ប្រភពពីអាជីវករ និងឈ្មួញដឹកទំនិញឥវ៉ាន់ចាប់ហួយឆ្លងកាត់ តាមប្រភេទឡានសាំញ៉ុង មួយគ្រឿងយក ១ លានរៀល ជាកំហិតមិនអាចតវ៉ាបានឡើយ។
សូម្បីតែប្រជាពលរដ្ឋ រស់នៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ប្រកបអាជីវកម្ម អូសរទេះដឹកដូង ផ្លែឈើឆ្លងកាត់បានស្រែកត្អូញត្អែរយ៉ាងខ្លាំង ខណៈពេលដែល មន្រ្តីប៉ូលីសច្រកទ្វារ អន្តរជាតិជាំស្រងាំ យកថ្លៃពេក ធ្វេីឲ្យពួកគាត់រកសុីជួបផលលំបាកសល់កំរ៉ៃតិចតួចបំផុត។
បញ្ហានេះហេីយទេីបក្រុមឈ្មួញ ព្រមទាំង អាជីវករ
អំពាវនាវ ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោក អភិបាលខេត្តឧត្តរមានជ័យ និងលោក ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ចាត់មន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យភាពមិនប្រក្រតី ចំពោះលោក មេប៉ុស្តិ៍នគរបាល សមត្ថកិច្ចពាក់ព័ន្ធច្រកនេះផងទាន!។ជាបឋម



