ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ឯកឧត្តម ឃួ​ង ស្រេង ណែនាំ​សិស្សានុសិស្ស ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ គឺ​ដើម្បី​ខ្លួនឯង ដើម្បី​គ្រួសារ និង​សង្គមជាតិ​

ឯកឧត្តម ឃួ​ង ស្រេង ណែនាំ​សិស្សានុសិស្ស ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ គឺ​ដើម្បី​ខ្លួនឯង ដើម្បី​គ្រួសារ និង​សង្គមជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០២៣ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី​បើក​បវ​សន​កាល​ឆ្នាំ​សិក្សា​២០២៣-២០២៤ និង​ចែក​រង្វាន់​ដល់​សិស្ស​ពូក​រាជធានី​ភ្នំពេញ នៅ​វិទ្យាល័យ ជា ស៊ីម ឈូក​វ៉ា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។ ឯកឧត្តម បានអំពាវនាវ សូម​សិស្សានុសិស្ស​ទាំងអស់ ខិតខំ​រៀនសូត្រ កុំ​ដើរ​លេង​កម្សាន្ត​ច្រើន​ជាង​ការរៀនសូត្រ នាំ​ឲ្យ​សោកស្ដាយ នៅពេល​អនាគត ខណៈ​សិស្សានុសិស្ស​មានឱកាស​ក្នុង​ការសិក្សា​រៀនសូត្រ ទាំង​ផ្ទាល់ និង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ថែមទៀត​ផង​ដែរ​ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ ដើម្បី​ពង្រឹង​គុណភាព​ការសិក្សា ។​

​​នា​ឱកាស​នោះ ឯកឧត្តម ឃួ​ង ស្រេង បាន​រំលឹក​ដល់​សិស្សានុសិស្ស ក៏​ដូច​ឪពុកម្តាយ អាណា​ព្យាបាល​ពី​ភាព​ខ្លោចផ្សារ ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត គឺ​វិស័យ​អប់រំ​ត្រូវបាន​លុបចោល​ទាំងស្រុង ជាមួយ​នឹង​ការកាប់សម្លាប់​គ្រូបង្រៀន និង​អ្នកចេះដឹង​អស់​ស្ទើរ​ដល់ប្ញស​គល់​។ ប៉ុន្តែ​ក្រោយ​ការរំដោះ​ប្រទេស​ពី​របប​នេះ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​១៩៧៩ កម្ពុជា​បាន​បើក​បវ​សន​កាល​ឡើងវិញ ដោយ​ពេលនោះ កម្ពុជា​បាន​អនុវត្ត គឺ​អ្នកចេះ​ច្រើន បង្រៀន​អ្នកចេះ​តិច អ្នកចេះ​តិច បង្រៀន​អ្នក​មិនចេះ​សោះ​។​

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បន្តថា សូម​សិស្សានុសិស្ស​ទាំងអស់ ព្យាយាម​រៀនសូត្រ កុំ​ដើរ​លេង​កម្សាន្ត ច្រើន​ជាង​ការរៀនសូត្រ នាំ​ឲ្យ​សោកស្ដាយ​នៅពេល​អនាគត ខណៈ​ដែល​ក្មួយៗ មាន​ឱកាស​ក្នុង​ការសិក្សា​រៀនសូត្រ ក្រោម​ម្លប់​នៃ​សន្តិភាព​។ សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ដោយ​រក​អស់​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា មាន​បន្ត​ភាព​រីកចម្រើន​រុងរឿង ក្លាយជា​ប្រទេស ដែល​មាន​ចំណូល​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។ ឯកឧត្តម ក៌បានលើកទឹកចិត្ត​សិ​ស្សានុសិស្ស បន្ត​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​របស់​ក្មួយៗ គឺ​ដើម្បី​ខ្លួនឯង​ផង ដើម្បី​គ្រួសារ​ផង ពិសេស​ដើម្បី​សង្គមជាតិ​របស់​យើង​ទាំងមូល ដោយ​ពេល​នេះ​មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការសិក្សា​រៀនសូត្រ ពោល​គឺៗ​អាច​រៀនសូត្រ​បាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ថែមទៀត​ផង​។​

