ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ បាន​ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ដើម្បី​ជន​មាន​ពិការភាព​គ​ថ្លង់ អាច​ទទួល​ព័ត៌មាន​បាន​ទាន់ពេលវេលា​។​

​ការណែនាំ​បែបនេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ ពិធី​អបអរសាទរ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​២៥ និង​ជន​មាន​ពិការភាព​អន្តរជាតិ លើក​ទី​៤១ ដែល​រៀបចំឡើង នៅ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៣​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្រសួង​ព័ត៌មាន ត្រូវ​ធ្វើ​ការណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន ព្រម​ទាំង​គ្រប់​ប្រព័ន្ធ​សារព័ត៌មាន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ឲ្យបាន​ទូលំទូលាយ ដោយ​មាន​ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ដើម្បី​ជន​មាន​ពិការភាព​គ​ថ្លង់ អាច​ទទួល​ព័ត៌មាន​បាន​ទាន់ពេលវេលា​»​។​

​បន្ថែម​ពី​នោះ​ទៀត សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ដល់​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន ត្រូវ​លើកទឹកចិត្ត​ជន​មាន ពិការភាព​ដែល មាន​លក្ខណសម្បត្តិ និង សមត្ថភាព​ឲ្យបំពេញ​មុខងារ តួនាទី​ទទួលខុសត្រូវ​ក្នុង​មុខ តំណែង មាន​សិទ្ធិ​ចូល​បម្រើ​ការងារ​ដោយ​គ្មាន​ការរើសអើង រាប់​ទាំង​ការបម្រើ ការងារ ជា​មន្ត្រី រាជការ កម្មករ និយោជិត កូនជាង ឬ​កម្មសិក្សាការី​ជាដើម​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​លើកទឹកចិត្ត ឲ្យមាន​ការចូលរួម​ពី​ផ្នែក​ឯកជន សង្គម​ស៊ីវិល រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ និង​ដោយ​ភ្ញាក់រលឹក នូវ​កាតព្វកិច្ច​ជ្រើសរើស ជន​មាន​ពិការភាព ឲ្យចូល​បម្រើ​ការងារ បន្ត​និរន្តរភាព​ការងារ ដូច អ្នកដទៃ ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​កិច្ចការពារ​និង លើកកម្ពស់​សិទ្ធិ​ជនពិការ​។​

​លើស​ពី​នោះ​ទៀត សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ គ្រប់​ក្រសួង ស្ថាប័ន អង្គការ​ដៃគូ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ត្រូវ​ចាប់ផ្តើម​កែសម្រួល ឬ​រៀបចំ​ផាសុក​វត្ថុ សម្រាប់​ជន​មាន​ពិការភាព នៅ​ទីកន្លែង​សាធារណៈ និង​ឯកជន​នានា ស្របតាម​ច្បាប់​ស្ដីពី​កិច្ច​លើកកម្ពស់​សិទ្ធិ​ជនពិការ និង បទដ្ឋាន​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព​៕

 

          

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.