ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​អភិបាលខេត្ត​ពោធិ៍សាត់ អញ្ជើញ​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្ត នៅ​ស្រុក​ភ្នំក្រវាញ

​អភិបាលខេត្ត​ពោធិ៍សាត់ អញ្ជើញ​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្ត នៅ​ស្រុក​ភ្នំក្រវាញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​រសៀល​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៣ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត បាន​ជ្រើសរើស​យក​ពហុ​កីឡដ្ឋាន ស្រុក​ភ្នំក្រវាញ រៀបចំ​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្ត ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​មាន​ការចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និង​ក្មួយៗ​សិស្សានុសិស្ស មក​ពី​អនុវិទ្យាល័យ​សម្តេច​ឳ សម្តេចម៉ែ និង​វិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ ប្រមាណ​ជាង​២០០០​នាក់​។​

​លោក ហេង សុភា​ណា អភិបាល​ស្រុក​ភ្នំក្រវាញ បាន​ជម្រាបជូន​ថា ក្នុង​ឆ្នាំ​សិក្សា​ថ្មី ២០២២-២០២៣ នៅ​ស្រុក​ភ្នំក្រវាញ មាន​គ្រឹះស្ថានសិក្សា​៦៥​សាលា ស្មើនឹង​៤០៨​ថ្នាក់ សិស្ស​៣៧១៤​នាក់ បុគ្គលិក​៥០៨​នាក់ និង​គ្រូ​កិច្ចសន្យា​៤៣​នាក់​។ ចំពោះ​លទ្ធផល​នៃ​ការប្រឡង​មធ្យមសិក្សា​បឋមភូមិ សិស្ស​មាន​ឈ្មោះ​ប្រឡង ចំនួន​៦៣៤​នាក់ សិស្ស​បាន​មក​ប្រឡង​៦១០​នាក់ សិស្ស​ប្រឡង​ជាប់​៥៨២​នាក់ ស្មើនឹង​៩៥,៤០% និង​មធ្យមសិក្សា​ទុតិយភូមិ សិស្ស​មាន​ឈ្មោះ​ប្រឡង ចំនួន​៣៥៦​នាក់ សិស្ស​ប្រឡង​ជាប់​២៧៩​នាក់ ស្មើនឹង​៨៧,២៨%​ក្នុង​នោះ​ទទួល​បាន​និទ្ទេស​A ២​នាក់​, B ២៣​នាក់​, C ៥៨​នាក់​, D ៩៦​នាក់​, E ១០០​នាក់ និង​ធ្លាក់​ចំនួន​៧៧​នាក់​។ ជាមួយគ្នា​នោះ​ដែរ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បានឲ្យដឹងថា ស្ថានភាព និង​វឌ្ឍនភាព ក្នុង​ឆ្នាំ​សិក្សា​២០២២-២០២៣​ខេត្ត​ពោធិ៍សាត់​មាន​គ្រឹះស្ថានសិក្សា ៥៥៤​កន្លែង ស្មើនឹង​៣,៣៦៨​ថ្នាក់ សិស្សានុសិស្ស ចំនួន​១១៣,០៤៤​នាក់ បុគ្គលិក ចំនួន​១,៨០៩​នាក់​។​

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​អាន​សា​លិខិត សម្តេច​មហា​បវរ​ធិបី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ថ្លែង​ក្នុង​ឱកាស​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្ត ដោយ​បាន​បញ្ចាក់​ថា ថ្ងៃទី​០១ ខែ​ធ្នូ ជា​ថ្ងៃ​បើក​ទំព័រ​ថ្មី នៃ​ការចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​ក្មួយៗ ដែល​ទើបនឹង​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន ជា​ពិសេស​កុមារ​តូច​នៅតាម​សាលា​មត្តេយ្យសិក្សា និង​កុមារ​អាយុ​៦​ឆ្នាំ នៅ​តាម​សាលា​បឋមសិក្សា ព្រមទាំង​ជា​ថ្ងៃ​ថ្មី​សម្រាប់​ថ្នាក់​ថ្មី ចំពោះ​ក្មួយៗ​ដែល​បាន​ឡើង​ថ្នាក់​ពី​ឆ្នាំ​សិក្សា​កន្លងមក​។​