​ការទទួលបាន​មេដាយ​របស់​សិស្សានុសិស្ស គឺជា​កិត្តិយស​ផ្ទាល់ខ្លួន កិត្តិយស​របស់​អាណាព្យាបាល ឪពុកម្ដាយ ហើយក៏​ជា​កិត្តិយស​របស់​ជាតិ​យើង​ផង​ដែរ​។ សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ តែង​ជួយ​គាំទ្រ ទាំង​សម្ភារៈ និង​ថវិកា ជាមួយនឹង​ការតម្រង់​ទិស​ឲ្យ​ដើរ​ផ្លូវត្រូវ​ជៀសវាង​ការប្រព្រឹត្ត​នូវ​អបាយមុខ​។​

​ឯកឧត្តម ឃួ​ង ស្រេង បានបញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្កើត​ក្រុមតេ​ឡេ​ក្រា​មមួយ ដោយ​ភ្ជាប់​គ្នា​រវាង​សាលារៀន​ជាមួយនឹង​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​នៅ​តាម​សាលារៀន មាន​សន្តិសុខ​ល្អ មិន​មាន​គ្រឿងញៀន និង​មិន​មាន​ក្រុម​បងតូច​បងធំ ដើម្បី​ឲ្យ​សិស្សានុសិស្ស បាន​សិក្សា​រៀនសូត្រ ក្លាយ​ជា​ទំពាំង​ស្នង​ឬ​ស្សី​របស់ជាតិ នាពេល​អនាគត​។​

​តាម​របាយការណ៍​របស់លោក ហែម ស៊ីណា​រ៉​ត ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បានឲ្យដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូន​រង្វាន់​ដល់​សិស្សានុសិស្ស​ពូកែ តាម​ថ្នាក់​មាន​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣ ពី​ថ្នាក់​ទី​៩ ដល់​ថ្នាក់​ទី​១២ តាម​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ មាន​ចំនួន​៣,៨៩៤​នាក់ ស្រី​២,៣៤៨​នាក់ ក្នុងនោះ​ចំណាត់ថ្នាក់​លេខ​១ ចំនួន ១,២៩៨​នាក់ ស្រី​៨០៥​នាក់​។ ចំណាត់ថ្នាក់​លេខ​២ ចំនួន ១,២៩៨​នាក់ ចំណាត់ថ្នាក់​លេខ​៣ ចំនួន​១,២៩៨​នាក់ ស្រី​៧៧៩​នាក់​។ លោក​ប្រធាន​មន្ទីរ​បន្តថា រាជធានី​ភ្នំពេញ បាន​រៀបចំ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំង​រាជធានី ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដែល​មកពី​គ្រប់​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ និង​ឯកជន​ទូទាំង​រាជធានី មាន​ចំនួន​៨៧១​នាក់ ស្រី​៥១៨​នាក់ បាន​ជាប់​ចំណាត់​ថ្នាក់​រាជធានី ចំនួន​៦៦​នាក់ ក្នុងនោះ យុវតី​៣៣​នាក់​។​

​ដោយឡែក មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សិស្ស​ពូកែ​រាជធានី ចំនួន​៦៦​នាក់ ក្នុងនោះ​យុវតី ៣៣​នាក់ ទៅ​ចូលរួម​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស នា​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៣ នៅ​មណ្ឌល​វិទ្យាល័​យនេត​យ៉ង់ ខេត្ត​បាត់ដំបង ដែល​បេក្ខជន​មកពី​គ្រប់​រាជធានី​-​ខេត្ត ចំនួន​៤៨០​នាក់​។​

​ជា​លទ្ធផល រាជធានី​ភ្នំពេញ ដណ្ដើម​បាន​ជ័យលាភី ចំនួន​៧​នាក់ យុវតី​០២​នាក់ ក្នុងនោះ មេដាយមាស​០២ លើ​មេដាយមាស​ទូទាំងប្រទេស​៦​។ បេក្ខជន​ជ័យលាភី សិស្ស​ពូកែ ថ្នាក់​អន្តរជាតិ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជូន​បេក្ខជន​ជា​សិស្ស​ពូកែ​ទូទាំងប្រទេស ទៅ​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​អន្តរជាតិ ក្នុងនោះ​សិស្សានុសិស្ស​របស់​រាជធានី​ភ្នំពេញ ចំនួន​៨០​នាក់ ទទួល​មេដាយមាស​ចំនួន​៨៥​នាក់ ស្រី​៥១​នាក់ មេដាយប្រាក់​ចំនួន​៤៥​នាក់ ស្រី​១៩​នាក់ មេដាយ​សំរឹទ្ធិ ចំនួន​៥៧​នាក់ ស្រី​២៣​នាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.