ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុ​សាន៍ ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុ​សាន៍ ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្តល់​អនុ​សាន៍ ចំនួន ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌​។​

អនុសាសន៍​ទាំង ៨​ចំណុច ត្រូវបាន​សម្តេច​ធិបតី ផ្តល់​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៣ ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ ពិធី​អបអរសាទរ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​២៥ និង​ជន​មាន​ពិការភាព​អន្តរជាតិ លើក​ទី​៤១ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។​

​បើ​តាម​ប្រសាសន៍​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី អនុសាសន៍​ទាំង ៨​ចំណុច​នោះ រួមមាន​៖
* ទី​១៖ ត្រូវ​បង្កើន​ការធ្វើ​វិនិយោគទុន​លើ​ជន​មាន​ពិការភាព និង បន្ត​កសាង​ធនធាន​ជន​មាន ពិការភាព​បន្ថែមទៀត រាប់ទាំង​ការគិតគូរ​កម្មវិធីសិក្សា ប្រកប​ដោយ​នវានុវត្តន៍ និង រស់​រវើក ដើម្បី​ធានា​ថា​ជន​មាន​ពិការភាព​អាច​រស់នៅ​ក្នុង​សង្គម​កម្ពុជា​ដោយ​សមធម៌ មានឱកាស​ប្រកួតប្រជែង ទាំង​នៅក្នុង​ប្រទេស តំបន់ និង សកលលោក ។​
* ទី​២៖ គ្រប់​ក្រសួង​-​ស្ថាប័ន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ អង្គការ​ដៃគូ ពាក់ព័ន្ធ និង វិស័យ​ឯកជន ជួយ​សហការ​គាំទ្រ​ដល់​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង មូលនិធិ​ជនពិការ ក្នុង​ការបន្ត​ពង្រឹង​ការអនុវត្ត ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការកសាង​សមត្ថភាព និង ការអភិវឌ្ឍ ធនធានមនុស្ស ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដោយ​ផ្តល់​អាទិភាព​លើ​ការបណ្តុះបណ្តាល​ជំនាញ រក្សាបាន​នូវ​ទេពកោសល្យ ការច្នៃប្រឌិត​របស់​ជ​ន​មាន​ពិការភាព ដែល​ជា​ធនធាន​មួយ​ដ៏​សំខាន់ មិន​អាច​ខ្វះ​បាន ស្រប​តាម​ទិស​ស្លោក «​មិន​ទុក​ឱ្យ​នរណា​ម្នាក់​នៅ​ដាច់ដោយឡែក​»​។​
* ទី​៣៖ គ្រប់​ក្រសួង​ស្ថាប័ន អង្គការ​ដៃគូ​ពាក់ព័ន្ធ និង វិស័យ​ឯកជន ត្រូវ​ចាប់ផ្តើម​កែសម្រួល ឬ​រៀបចំ​ផាសុក​វត្ថុ សម្រាប់​ជន​មាន​ពិការភាព នៅ​ទីកន្លែង​សាធារណៈ និង ឯកជន​នានា ស្របតាម​ច្បាប់​ស្តីពី​កិច្ច​លើកកម្ពស់​សិទ្ធិ​ជនពិការ និង បទដ្ឋាន​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព ។​
* ទី​៤៖ គ្រប់​ក្រសួង​-​ស្ថាប័ន និង វិស័យ​ឯកជន ត្រូវ​លើកទឹកចិត្ត​ជន​មាន​ពិការភាព ដែល​មាន​លក្ខណៈសម្បត្តិ និង សមត្ថភាព​ឱ្យបំពេញ​មុខងារ​តួនាទី​ទទួលខុសត្រូវ​ក្នុង​មុខតំណែង មាន​សិទ្ធិ​ចូល​បម្រើ​ការងារ​ដោយ​គ្មាន​ការរើសអើង រាប់ទាំង​ការ​បម្រើ​ការងារ​ជា​មន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬ កម្មសិក្សាការី ជាដើម ។​
* ទី​៥៖ ត្រូវ​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​ផ្នែក​ឯកជន សង្គម​ស៊ីវិល រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ និង ដោយ​ភ្ញាក់រលឹក​នូវ​កាតព្វកិច្ច ជ្រើសរើស​ជន​មាន​ពិការភាព ឱ្យ​ចូល​បម្រើ​ការងារ បន្ត​និរន្តរភាព​ការងារ​ដូច​អ្នក​ដទៃ ដែលមាន ចែង​ក្នុង​ច្បាប់​ស្ដីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព ។​
* ទី​៦៖ ក្រសួង​ព័ត៌មាន ត្រូវ​ធ្វើ​ការណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង ទូរទស្សន៍​របស់​រដ្ឋ និង ឯកជន ព្រម​ទាំង​គ្រប់​ប្រព័ន្ធ​សារព័ត៌មាន​បង្កើន​ម៉ោង​ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ ដោយមាន ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ដើម្បី​ជន​មាន​ពិការភាព​គ​ថ្លង់​អាច​ទទួល​ព័ត៌មាន​បាន​ទាន់ពេលវេលា ។​
* ទី​៧៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង ក្រសួង​សុខាភិបាល រួម​គា្ន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បី​បង្កលក្ខណៈ ងាយស្រួល​ជូន​ជន​មាន​ពិការភាព​ឱ្យ​ទទួលបាន​បណ្ណ​បើកបរ ស្រប​តាម​លទ្ធភាព សមត្ថភាព និង​លក្ខណៈ​បច្ចេកទេស​យានយន្ត ។​
* ទី​៨៖ គ្រប់​ក្រសួង​-​ស្ថាប័ន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ អង្គការ​ដៃគូ ពាក់ព័ន្ធ និង វិស័យ​ឯកជន បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់ និង លិខិត​បទដ្ឋាន​គតិយុត្ត​ដែលមាន ស្រាប់ និង​បន្ត​ចូលរួម​ជា​គំនិត​ផ្តួចផ្តើម​បន្ថែម​លើ​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ​៕

     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.