ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​ចូលរួម​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ឱ្យ​ទទួលបាន​ជោគជ័យ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​ចូលរួម​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ឱ្យ​ទទួលបាន​ជោគជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​សហការ រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ឲ្យទទួល​បាន​ជោគជ័យ នៅ​ឆ្នាំ​នេះ​។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ ធ្វើឡើង​នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​របៀបវារៈ​ចំនួន​៤​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​ទូក ឆ្នាំ​២០២៣​នេះ គឺ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​កុះករ បាន​ចូលរួម​លេង​កម្សាន្ត ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​បង្កើន​បរិយាកាស​ស​ប្បាយ​រីករាយ​។​

​បន្ថែម​ពី​នេះ សម្តេច​ធិបតី ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ រួមមាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បណ្តា​ក្រុមហ៊ុន​ឯកជន ដែល​បាន​ចូលរួម​រៀបចំ​កម្មវិធី​កម្សាន្ត​នានា រួម​ទាំង​ការតាំង​ពិ​ពរណ៍ ការសម្តែង​តន្ត្រី ព្រមទាំង​ល្បែង​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​បង្ក​លក្ខណៈ​ឱ្យ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រខែ កាន់តែ​អធិកអធម​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់បន្ថែម​ថា នេះ​ជា​ការឆ្លុះបញ្ចាំង​អំពី​តទភាព​ជាក់ស្តែង​នៃ​ការ​វិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ហើយ​នេះ​ក៏​ជា​ជោគជ័យ និងមោន​ទ​ភាព​មួយ​របស់​រាជរដ្ឋាភិបា​ល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ម្លប់​ត្រជាក់​នៃ​សុខសន្តិភាព ដែល​បាន​ចាប់ផ្តើម​ដំណើរការ​ពេញលេញ ថែមទាំង​មាន​សមត្ថភាព​អាច​ប្រមូល​កម្លាំង​រួម​សម្រាប់​រាជរដ្ឋាភិបាល ក្នុងការ​ក្តាប់បាន​នូវ​សភាពការណ៍ ស្ថិរភាព ក្នុង​កាលៈទេសៈ​គ្រប់បែបយ៉ាង​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​កោតសរសើរ​ចំពោះ​ក្រសួង ស្ថាប័ន ដែល​បាន​រៀបចំ​ប្រទីប​ល្អៗ ព្រម​ទាំង​អត្ថន័យ​ល្អៗ ហើយ​សមត្ថកិច្ច និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​បាន​រួមគ្នា​ថែរក្សា​នូវ​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ជាមួយនឹង​ការអញ្ជើញ​ចូលរួម​ទស្សនា កម្សាន្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ប្រកបដោយ​សេចក្តី​សប្បាយរីករាយ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.