួយ ដើម្បី​ទទួល​បម្រើសេវា​ជូន​អតិថិជន​ឱ្យបាន​ទាន់​ពេលវេលា តាម​ការកំណត់​។

​តាមរយៈ ប្រកាស​រួម​ស្តីពី​ការផ្តល់សេវា​សាធារណៈរ​បស់​ក្រសួង​ព័ត៌មាន គឺ​ក្រសួង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រច​អនុញ្ញាត​ឲ្យ​ក្រសួង​ព័ត៌មា​ន អនុវត្ត​ការប្រមូល​ចំណូល​ពី​កម្រៃ​សេវាសាធារណៈ ដើម្បី​ជា​គុណប្រយោជន៍ ថវិកាជាតិ​។ កម្រង​សេវាសាធារណៈ​នេះ មាន​បញ្ជាក់​លម្អិត​អំពី​តម្លៃ​សេវា រយៈពេល​ផ្តល់​សេវា និង​សុពលភាព ទៅ​តាម​ប្រភេទ​សេវា​សាធារណៈ​នីមួយៗ ដូច​មានចែង​នៅក្នុង​តារាង​ឧបសម្ព័ន្ធ​ភ្ជាប់​មក​ជាមួយ​នឹង​ប្រកាស​រួម​នេះ​។
-​ក្រសួង​ព័ត៌មាន ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ ជាពិសេស​នៅ​កន្លែង​ផ្តល់​សេវា នូវ​ស្តង់ដារ​សេវា ក្នុងនោះ​រួមមាន ៖ តារាង​តម្លៃ ទម្រង់​ឯកសារ និង​នីតិវិធី​សម្រាប់​ការផ្តល់​សេវា ពាក់ព័ន្ធ​នឹង​ការប្រមូល​ចំណូល​ខាងលើនេះ​។
-​ក្រសួង​ព័ត៌មាន ត្រូវ​រៀបចំ​ឱ្យមាន​កន្លែង​ទទួល​បណ្ដឹងតវ៉ា ដែល​អាច​កើតមានឡើង​ជា​យថាហេតុ ជា ពិសេស​ក្នុង​ករណី​មាន​ការអនុវត្ត​ខុសពី​ស្តង់ដារ​សេវា ឬ​មាន​ការ​យក​កម្រៃ​លើស​ការកំណត់ ឬ​មាន​ការយឺតយ៉ាវ ជាដើម​។​
-​ក្រសួង​ព័ត៌មាន មាន​ភារកិច្ច​ប្រមូល​ចំណូល ទទួលខុសត្រូវ​ប្រាក់ចំណូល​ដែល​ប្រមូលបាន និង​បង់ប្រាក់ ចំណូល​ចូល​ថវិកា​ជាតិ ក្នុងនោះ​ត្រូវ​ចុះ​កិច្ច​បញ្ជី​កា​គណនេយ្យ ស្តីពី​កិច្ច​ប្រតិបត្តិការ​ចំណូល និង​កត់ត្រា​តាមដាន​ប្រាក់ចំណូល​នៅក្នុង​ជំពូក គណនី អនុ​គណនី នៃ​មាតិកា​ថវិកា ព្រមទាំង​ធ្វើ​សលាក​ប័ត្រ​ចំណូល​។ ការបែងចែក​ការ​កិច្ច​លើ​ការគ្រប់គ្រង ការប្រមូល​ចំណូល ពី​ការផ្តល់​សេវា​សាធារណៈ រវាង​រដ្ឋបាល​កណ្ដាល នៃ​ក្រសួង​ព័ត៌មាន និង​មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​។
-​ក្រសួង​ព័ត៌មាន ត្រូវ​ផ្ញើ​សេចក្តីប្រកាស​នេះ​ចំនួន​មួយ​ច្បាប់​ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ជូនជ្រាប​ជា​ព័ត៌មាន និង​សម្រាប់​តាមដាន​ការអនុវត្ត​ចំណូល​។
-​រាល់​ការប្រមូល​ចំណូល​ពី​កម្រៃ​សេវាសាធារណៈ ដូច​មានចែង​នៅក្នុង​តារាង​ឧបសម្ព័ន្ធ​ភ្ជាប់​មក​ជាមួយ ប្រកាស​រួម​នេះ ត្រូវ​ប្រើប្រាស់​បង្កាន់ដៃ​បង់ប្រាក់ ដែល​បាន​បើក​ផ្តល់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្រប​តាម​ប្រកាស​ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១១ ស្ដីពី​ការដាក់​ឱ្យ​ប្រើប្រាស់​បង្កាន់ដៃ​បង់ប្រាក់ និង​សារាចរ​ណែនាំ​ស្ដីពី​ការគ្រប់គ្រង​បង្កាន់ដៃ​បង់ប្រាក់ របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ក្រសួង​ព័ត៌មាន ត្រូវ​ធ្វើ​របាយការណ៍​ស្តីពី​ការអនុវត្ត​ចំណូល​ប្រចាំខែ និង​ប្រចាំឆ្នាំ​ដើម្បី​ផ្ញើ​មក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យបាន​មុន​ថ្ងៃទី​១០ នៃ​ខែ​បន្ទាប់ សម្រាប់​របាយការណ៍​ប្រចាំខែ និង​ឱ្យបាន​មុន​ថ្ងៃ​ទី​១៥ ខែ​មករា នៃ​ឆ្នាំ​បន្ទាប់ សម្រាប់​របាយការណ៍​ប្រចាំឆ្នាំ​៕


Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.