​នេះ​ជា​ថ្ងៃ​ដំបូង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ចាប់ផ្តើម​អនុវត្ត​អាទិភាព​គោលនយោបាយ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ ដូច​មានចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ផ្តោតលើ «​ការពង្រឹង​គុណភាព​វិស័យ​អប់រំ​កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​» និង​ការដាក់ចេញ​នូវ​វិធានការ​គន្លឹះ សម្រាប់​ដោះស្រាយ ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្នុង​គោលដៅ «​លើកកម្ពស់ គុណភាព​អប់រំ​» ដោយ​ផ្តោត​លើ​ការ​ពង្រឹងគុណភាព​សាលា​រដ្ឋ ចាប់ពី​ថ្នាក់​មត្តេយ្យសិក្សា ដល់​មធ្យមសិក្សា តាមរយៈ​ការពង្រឹង​កិច្ចការ​សំខាន់ៗ ក្នុងនោះ​ការជំរុញ និង​លើកទឹកចិត្ត ការចូលរួម​របស់​មា​តា​បិតា អ្នកអាណាព្យាបាល និង​សហគមន៍ ក្នុង​ការអប់រំ ស្រប​តាម​ពាក្យស្លោក «​ភាព​ជា​ដៃគូ​រដ្ឋ និង​សហគមន៍ ដើម្បី​ការអប់រំ​»​។​

​ឯកឧត្តម​បាន​បន្តថា ឆ្លើយតប​នឹង​ស្មារតី​ខាងលើនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ចូល​ចំណុច​គន្លឹះ​ទាំង​៤ ខាងលើ​ទៅ​ក្នុង «​ស្តង់ដា​សាលារៀន​គំរូ​» ចំនួន​៥ សម្រាប់​មត្តេយ្យសិក្សា រហូត​ដល់​មធ្យមសិក្សា​។ នៅ​ថ្ងៃនេះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ប្រកាស​ដាក់​ចេញ​នូវ «​យុទ្ធនាការ​សាលារៀន​ស្អាត គ្មាន​សំរាម​» នៅ​ទូទាំង​ប្រទេស ចាប់ពី​ឆ្នាំ​សិក្សា​២០២៣-២០២៤​តទៅ ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ចលនា​ប្រឡងប្រណាំង​សាលា​ស្អាត ដែល​កន្លងមក ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់ចេញ​នូវ​គោលការណ៍​, លក្ខណៈវិនិច្ឆ័យ និង​នីតិវិធី នៃ​ការវាយតម្លៃ​សាលា​ស្អាត​រួចមកហើយ ព្រមទាំង​មាន​ផ្តល់​ជូន​រង្វាន់​លើកទឹកចិត្ត ក្នុងឱកាស​នៃ​សន្និបាត​អប់រំ​ប្រចាំ​ឆ្នាំ​ផង​ដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តទៀតថា សាលារៀន​ត្រូវតែ​អនុវត្ត​តួនាទី ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ជាពិសេស​លើ​ការបង្រៀន និង​ការរៀន ដែល​នឹង​នាំទៅរក​ការប្រែប្រួល​ជា​វិជ្ជមាន នៃ​លទ្ធផល​សិក្សា​របស់​សិស្ស ការពង្រឹង​អភិបាលកិច្ច​សាលារៀន នឹង​ឈាន​ទៅ​លើកកម្ពស់​គុណភាព​អប់រំ ដែល​ចំណុះឱ្យ​កត្តា​សំខាន់ៗ​៤ រួមមាន​៖ (១) កត្តា​សាលារៀន (២) កត្តា​គ្រូបង្រៀន (៣) កត្តា​សិស្ស និង​(៤) កត្តា​គ្រួសារ​។ ដូច្នេះ​ដើម្បី​ពង្រឹង​អភិបាលកិច្ច​សាលារៀន ចាប់​ពី​កម្រិត​មត្តេយ្យ​សិក្សាដ​ល់​មធ្យមសិក្សា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​យន្តការ ដើម្បី​គាំទ្រ​ដល់​សាលារៀន ឆ្ពោះ​ទៅ​សម្រេចបាន​ស្ដង់ដា​សាលា​រៀនមាន​ប្រសិទ្ធភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​ជា​គោលការណ៍​រួចហើយ ដើម្បី​ដាក់ឱ្យអនុវត្ត «​ស្តង់ដា សាលារៀន​គំរូ​» និង​«​ពានរង្វាន់ សាលា​គំរូ​សម្តេច​មហា​បវរ​ធិបតី​» នៅ​ទូទាំង​ប្រទេស ចាប់ពី​ឆ្នាំ​សិក្សា ២០២៣-២០២៤​នេះ​តទៅ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ខូ​យ រី​ដា បាន​ឧបត្ថម​ដល់​សាលាស្រុក​ភ្នំក្រវាញ ថវិកា​៣​លាន​រៀល អនុវិទ្យាល័យ​សម្តេច​ឳ សម្តេចម៉ែ ថវិកា​២​លាន​រៀល និង​វិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ ថវិកា​២​លាន​រៀល និង​អញ្ជើញ​ចែក​ជូន​ប័ណ្ណសរសើរ និង​រង្វាន់ ដល់​សិស្ស​ពូកែ​ចាប់ពី​លេខ​១ ដល់​លេខ​៥ ចំនួន​៨០​នាក់ និង​ប្រគល់ជូន​លិខិត​ថ្លែងអំណរគុណ ដល់​សប្បុរសជន ចំនួន​៥១​នាក់ នាពេល​នោះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.